ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​​មូលហេតុ​ឃើញ​ហើយ ដែល​នាំ​ឲ្យ​ស្ត្រី​សម្រាលកូន​មិន​បាន​គ្រប់​ខែ

4 ឆ្នាំ មុន

ការ​មាន​ផ្ទៃពោះ​ប្រកបដោយ​សុខភាព​ល្អ​គឺ​មាន​រយៈពេល ៤០​ស​ប្តា​ហ៍​។ យ៉ាងណាមិញ ដោយ​សារ​តែ​ហេតុផល​ជា​ច្រើន ទើប​ធ្វើ​ឲ្យ​កូន​កើតមក​មិន​គ្រប់​ខែ ឬ​កើត​មុន​កំណត់​។​ទារក​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​កើត​មិន​គ្រប់​ខែ​គឺ គែ​សម្រាល​ចេញពី​ពោះ​ម្តាយ​នៅ​អាយុ​មុន ៣៧​ស​ប្តា​ហ៍​។ ដូច្នេះ​ការ​យល់​ដឹង​អំពី​មូលហេតុ នៃ​ការ​សម្រាលកូន​មិន​គ្រប់​ខែ…

ការ​មាន​ផ្ទៃពោះ​ប្រកបដោយ​សុខភាព​ល្អ​គឺ​មាន​រយៈពេល ៤០​ស​ប្តា​ហ៍​។ យ៉ាងណាមិញ ដោយ​សារ​តែ​ហេតុផល​ជា​ច្រើន ទើប​ធ្វើ​ឲ្យ​កូន​កើតមក​មិន​គ្រប់​ខែ ឬ​កើត​មុន​កំណត់​។​ទារក​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​កើត​មិន​គ្រប់​ខែ​គឺ គែ​សម្រាល​ចេញពី​ពោះ​ម្តាយ​នៅ​អាយុ​មុន ៣៧​ស​ប្តា​ហ៍​។ ដូច្នេះ​ការ​យល់​ដឹង​អំពី​មូលហេតុ នៃ​ការ​សម្រាលកូន​មិន​គ្រប់​ខែ អាច​ជា​វិធី​មួយ​ជួយ​ដោះស្រាយ និង​ត្រៀមលក្ខណៈ​ទុកជា​មុន​បាន​។

មាន​កត្តា​ច្រើន​ណាស់​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ​ដូច​ជា​៖

១-ការ​ជក់បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ការ​លេបថ្នាំ​មិន​ត្រឹមត្រូវ​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដល់​ការ​មាន​ផ្ទៃពោះ​។ ដូច្នេះ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​រឿង​នេះ​ដើម្បី​កុំ​ឲ្យ​មាន​ផលវិបាក​ក្នុង​ពេល​មាន​ផ្ទៃពោះ​។

២-បើសិនជា​ម្តាយ​ធាត់ ឬ​ស្គម​ពេក រាង​កាយ​របស់​គាត់​គឺ​មិន​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​សម្រាប់​ការ​មាន​ផ្ទៃពោះ​ទេ​។ ដូច្នេះ ចូរ​ថែរក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ​សិន មុន​ពេល​រៀប​គម្រោង​មាន​ផ្ទៃពោះ​។

៣-ស្ថានភាព​សុខភាព​ដូច​ជា លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោមផ្អែម និង​ការ​បង្ក​រោគ​អាច​ចៀស​វាង​បាន​តាម​រយៈ​ការ​អនុវត្តន៍​អនាម័យ និង​រស់នៅ​ប្រកបដោយ​សុខភាព​ដូច​ជា ញ៉ាំ​អាហារ​ផ្តល់​សុខភាព ហាត់ប្រាណ​ទៀងទាត់ គេង​គ្រប់គ្រាន់ និង​បំបាត់​ស្ត្រេ​ស​។

៤-ការ​ថែទាំ​សុខភាព​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដ៏​ល្អ​មួយ​គឺ​សំខាន់​ដូច​របប​អាហារ​ល្អ​ក្នុង​ពេល​មាន​ផ្ទៃពោះ​អ​ញ្ចឹ​ង​។ គេ​អាច​និយាយ​បាន​ថា ម្តាយ​ត្រូវការ​ការ​គាំទ្រ និង​ថែរក្សា​ច្រើន​ណាស់​ពី​ប្តី មិត្ត​ស្និទ្ធស្នាល និង​ក្រុម​គ្រួសារ​។

៥-ការ​សម្រាលកូន​មិន​គ្រប់​ខែ​អាច​បណ្តាល​មក​ពី​ម្តាយ​ធ្លាប់​សម្រាលកូន​មិន​គ្រប់​ខែ​កាលពី​ពេល​មុន​។

៦-សម្រាប់​ស្ត្រី​មានកូន​ភ្លោះ​ចាប់ពី​ពីរ​ឡើង​ទៅ​ក៏​ប្រឈម​មុខ​តិចតួច​នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ​ដែរ​។

៧-ការ​មាន​ផ្ទៃពោះ​ភ្លាម​ៗ​ក្រោយ​ពី​សម្រាលកូន​មួយ​រួច ក៏​អាច​ដាក់​សម្ពាធ​លើ​រាង​កាយ​ម្តាយ​កាន់តែ​ខ្លាំង​ទៀត​ដែរ ក្នុង​ការ​សម្រាលកូន​ក្រោយ​មិន​គ្រប់​ខែ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ