ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ដឹកកម្មករជាង​៦០នាក់​ជួបគ្រោះថ្នាក់​តាមផ្លូវ​ក្នុងស្រុកអង្គស្នួល​ (មានវីដេ​អូ)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ចំនួន​៣៦​នាក់ ក្នុង​ចំណោម​ជាង​៦០​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​រវាង​រថយន្ត​កូរ៉េ​១​គ្រឿង​មាន​ដឹក​កម្មករ​ទៅ​ធ្វើការ ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​គ្រឿងចក្រ​ឈូស​ឆាយ​និង​កៀរ​ដី​(​ឡេ​វ៉ា​ឡឺ​)១​គ្រឿង​ទៀត​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥១…

ខេត្តកណ្ដាល ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ចំនួន​៣៦​នាក់ ក្នុង​ចំណោម​ជាង​៦០​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​រវាង​រថយន្ត​កូរ៉េ​១​គ្រឿង​មាន​ដឹក​កម្មករ​ទៅ​ធ្វើការ ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​គ្រឿងចក្រ​ឈូស​ឆាយ​និង​កៀរ​ដី​(​ឡេ​វ៉ា​ឡឺ​)១​គ្រឿង​ទៀត​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៦ និង​៣៧ ក្នុងភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិល​ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

រថយន្ត​មួយ​គ្រឿង​ដឹក​កម្មករ​ចំនួន​ជាង​៦០​នាក់ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ សុខ វ៉ា​ត អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្ដុក​តោ​ល​ថ្មី ឃុំ​ច័ន្ទ​តា​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បាន​រង​របួស ។ ចំណែក​កម្មការិនី​ចំនួន​៣៦​នាក់​ដែល​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ចំណោម​កម្មការិនី​ជាង​៦០​នាក់ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

រីឯ​គ្រឿងចក្រ​​ឈូស​និង​កៀរ​ដី​ផ្លូវ​មួយ​គ្រឿង​ខាងលើ ​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ តេ​ង សុខ​គា អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ ភូមិ​ត្រពាំង​ឯក ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​អង្គស្នួល​បាន​និយាយ​ថា នៅ​មុន​ពេល​កើត ហេតុ​រថយន្ត​មួយ​គ្រឿង​ខាងលើ​មាន​ដឹក​កម្មការិនី​ចំនួន​ជាង​៦០​នាក់ ធ្វើ​ដំណើរ​ចេញពី​ឃុំ​ច័ន្ទ​តា​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ទៅ​ធ្វើការ​នៅ​រោងចក្រ​ម្ដុំ​ផ្សារ​ថ្នល់ទទឹង ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា រថយន្ត​ដឹក​កម្មករ​ខាងលើ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​អ្នកបើកបរ​បើក​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ហើយ​រវល់​តែ​ងាក​មើល​ឆ្វេង​ស្ដាំ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយ​គ្រឿងចក្រ​កំពុង​ឈូស​និង​កៀរ​ដី​ផ្លូវ​មួយ​គ្រឿង បណ្ដាល​ឲ្យ​កម្មការិនី​ចំនួន​៣៦​នាក់​រង​របួសធ្ងន់​និង​ស្រាល​តែ​ម្ដង ចំណែកឯ​បុរស​អ្នកបើកបរ​រថយន្ត​បង្ក​ក៏​បាន​រង​របួស​ផង​ដែរ បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​មួយ​ចំនួន​ស្ថិត​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​រួច​បាន​នាំ​ទាំង​រថយន្ត​បង្ក និង​គ្រឿងចក្រ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់​ជា​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ