ជាទូទៅយើងតែងតែចាប់អារម្មណ៍តែទៅលើហាងឆេងអត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀប ជាមួយនឹងប្រាក់រៀលប៉ុណ្ណោះ តែសម្រាប់ថ្ងៃនេះយើងសូមបង្ហាញពីអត្រាប្តូរប្រាក់រៀលធៀបជាមួយប្រទេសជាប់ព្រំដែនកម្ពុជាម្តង ដែលមានដូចជា ប្រទេសថៃ វៀតណាម និងឡាវ ។
ធនាគារជាតិឱ្យដឹងថា ១បាតថៃ ទិញចូល១៣៤រៀល លក់ចេញ១៣៥រៀល , ១០០០ដុងវៀតណាម ទិញចូល១៧៦រៀល លក់ចេញ១៧៨រៀល និង១០០០គីបឡាវ ទិញចូល៤៦៧រៀល លក់ចេញ៤៧២រៀល ។
ដោយឡែកហាងឆេងប្តូរប្រាក់ប្រទេសសំខាន់ៗមួយចំនួនធៀបនឹងប្រាក់រៀលរួមមាន ៖ ១ ដុល្លារអាមេរិកស្មើនឹង៤០៨៨រៀល, ១ដុល្លារអូស្ត្រាលី ទិញចូល២៧៥៣រៀល លក់ចេញ ២៧៨០រៀល ។ ចំពោះប្រាក់យន់ចិន ១យន់ ទិញចូល៥៧២រៀល លក់ចេញ៥៧៨រៀល, ១០០ យេនជប៉ុន ទិញចូល៣៨៤០ រៀល លក់ចេញ៣៨៧៨ រៀល, ១០០ វុនកូរ៉េ ទិញចូល៣៣៨ រៀល លក់ចេញ៣៤១រៀល និង១ដុល្លារសិង្ហបុរី ទិញចូល២៩៤៦រៀល លក់ចេញ២៩៧៥ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ