ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆឹ​ម សក្ក​ដា បន្ថែម​អាជីព​អ្នកចម្រៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​លោក ឆឹ​ម សក្ក​ដា បាន​វិវឌ្ឍន៍​ខ្លួន​មួយ​កម្រិត​ទៀត ដោយ​បាន​ឆក់​យក​អាជីព​ចម្រៀង​បន្ថែម​លើ​អាជីព​សម្តែង​របស់​លោក ខណៈ​ពេល​ដែល​តារារ​រូប​នេះ​បាន​និង​កំពុង​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​រង្វង់​សិល្បៈ ។ ឆឹ​ម…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​លោក ឆឹ​ម សក្ក​ដា បាន​វិវឌ្ឍន៍​ខ្លួន​មួយ​កម្រិត​ទៀត ដោយ​បាន​ឆក់​យក​អាជីព​ចម្រៀង​បន្ថែម​លើ​អាជីព​សម្តែង​របស់​លោក ខណៈ​ពេល​ដែល​តារារ​រូប​នេះ​បាន​និង​កំពុង​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​រង្វង់​សិល្បៈ ។

ឆឹ​ម សក្ក​ដា ត្រូវ​បាន​គេ​ដឹង​ថា បាន​ចូល​ច្រៀង​ជា​តារាចម្រៀង​កុងត្រា​ជាមួយនឹង​ផលិតកម្ម​Top Music ដែល​ជា​ផលិតកម្ម​រួម​តែ​មួយ​ជាមួយនឹង​ផលិតកម្ម​ថោ​ន ក្នុង​ពេល​ដែល​បទ​ចម្រៀង​ដំបូង​របស់​លោក​នឹង​ចេញ​លក់​ឆាប់​ៗ​នេះ ។

បើ​តាម​ការ​បង្ហោះ​ពី​លោក ហាក់ សុខ​ហេង ដែល​ជា​អ្នកគ្រប់គ្រង​នៅ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ថោ​ន បាន​សរសេរ​ថា ស្វាគមន៍​សមាជិក​ថ្មី Top Music ក្នុង​នោះ​ក៏​បាន​ភ្ជាប់​ជាមួយនឹង​រូបភាព​ថត​ជាមួយ​តារា​សម្ដែង​លោក ឆឹ​ម សក្ក​ដា ផង​ដែរ ។ ក្រៅពី​លោក ឆឹ​ម សក្ក​ដា នៅ​ក្នុង​ផលិតកម្ម​ថ្មី​នេះ គេ​ក៏​សង្កេត​ឃើញ​វត្តមាន​តារាចម្រៀង​ស្រី​ម្នាក់​ទៀត គឺ​នាង ចែ​ម ស្រី​ល័ក្ខណ៍ ដែល​ជា​តារាចម្រៀង​មួយ​ដួង​កំពុង​ទទួល​បានការ​គាំទ្រ​ផង​ដែរ ពី​សំណាក់​ទស្សនិកជន ជា​ពិសេស​យុវវ័យ ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​វិវឌ្ឍន៍​ខ្លួន​មក​ជា​តារាចម្រៀង​បន្ថែម​លើ​ការងារ​សម្តែង​នេះ​លោក ឆឹ​ម សក្ក​ដា បាន​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ថា លោក​ពិតជា​បាន​សម្រេចចិត្ត​ចូល​ច្រៀង​នៅ​ក្នុង​ផលិតកម្ម Top Music ដែល​ជា​ផលិតកម្ម​ថ្មី​មួយទៀត​ស្ថិត​នៅ​ក្រោម​ដំបូល​របស់​ផលិតកម្ម​ថោ​ន ។ លោក​បញ្ជាក់​ថា លោក​កំពុង​រៀបចំ​ខ្លួន​សម្រាប់​ចេញ​បទ​ថ្មី​នៅ​ក្នុង​ផលិតកម្ម​ថ្មី មួយ​នេះ​ក្នុង​កំឡុង​ខែ​ក្រោយ​នេះ​ហើយ ប៉ុន្តែ​សម្រាប់​បទ​អ្វីខ្លះ​នោះ លោក​ពុំ​ទាន់​អាច​ប្រាប់​បាន​មុន​នៅឡើយ​ទេ ដោយ​ទុក​ឲ្យ​ប្រិ​យ​មិត្ត​គាំទ្រ​តាមដាន​ជា​បន្ត​ទៀត ។

បើ​តាម​លោក ឆឹ​ម កក្កដា សម្រាប់​ការងារ​សម្ដែង​វិញ លោក​អះអាង​ថា ដោយសារ​តែ​ជាប់​កុងត្រា​ជាមួយ​ខាង​ផលិតកម្ម​ថ្មី​នេះ ដូច្នេះ​រាល់​ការងារ​សម្ដែង​ឱ្យ​ខាង​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​ចំនួន​លោក​នៅ​តែ​បន្ត​បាន​ដូច​ធម្មតា ប៉ុន្តែ​ក៏​អាស្រ័យ​លើ​ការ​ចរចា និង​មានការ​អនុញ្ញាត​ពី​ខាង​ផលិតកម្ម​របស់​លោក​ជា​មុន​សិន​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ​ការ​ហក់​មក​ចាប់​អាជីព​តារាចម្រៀង​នា​ពេល​នេះ តើ​អាច​ទទួល​ជោគជ័យ​ដូច​ការ​សម្តែង​របស់​លោក ឬ​យ៉ាងណា​ទេ? ក្នុង​ពេល​ដែល​មាន​ទស្ស​និកជន​ជា​ច្រើន​ហាក់​មិន​ទាន់​បាន​ស្គាល់​ច្បាស់​ពី​ទឹកដម​សំឡេង​របស់​លោក ក្រៅពី​ទេព​កោ​ល​ស្យ​នៃ​ការ​សម្តែង​នោះ​ឡើយ ។

ទោះជា​យ៉ាងណា ប្រិ​យ​មិត្ត​អ្នកគាំទ្រ​លោក​ជា​ច្រើន​រំពឹង​ថា លោក​នឹង​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​លើ​អាជីព​ជា​តារាចម្រៀង​នា​ពេល​នេះ ខណៈ​ពេល​ដែល​លោក​ក៏​មាន​គូស្នេហ៍​ដែល​ជា​តារា​ចម្រៀង​ដ៏​ល្បីល្បាញ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​គឺ​នាង ពេជ្រ សោភា ផង​ដែរ ។

គួ​រំឭក​ថា តារា​សម្តែង ឆឹ​ម សក្ក​ដា កំពុង​តែ​កាក់កប​យ៉ាង​ខ្លាំង​នៅ​ក្នុង​អាជីព​សម្តែង ដោយ​តារា​រូប​នេះ តែងតែ​បង្ហាញ​វត្ត​មាននៅ​ក្នុង​ខ្សែភាពយន្ត និង​បទ​ចម្រៀង​ជា​បន្តបន្ទាប់ ហើយ​ក៏​ទទួល​បាន​តំណែង​ជា​តួឯក​នៅ​ក្នុង​រឿង «​កូន​ពស់​កេងកង​» និង​រឿង «​ទេវតា​និស្ស័យ​» ដែល​កំពុង​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ