ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ពូកែ​​ពី​លេខ​១​ដល់​លេខ​​៣ បាន​ទទួល​​រង្វាន់​..!​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖ សិស្ស​ពូកែ​ចាប់ពី​លេខ​១​ដល់​លេខ​៣​ចំនួន​៧៩​នាក់ នៅ​សាលា​បឋម​សិក្សា ហ៊ុន សែន មណ្ឌលគិរី បាន​ទទួល​រង្វាន់​លើកទឹកចិត្ត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា…

ខេត្តមណ្ឌលគិរី​ ៖ សិស្ស​ពូកែ​ចាប់ពី​លេខ​១​ដល់​លេខ​៣​ចំនួន​៧៩​នាក់ នៅ​សាលា​បឋម​សិក្សា ហ៊ុន សែន មណ្ឌលគិរី បាន​ទទួល​រង្វាន់​លើកទឹកចិត្ត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ឱកាស​ពិធី​បិទ​បវេសនកាល​ឆ្នាំ​២០១៨ ២០១៩ នា​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ២០១៩ នៅ​ក្រុង​សែន​មនោ​រម្យ ។

លោក សាន់ ដា​រិ​ទ្ឋ ប្រធាន​សម្ព័​ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​រង្វាន់​ដល់​សិស្ស​ពូកែបាន​ឲ្យ​ដឹង​ថា ជា​គោល​ការ​ណែនាំ​របស់​ក្រសួង​អប់រំ គឺ​តម្រូវ​ឲ្យ​សាលារៀន​ផ្តល់​ជូន​រង្វាន់​សម្រាប់​សិស្ស​ពូកែ​ចាប់ពី​លេខ​១ ​ដល់​ត្រឹម​លេខ​៣​ប៉ុណ្ណោះ ​។​ ប៉ុន្តែ​ដោយ​មានការ​សំណូមពរ​ពី​លោកគ្រូ​អ្នកគ្រូ​ និងសប្បុរសជន​ជា​ច្រើន​ ជួយ​ឧបត្ថម្ភ​បន្ថែម​ដល់​សិស្ស​ពូកែ​លេខ​៤​ និង​លេខ​៥ថែមទៀត​ ។

ប្រធាន​សម្ព័​ន្ឋ​យុវជន​ស្រឡាញ់​សន្តិភាព ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោកគ្រូ ​អ្នកគ្រូ ដែល​បាន​យកចិត្តទុក​ដាក់​បង្ហាត់បង្រៀន​ដល់​សិស្ស មិន​គិត​ពី​ការ​នឿយហត់ ​រហូត​ដល់​សិស្ស​អាច​ទទួល​បាន​ល​ទ្ឋ​ផល​យ៉ាង​ល្អ​ប្រសើរ​នា​ពេល​នេះ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​លោកគ្រូ​-អ្នកគ្រូ​ថែម​ទាំង​បាន​ផ្តល់​ការ​មើលថែ​រក្សា​ពី​សុខ​សុវត្ថិ​ភាព​សិក្សា​នុ​សិស្ស ក្នុង​នាម​ជា​អាណាព្យាបាល​ទី​ពីរ ​បន្ទាប់​ពី​ឪពុក​ម្តាយបង្កើត​។

លោក សាន់ ដា​រិ​ទ្ធ ក៏​បាន​ដាស់តឿន ដល់​ក្មួយ​ៗ​ទាំងអស់​ឲ្យ​ចៀសឆ្ងាយ​ពី​គ្រឿង​ស្ដាប់បង្គាប់​អាណា​ព្យាបាល និង​ខិតខំ​រៀនសូត្រ​នៅផ្ទះ​បន្ថែម​ទៀត​ ទោះបី​ក្នុង​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នៃ​បវេសនកាល​ក៏​ដោយ ដើម្បី​មាន​មូលដ្ឋាន​ ចំណេះដឹង​សម្រាប់​ឆ្នាំ​សិក្សា​បន្ទាប់ ។ អាណាព្យាបាល​សិស្ស​បាន​លើក​ឡើង​ដែរ​ថា
ទោះ​​ពី​ខេត្តមណ្ឌលគិរី​ ស្ថិត​នៅ​តំបន់​ឥ​សាន្ត​នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ដែល​ជាទី​ក្រុង​ធំ ប៉ុន្តែ​សង្កេត​ឃើញ​ថា គុណភាព​សិក្សា គុណភាព​បង្រៀន​របស់​លោកគ្រូ​-​អ្នកគ្រូ គឺ​មានគុណ​ភាព​ខ្ពស់ មិន​ចាញ់​សាលា​ផ្សេង​ៗ​នោះ​ទេ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ