ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោយស្តាយកូនស្រី​លោក Luis Enrique ​អតីត​គ្រូ Barcelona ទទួលមរណៈភាព

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Luis Enrique បាន​ប្រកាស​ពី​ដំណឹង​មរណភាព​របស់​កូនស្រី​លោក​ដែល​ស្លាប់​ដោយសារ​តែ​ជម្ងឺមហារីក​ឆ្អឹង​។…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Luis Enrique បាន​ប្រកាស​ពី​ដំណឹង​មរណភាព​របស់​កូនស្រី​លោក​ដែល​ស្លាប់​ដោយសារ​តែ​ជម្ងឺមហារីក​ឆ្អឹង​។ កូន​របស់​លោក​អាយុ​៩​ឆ្នាំ ដែល​មានឈ្មោះ​ថា Xana បាន​ស្លាប់​កាលពី​ពេល​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ក្រោយ​ពី​តស៊ូ​រស់​ជាមួយនឹង​ជម្ងឺមហារីក​ឆ្អឹង​អស់​រយៈពេល​៥​ខែ ។

លោក Enrique បាន​ប្រកាស​នៅ​ក្នុង​បណ្តាញ​សង្គម​ថា​៖«​កូនស្រី​របស់ខ្ញុំ Xana បាន​ស្លាប់​កាលពី​រសៀល​ថ្ងៃនេះ​នៅ​អាយុ​៩​ឆ្នាំ ក្រោយ​ពី​តស៊ូ​រស់​អស់​រយៈពេល​៥​ឆ្នាំ ជាមួយនឹង​ជម្ងឺមហារីក​ឆ្អឹង​»​។

លោក​បាន​បន្ត​ថា​៖«​ពួក​យើង​នឹង​នឹក​ឯង​ណាស់ ហើយ​ពួក​យើង​សង្ឃឹមថា យើង​នឹង​អាច​ជួប​គ្នា​ម្តងទៀត​នៅ​ថ្ងៃ​អនាគត ។ ឯង​នឹង​ក្លាយទៅជា​ផ្កាយ​នាំ​ផ្លូវ​របស់​គ្រួសារ​យើង ។ ពួក​យើង​ថ្លែងអំណរគុណ​ចំពោះ​ការ​ចូលរួម​រំលែក​ទុក្ខ និង​ការ​យល់​របស់​អ្នក​ទាំងអស់​គ្នា ។ ខ្ញុំ​ក៏​ចង់​អរគុណ​ដល់​បុគ្គលិក​នៅ​មន្ទីរពេទ្យ Sant Joan de Due និង Sant Pau សម្រាប់​ការ​យកចិត្តទុកដាក់​របស់ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និង បុគ្គលិក​ស្ម័គ្រចិត្ត​ទាំងអស់​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Enrique អាយុ​៤៩​ឆ្នាំ បាន​ដើរ​ចេញពី​តំណែង​ជា​គ្រូបង្វឹក​ក្លិប Barcelona កាលពី​ខែមិថុនា​ឆ្នាំ​នេះ ដោយសារ​តែ​មូលហេតុ​ផ្ទាល់ខ្លួន​។ នៅ​ពេល​លោក​ធ្វើ​ជា​គ្រូបង្វឹក​ក្លិប​អ្នកមាន​បុណ្យ លោក​បាន​សាង​ឈ្មោះ​ល្បី​ជាងគេ​នៅ​ឆ្នាំ​២០១៥ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ