បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ ក្រោយ​ធ្វើ​សកម្មភាព​បែប​នេះ​ក្នុង​ដែន​ជម្រក​ស្រែ​ពក


ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ ខណៈ​កំពុង​ធ្វើ​សកម្មភាព​កាប់​រុករាន​ដី​ព្រៃ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដោយ​ដកហូត​បាន​វត្ថុ​តាង​រណារ​យន្ត​ចំនួន​១​គ្រឿង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ណ​ង​ប៊ួ​រ ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។

បុរស​ជា​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

ក្រោយ​ការ​សាកសួរ ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់​រុករាន​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​ប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ