ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេច ស ខេ​ង ៖ អាជ្ញាធរ​មិន​ឱ្យ​ប្រមូល​គ្នា​ទទួល សម រ​ង្ស៊ី …

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ចាត់វិធានការចំពោះការ​ប្រមូលផ្តុំ​របស់​កម្លាំង​សកម្មជន​អតីត​គណបក្ស​ប្រឆាំង ដើម្បី​រង់ចាំ​ទទួល​លោក សម…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ចាត់វិធានការចំពោះការ​ប្រមូលផ្តុំ​របស់​កម្លាំង​សកម្មជន​អតីត​គណបក្ស​ប្រឆាំង ដើម្បី​រង់ចាំ​ទទួល​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ជា អំពើ​ខុសច្បាប់ ។

ការ​បញ្ជាក់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង បន្ទាប់​ពី​សកម្មជន​គាំទ្រ​លោក សម រ​ង្ស៊ី បាន​ត្រៀម​ប្រមូលផ្តុំ​គ្នា​តាម​ការ​អំពាវនាវ​របស់​លោកសម រ​ង្ស៊ី កាល​ពេល​កន្លង​មកនេះ​ដែល​ថា លោកនឹង​វិញ​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ខាង​មុខ​នេះ ។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ​នាព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា សម្តេច​ក្រឡាហោម ស ខេ​ង មាន​ប្រសាសន៍​ថា កម្ពុជា​ជា​ប្រទេសកាន់​លទ្ធិប្រជាធិបតេយ្យ កាលណា​សកម្មភាពនយោបាយ​ធ្វើ​ឡើង​ក្រោម​ស្លាក​គណបក្ស​ន​យោបាយ​ដែល​ស្របច្បាប់​គឺជា​ការ​ត្រឹមត្រូវ​និង​លើកទឹកចិត្ត ដើម្បី​ត្រៀម​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ។

សម្តេច​ក្រឡាហោម ស ខេ​ង បញ្ជាក់​ថា ៖ «​ការ​ប្រជុំ​ទាំងឡាយ​ណា​ដែល​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល គឺជា​ការ​ប្រជុំ​មិន​ត្រឹមត្រូវ​តាម​ច្បាប់មិន​ស្រប​តាមគោលការណ៍​ប្រជា​ធិបតេយ្យ​ឡើយ ។ បន្ថែម​លើ​នេះ ការ​ប្រជុំ​គ្នា​ដើម្បី​គាំទ្រ​ចលនា​ខុសច្បាប់​គឺជា​ការ​ខុសច្បាប់​» ។

សម្តេច​ក្រឡាហោម​ថ្លែង​ថា ៖ «​ការ​ប្រមូលផ្តុំ​មហាជន ប្រជាជន ដើម្បី​ទៅ​ប្រឆាំង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ក៏​ខុសច្បាប់​ដែរ ។ រាជរដ្ឋាភិបាល​បាន​កំណត់​ហើយ​គឹ​ត្រូវ​ធានា​សុខ​សន្តិភាព ស្ថិរភាព ហើយ​ធានាលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​រស់​បន្ត​ទៅ​ទៀត​» ។ ជាមួយ​គ្នា​នេះ សម្តេច​ក្រឡា​ហោម ស ខេ​ង ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូមកុំ​ធ្វើ​សកម្មភាព​ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​កម្លាំង​អាជ្ញាធរ​នោះ​គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​វា​មិនមែន​ជា​សិទ្ធិ​ស្រប​តាម​ច្បាប់​ជា​ធរមាន​ទេ ។

សម្តេច​ក្រឡាហោម​គូសបញ្ជាក់​ថា ៖ «​គាត់មាន​បំណង តែបើ​យើង​មិន​ដោះស្រាយ​ទុក​ឲ្យប្រទេស​ក្រឡាប់​ចាក់ គឺ​យើង​និង​ប្រជាជន​នឹងមាន​បញ្ហា​គឺ​អន្តរាយ​ធំ ។ អុ​ី​ចឹ​ង​ហើយ អ្នក​ដែលលើក​ឡើង​ថា​រាជរដ្ឋាភិបាល​ធ្វើ​ឲ្យ​មាន​បញ្ហា​នេះបញ្ហា​នោះ តែបើ​យើង​ទុក​ឲ្យ​ធ្វើ​នោះ​វា​នឹង​ក្រឡាប់​ចាត់ ។ យើង​កំណត់​សន្តិភាព ស្ថិរ​ភាព អ្នក​ដែល​ធ្វើ​ខុសច្បាប់ គឺ​យើង​នឹង​អនុវត្ត​ហើយ​» ។

ការ​លើក​ឡើង​របស់​សម្តេច​ក្រឡាហោម សខេ​ង គឺ​បន្ទាប់​ពី​អាជ្ញាធរ​បាន​បិទ​រូបថត​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​តាម​ចាប់ខ្លួន​ផង​ដែរ ។ សូម​ជម្រាប​ថា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន ធ្លាប់​បញ្ជាក់​ថា អាជ្ញាធរ​បាន​ត្រៀម​រួច​ហើយ​ក្នុង​ការ​ចាប់ខ្លួន​លោក សម រ​ង្ស៊ី ទោះបីជា​លោក​មក​តាម​ច្រក​ណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ