ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ចម្លង​សម្រាប់​យុវជន​កម្ពុជា អាហា​រូបករណ៍ អេស​ស៊ីជី បាន​ផ្តល់​ឱកាស​​ក្នុង​ការ​ទទួល​បានការ​អប់រំ និង​អនាគត​​ដ៏​ប្រសើរ

4 ឆ្នាំ មុន
  • ភ្នំពេញ

អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន ជា​កម្មវិធី​ដែល​ជួយ​ដល់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​បង្កើន​ឱកាស ដើម្បី​ទទួល​បានការ​អប់រំ ដោយ​ផ្តល់​អាហារូបករណ៍​ដល់​ថ្នាក់់​វិទ្យាល័យ និង​ថ្នាក់​មហាវិទ្យាល័យ​។ មាន​សិស្ស​ជា​ច្រើន​រូប​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា បន្ទាប់​ពី​ទទួល​បាន​អាហារូបករណ៍​ពី​ក្មវិធី​នេះ​។…

អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន ជា​កម្មវិធី​ដែល​ជួយ​ដល់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​បង្កើន​ឱកាស ដើម្បី​ទទួល​បានការ​អប់រំ ដោយ​ផ្តល់​អាហារូបករណ៍​ដល់​ថ្នាក់់​វិទ្យាល័យ និង​ថ្នាក់​មហាវិទ្យាល័យ​។ មាន​សិស្ស​ជា​ច្រើន​រូប​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា បន្ទាប់​ពី​ទទួល​បាន​អាហារូបករណ៍​ពី​ក្មវិធី​នេះ​។

ឆ​ន សុខ​អាយ ជា​និស្សិត​អាហារូបករណ៍ អេស​ស៊ីជី ទទួល​បាន​ឱកាស​ច្រើន​ក្នុង​វិស័យ​អប់រំ បន្ទាប់​ពី​ទទួល​បាន​អាហារូបករណ៍ ហើយ​ប្អូនស្រី​បាន​ចែករំលែក​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​ថា តើ​អាហារូបករណ៍​នេះ​បាន​ធ្វើ​ឱ្យ​ជីវិត​ប្អូនស្រី​មាន​ភាពល្អ​ប្រសើរ​ដូច​ម្តេច​ខ្លះ?

«​នាង​ខ្ញុំ​ឈ្មោះ ឆ​ន សុខ​អាយ ជា​និស្សិត​ឆ្នាំ​ទី​៣ ជំនាញ​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​។ ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​ដែល​អាច​ក្លាយជា​និស្សិត​បញ្ញវន្ត​មួយ​រូប​ក្នុងថ្ងៃនេះ ពីព្រោះ​កាលពី​ប្រាំ​ឆ្នាំ​មុន​ខ្ញុំ​មិន​គិត​ថា ខ្ញុំ​អាច​មានឱកាស​អាច​បន្ត​ការ​សិក្សា​មក​ដល់​ថ្ងៃនេះ​ទេ​។ ដោយ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ខ្ញុំ​មានឱកាស​តិច​បំផុត ដើម្បី​ទទួល​បានការ​អប់រំ​ឱ្យ​បាន​ទូលំទូលាយ នេះ​ក៏​ដោយសារ​តែ​ខ្ញុំ​មក​ពី​គ្រួសារ​ក្រីក្រ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​លើ​ក្តី​សុបិន​របស់ខ្ញុំ ហើយ​ទោះបីជា​យ៉ាងណា​ក៏​ខ្ញុំ​ត្រូវ​សម្រេច​ក្តី​សុបិន​របស់ខ្ញុំ​ឱ្យ​បាន​។

តាម​រយៈ​កម្មវិធី អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន​នេះ ក្តី​សុបិន​របស់ខ្ញុំ​បាន​ក្លាយជា​កា​ពិត​។ ខ្ញុំ​បាន​ជាប់​អាហារូបករណ៍​នេះ​តាំងពី​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ ដែល​ជួយ​ឱ្យ​ខ្ញុំ​អាច​ផ្តោតអារម្មណ៍​លើ​ការ​សិក្សា​បាន​កាន់តែ​ខ្លាំង​។ វា​ជា​ស្ពាន​ជួយ​ចម្លង​ខ្ញុំ​ទៅ​កាន់​ភាព​ជោគជ័យ​។ អាហារូបករណ៍​នេះ បាន​ជួយ​ឱ្យ​ខ្ញុំ​អាច​បន្ត​ការ​សិក្សា​ជំនាញ វេជ្ជបណ្ឌិត នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​។ ខ្ញុំ​សង្ឃឹមថា ថ្ងៃ​ណាមួយ​ខ្ញុំ​អាច​ជួយ​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គម​របស់ខ្ញុំ​ឱ្យ​មានជីវិត​កាន់តែ​ប្រសើរ​។ កម្មវិធី អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន បាន​និង​កំពុង​ធ្វើ​ឱ្យ​ក្តី​សុបិន​របស់ខ្ញុំ​ក្លាយជា​ការ​ពិត និង​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ដែល​លើស​ពី​ក្តី​សុបិន​ទៅ​ទៀត​»​។

មិន​ត្រឹមតែ​អាហារូបករណ៍​សម្រាប់​ជំនាញ​វេជ្ជបណ្ឌិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ អេ​ស៊ីជី ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​តំបន់ ដឹង​ថា ធនធានមនុស្ស គឺជា​គន្លឹះ​នៃ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព បាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស និង​និស្សិត​សម្រាប់​ជំនាញ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដូច​ជា ជំនាញ​សង្គម ភាសា ទំនាក់ទំនង​អន្តរជាតិ វិស្វកម្ម និង​ជំនាញ​ផ្សេង​ៗ​ទៀត​។ ហើយ​នេះ​ជា​និស្សិត​អាហារូបករណ៍ អេស​ស៊ីជី ម្នាក់​ទៀត​ដែល​កំពុង​សិក្សា​ជំនាញ​វិស្វកម្ម​សំណង់​ស៊ី​វិល​។

«​ខ្ញុំបាទ​ឈ្មោះ ខាន់ សំណាង ជា​និស្សិត​ឆ្នាំ​ទី ៣ ជំនាញ​វិស្វកម្ម​សំណង់​ស៊ី​វិល នៅ​សាកល​វិទ្យាល័យ​ន័​រ​តុ​ន​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ណាស់​ដែល​អាច​ឈាន​មក​ដល់​ចំណុច​​នេះ ទោះបីជា​ខ្ញុំ​មក​ពី​គ្រួសារ​ក្រីក្រ​ដែល​មិនសូវ​មានឱកាស​ក្នុង​ការ​សិក្សា​ក៏​ដោយ​។ មុន​នឹង​ជាប់​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន​នេះ ខ្ញុំ​មិន​មាន​អ្វី​ទាំងអស់ ប៉ុន្តែ​ខ្ញុំ​មាន​កម្លាំងចិត្ត​សម្រាប់​ខ្លួន​ខ្ញុំ ហើយ​ខ្ញុំ​មានគំនិត សុទិដ្ឋិនិយម​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់ខ្ញុំ​អាច​យកឈ្នះ​នូវ​ភាព​លំបាក​ក្នុង​ជីវិត​របស់ខ្ញុំ​។ មុន​នឹង​ខ្ញុំ​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​នេះ វី​ដេ​អូ​របស់​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន បាន​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​មាន​កម្លាំងចិត្ត​។

បុគ្គលិក អេស​ស៊ីជី បាន​ទៅ​សួរសុខទុក្ខ​ដល់​សាលា និង​ផ្ទះ​របស់ខ្ញុំ មុន​នឹង​ផ្តល់​អាហារូបករណ៍​ខ្ញុំ ដែល​វា​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ស្រលាញ់ និង​ការ​យកចិត្តទុកដាក់​ដល់​ពួក​យើង​។ វា​បាន​ជំរុញ​ឱ្យ​ខ្ញុំ​មិន​បោះបង់​ក្តី​សុបិន និង​តែងតែ​រក​វិធី​ជម្នះ​រាល់​ឧបសគ្គ ដើម្បី​ឈាន​ទៅ​កាន់​ភាព​ជោគជ័យ​។ ព្រោះតែ អេស​ស៊ីជី តែងតែ​ជួយ​ជ្រុំ​ជ្រែង​ដល់​ខ្ញុំ ដែល​ជា​ស្ពាន​ជួយ​ចម្លង​ខ្ញុំ​ទៅ​កាន់​គោលដៅ​»​។

នៅ​ខែ តុលា នេះ ជា​ឆ្នាំ​ទី ៣ សម្រាប់​កម្មវិធី អេស​ស៊ីជី ចែក​រំ​លែ​ក្តី​សុបិន​។ ចាប់តាំងពី​ការ​បង្កើត​កម្មវិធី​នេះ​មក អេស​ស៊ីជី បាន​ផ្តល់​អាហារូបករណ៍​លើស​ពី ១០០០ នាក់ សម្រាប់​ថ្នាក់​វិទ្យាល័យ និង​មហាវិទ្យាល័យ ហើយ​យើង​ក៏​នៅ​តែ​បន្ត​ធ្វើ​វា ក៏​ដូច​ជា​បន្ត​ជួយ​សហគមន៍​ក្នុង​តំបន់​កាន់តែ​ច្រើន​បន្ថែម​ទៀត ក្នុង​គោលបំណង ដើម្បី​ជួយ​ដល់​យុវជន​កម្ពុជា ឱ្យ​មានឱកាស​ក្នុង​ការ​ទទួល​ការ​អប់រំ​ទូលំទូលាយ និង​ទទួល​បាន​អនាគត​ដ៏​ល្អ​ប្រសើរ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ