ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ល្អសបញ្ជាក់​ពី​គុណ​តម្លៃ​មនុស្ស

4 ឆ្នាំ មុន

កុំ​ធ្វើ​ការងារ​គ្រាន់តែ​ដើម្បី​ទ្រព្យសម្បត្តិ​មាសប្រាក់​តែ​ម្យ៉ាង​នោះ ត្រូវធ្វើ​ការងារ​ដើម្បី​រំដោះ​ខ្លួនឯង​ឲ្យ​រួច​អំពី​សេចក្តី​សោកសៅ រំដោះខ្លួន​ឱ្យ​រួច​ពី​ត្រៃភព​នេះ ពោល​គឺ​ធ្វើអំពើ​ល្អ​សន្សំ​បុណ្យ​កុសល​ផង ។ អ្នក​ដទៃ​គេ​ធ្វើអំពើ​ល្អ​មក​លើ​យើង គឺ​វា​ត្រឹមត្រូវ​មែនហើយ ប៉ុន្តែ​សេចក្តី​ល្អ​នោះ​មិនមែន​ជា​អំពើ​ល្អ​របស់​យើង​ទេ មនុស្ស​មិន​មាននូវ​អំពើ​ល្អ​សម្រាប់​ខ្លួន មិន​អាច​ជួយ​ខ្លួនឯង​បាន​ឡើយ…

កុំ​ធ្វើ​ការងារ​គ្រាន់តែ​ដើម្បី​ទ្រព្យសម្បត្តិ​មាសប្រាក់​តែ​ម្យ៉ាង​នោះ ត្រូវធ្វើ​ការងារ​ដើម្បី​រំដោះ​ខ្លួនឯង​ឲ្យ​រួច​អំពី​សេចក្តី​សោកសៅ រំដោះខ្លួន​ឱ្យ​រួច​ពី​ត្រៃភព​នេះ ពោល​គឺ​ធ្វើអំពើ​ល្អ​សន្សំ​បុណ្យ​កុសល​ផង ។

អ្នក​ដទៃ​គេ​ធ្វើអំពើ​ល្អ​មក​លើ​យើង គឺ​វា​ត្រឹមត្រូវ​មែនហើយ ប៉ុន្តែ​សេចក្តី​ល្អ​នោះ​មិនមែន​ជា​អំពើ​ល្អ​របស់​យើង​ទេ មនុស្ស​មិន​មាននូវ​អំពើ​ល្អ​សម្រាប់​ខ្លួន មិន​អាច​ជួយ​ខ្លួនឯង​បាន​ឡើយ ទាំង​អ្នក​ដទៃ​ក៏​រឹតតែ​មិន​អាច​ជួយ​បាន​ដែរ ។

គុណ​តម្លៃ​នៃ​ការងារ​មនុស្ស​គ្រប់​គ្នា​ស្ថិត​លើ​អំពើ​ល្អ និង​ត្រូវ​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ច្បាស់លាស់ បើ​ពុំ​ដូច្នោះ​ទេ ប្រាកដជា​យល់​ថា​ការងារ​ទុច្ចរិត ជា​ការងារ​មាន​តម្លៃ​ដែរ​ហើយ ជា​ទុ​ទ្ទិដ្ឋិ​ឱ្យ​ផល​ជា​ទុក្ខ ។

ការ​យល់​ដឹង​អំពី​លទ្ធផល​នៃ​ការងារ​យ៉ាងនេះ រមែង​កាត់​បន្ថយ​នូវ​ក្តី​សៅហ្មង សម្រាល​តណ្ហា ដែល​តែង​ប្រាថ្នា​ក្នុង​វត្ថុ​ទាំងពួង​ឲ្យ​ថយកម្លាំង​បាន​ខ្លះ ហើយ​ញ៉ាំង​សេចក្តី​ល្អ​ឲ្យ​ចម្រើន​ឡើង នោះ​ជីវិត​នឹង​បាន​សុខ​ហើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ