ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនើប​កម្ម ៖ សារមន្ទីរ​ទួល​ស្លែង​គ្រោង​បញ្ចប់​ការ​បញ្ចូល​ឯកសារ​ដើម​ទាំង​៤០០​ពាន់​ទៅ​ក្នុង​ប្រព័ន្ធ​ឌី​ជី​ថ​ល​នៅ​ចុងឆ្នាំ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គម្រោង​រៀបចំ​បញ្ចូល​ឯកសារ​សំដៅ​ដើម​ដែល​គ្រោង​ចំណាយ​ជាង​១​លាន​ដុល្លារ​ដែល​បាន​ចាប់ផ្តើម​ការ​កាលពី​ដើមឆ្នាំ​២០១៨​នោះ ពេល​នេះ​សារមន្ទីរ​គ្រោង​បញ្ចប់​ការ​បញ្ចូល​ឯកសារ​ទាំង​៤០០​ពាន់​របស់​ខ្លួន​យ៉ាង​យូរ​នៅ​ចុងឆ្នាំ​២០១៩ ឬ​ដើមឆ្នាំ​២០២០​។ នេះ​បើ​តាម​ប្រធាន​ការិយាល័យ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង​។ ​ លោក ឆាយ វិសុទ្ធ ប្រធាន​ការិយាល័យ…

រាជធានី​ភ្នំពេញ​៖ គម្រោង​រៀបចំ​បញ្ចូល​ឯកសារ​សំដៅ​ដើម​ដែល​គ្រោង​ចំណាយ​ជាង​១​លាន​ដុល្លារ​ដែល​បាន​ចាប់ផ្តើម​ការ​កាលពី​ដើមឆ្នាំ​២០១៨​នោះ ពេល​នេះ​សារមន្ទីរ​គ្រោង​បញ្ចប់​ការ​បញ្ចូល​ឯកសារ​ទាំង​៤០០​ពាន់​របស់​ខ្លួន​យ៉ាង​យូរ​នៅ​ចុងឆ្នាំ​២០១៩ ឬ​ដើមឆ្នាំ​២០២០​។ នេះ​បើ​តាម​ប្រធាន​ការិយាល័យ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង​។

លោក ឆាយ វិសុទ្ធ ប្រធាន​ការិយាល័យ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង​ប្រាក់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ម្សិលមិញ​នេះ​ថា ការ​បញ្ចូល​ឯកសារ​សំណៅ​ដើម​នៅ​សារមន្ទីរ​ទួល​ស្លែង​ចាប់ផ្តើម​អនុវត្ត​នៅ​ដើមឆ្នាំ​២០១៨ ពាក់ព័ន្ធ​ការ​ថតចម្លង​ប​ណ្ណ័​សារ ឬ​បំ​លែង​រាល់​ឯកសារ​ប័ណ្ណ​សារ​ទាំងអស់​ដែល​នៅ​សេសសល់​ពី​សម័យ​ខ្មែរក្រហម​ទៅ​ជា​ប្រព័ន្ធ​ឌី​ជី​ថ​ល ហើយ​អាច​យក​ទៅ​ប្រើប្រាស់​បាន​នៅ​តាម Data base ងាយស្រួល​ក្នុង​ការ​ស្រាវជ្រាវ អីចឹង​ហើយ​ទើប​យើង​ធ្វើការ​លើ​ការងារ​នេះ​។​ លោក​បាន​បន្ត​ថា ការងារ​ថតចម្លង​និង​ការ​អភិរក្ស​យើង​បាន​ធ្វើ​អស់ហើយ ប៉ុន្តែ​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ដែល​លំបាក​ជាងគេ​សម្រាប់​ដំណើរការ​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ប្រព័ន្ធ​ដើម្បី​ឱ្យ​ការ​ស្វែងរក​ព័ត៌មាន​វា​មាន​លក្ខណៈ​ងាយស្រួល​។​ឧទាហរណ៍​បើ​និយាយ​ពី​អ្នកទោស​នៅ​តំបន់​ពាយព្យ័ យើង​គ្រាន់តែ​វាយ​ពាយព្យ័​វា​ឱ្យ​រក​ឈ្មោះ​មាន​ប៉ុន្មាន​នាក់ ដែល​ចំណុច​ទាំងនេះ​វា​ពិត​បាក ទាមទារ​ឱ្យ​យើង​ត្រូវការ​អាន​សង្ខេប​ខ្លឹមសារ​សម្រាប់​អ្នកទោស​ម្នាក់​។

ទាក់ទង​ការ​បញ្ចូល​ឯកសារ​ទៅ​ប្រព័ន្ធ​ទិន្នន័យ​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​តាម លោក​ប្រធាន​ការិយាល័យ​បញ្ជាក់​ថា «​មក​ដល់​សព្វ​ថ្ងៃនេះ​សារមន្ទីរ​បាន​បញ្ចូល​បាន​ប្រហែល​ពី​៧០​ទៅ​៨០% ក្នុង​ចំណោម​ឯកសារ​សរុប​ទាំង​៤០០​ពាន់​ឯកសារ ហើយ​គ្រោង​បញ្ចប់​ការ​បញ្ចូល​យ៉ាង​យូរ​នៅ​ត្រឹម​ចុងខែ​ធ្នូ​ឆ្នាំ​២០១៩​ឬ​ដើមឆ្នាំ​២០២០​ខាង​មុខ​នេះ ដែល​អាច​មហាជន​អាច​ចូល​ទស្សនា​ឯកសារ​ទាំងនោះ​បាន​» ។

​បើ​តាម​លោក​ប្រធាន គម្រោង​បញ្ចូល​ឯកសារ​សំណៅ​ដើម​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​នេះ ខាង​សារមន្ទីរ​ទទួល​បាន​កញ្ចប់​ថវិកា​ពី​យូ​នី​ស្កូ តាមរ​យៈក​យ​កា​សម្រាប់​អនុវត្ត​គម្រោង​នេះ​មាន​ប្រមាណ​១,៥​លាន​ដុល្លារ​។ ​លោក​បាន​លើក​ឡើង​ថា «​ការ​បញ្ចូល​ឯកសារ​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ គឺ​ដើម្បី​អភិរ​ក្ស័​ប័ណ្ណ​សារ ឯកសារ​ទួល​ស្លែង​។​ឯកសារ​ជា​សំ​ណេ​រ​ក្តី ឯកសារ​ការ​បោះពុម្ព​ជា​របាយការណ៍​ផ្សេង​ៗ​។​ការ​អភិរ​ក្ស័​មាន​ន័យ​ថា​យើង​មិន​អនុញ្ញាត​ឱ្យ​អ្នក​ស្រាវជ្រាវ ធ្វើការ​ប៉ះពាល់​ដល់​ឯកសារ​ដើម ព្រោះ​វា​មាន​អាយុកាល​៤០​ឆ្នាំ​ហើយ ខ្លះ​វា​មាន​លក្ខណៈ​ស្រួយ​ឬ​មាន​ភាព​ពុក​ផុយ​វា​មាន​លក្ខណៈ​មិន​អំណោយផល​សម្រាប់​យើង​។​លើស​ពី​ណេះ​យើង​ថែរក្សា​តាម​បែប​បច្ចេកទេស​។​បើ​វារ​ហែក​យើង​ត្រូវ​ជួសជុល​តាម​ការ​បិទ​ស្កុ​ត​, ឯកសារ​ខ្លះ​ត្រូវ​ដក​អាស៊ីត​ចេញពី​ផ្ទៃ​របស់​វា​ដោយ​ត្រាំ​ក្នុង​ទឹក​»​។ ​លោក​បញ្ជាក់​ថា​« អ្វី​ដែល​សំខាន់​នៅ​ក្នុង​នេះ គឺ​យើង​ត្រូវកា​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​យើង​ដើម្បី​ឱ្យ​មានការ​ចេះ​ដឹង​ទៅ​ថ្ងៃក្រោយ​ទៀត​។​មាន​ន័យ​ថាបើ​ទោះបី​គម្រោង​នេះ​ត្រូវ​បញ្ចប់​ក៏​ដោយ​ក៏​យើង​អាច​បន្ត​ការ​ការងារ​នេះ​បាន​ដោយ​ខ្លួនឯង​»​។

សូម​បញ្ជាក់​ថា សារមន្ទីរ​ទួល​ស្លែង គឺជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ
ដែល​មាន​ទីតាំង​ស្ថិត​កណ្តាល​ក្រុងភ្នំពេញ ដែល​ទទួល​បាន​នូវ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល
ទស្សនា​មិន​ដាច់ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ