ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ឈ្មោះ​ពី​ឥឡូវនេះ​ដើម្បី​ចូលរួម «ព្រឹត្តិ​ការណ៍​យល់​ដឹង​អំពី​វិសាលភាព​អចលនទ្រព្យ​»

4 ឆ្នាំ មុន
  • ភ្នំពេញ

សព្វ​ថ្ងៃនេះ វិស័យ​អចលនទ្រព្យ​កំពុង​តែ​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​មាន​សន្ទុះ​ហក់​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​យល់​ដឹង​ឱ្យ​កាន់តែ​ច្បាស់​អំពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ថ្ងៃ​អនាគត​នោះ គឺ​ឆាប់​ៗ​ខាង​មុខ​នេះ​នឹង​មាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​ទាក់ទង​ទៅ​នឹង​វិស័យ​ដ៏​មាន​សក្តានុពល​នេះ​ដោយ​មាន​អ្នកចូលរួម​ជា​ច្រើន​រួម​ជាមួយ​វាគ្មិន​សំខាន់​ៗ ។…

សព្វ​ថ្ងៃនេះ វិស័យ​អចលនទ្រព្យ​កំពុង​តែ​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​មាន​សន្ទុះ​ហក់​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​យល់​ដឹង​ឱ្យ​កាន់តែ​ច្បាស់​អំពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ថ្ងៃ​អនាគត​នោះ គឺ​ឆាប់​ៗ​ខាង​មុខ​នេះ​នឹង​មាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​ទាក់ទង​ទៅ​នឹង​វិស័យ​ដ៏​មាន​សក្តានុពល​នេះ​ដោយ​មាន​អ្នកចូលរួម​ជា​ច្រើន​រួម​ជាមួយ​វាគ្មិន​សំខាន់​ៗ ។

ព្រឹត្តិការណ៍​ដែល​មានឈ្មោះ​ថា យល់​ដឹង​អំពី​វិសាលភាព​អចលនទ្រព្យ និង​ត្រៀម​លក់​គម្រោង «​ក្រុង​ថ្មី ដី​មាស​សំរោង​លើ​» នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ ទី ០៣ ខែកញ្ញា ឆ្នាំ ២០១៩ ខាង​មុខ​នេះ នៅ​មជ្ឈមណ្ឌល ដឺ ព្រេ​មៀម សេន​ធ័​រ សែន​សុខ អគារ D រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៧ ដល់​ម៉ោង ១១ ព្រឹក ។

ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន ខេ អេ​ច លែ​ន ឯ​.​ក ក្នុង​គោលបំណង​សំខាន់ ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​វិសាលភាព​នៃ​វិស័យ​អចលនទ្រព្យ ភាព​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​លំហូរ​ចូល​នៃ​អ្នក​វិនិយោគ ។

ជាង​នេះ​ទៅ​ទៀត​នោះ វាគ្មិន​សំខាន់​ៗ​ដែល​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​នឹង​ធ្វើ​បទ​បង្ហាញ​ពិសេស​ៗ​អំពី «​វិស័យ​អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន​» ដោយ​លោក Thomas O’sullivan CEO, RealEstate.com.kh, «​ចក្ខុវិស័យ​អចលនទ្រព្យ​ណា​ពេល​អនាគត​» ដោយ​លោក អេ​ង លា​ភា ស្ថាបនិក Leapheacademy.com និង «​គម្រោង​ក្រុង​ថ្មី ដី​មាស​សំរោង​លើ​» ដោយ​លោក ថុ​ន បូ​រ៉ា អគ្គនាយក​នៃ​ក្រុមហ៊ុន ខេ អេ​ច លែ​ន ជាដើម ។

សូម​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​នេះ នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជា ១៥០០ នាក់​មក​ពី​បណ្តា​ក្រុមហ៊ុន ភ្នាក់ងារ និង​អ្នក​ពាក់ព័ន្ធ​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ។ ដូច្នេះ​ដើម្បី​កុំឱ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត សូម​ប្រញាប់​ចុះ​ឈ្មោះ​ចូលរួម​ចាប់ពី​ពេល​នេះ​តទៅ។

សម្រាប់​ព័ត៌មាន​លម្អិត​នៃ​ការ​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ Smart (086 / 087 647 168) Cellcard (061 / 089 647 168) Metfone (060 / 090 647 168) ។

ឬ​ចុច​លើ Link ខាងក្រោម​នេះ​ដើម្បី​ចុះ​ឈ្មោះ ៖https://docs.google.com/forms/d/e/1FAIpQLSehRlKu9jm6vyCta_LXeGDxOZO3x8V1NJF0cQ3TaNCdQkOViw/viewform ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ