គ្រូបង្វឹក ហ៊ុន ចាន់​រាជ្យ ប្រកាស​ថា កីឡា​​ករ​ច្រើន​រូប​ជាប់​ឈ្មោះ​ថត​ភាព​យន្ត​​


រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​អះអាង​របស់​គ្រូបង្វឹក​លោក ហ៊ុន ច័ន្ទ​រាជ្យ ដែល​គេ​ស្គាល់​ជា​គ្រូបង្វឹក​ប្រដាល់​ដាក់​ទ្រុង​ដ៏​ល្បី​នៅ​កម្ពុជា និង​ជា​គ្រូ​ក្លិប​ប្រដាល់ Cambodian Top Team (CTT) ថា រូប​លោក​និង​កូនសិស្ស​ជា​ច្រើន នាក់​ត្រូវ​បាន​ក្រុមហ៊ុន​ផលិតភាព​យន្ត​ឯកសារ
របស់​​អា​មេ​រិ​កមួយ ជ្រើសរើស​ឲ្យ​ដើរតួ​ជា​អ្នក ស៊ើបអង្កេត​អ្នក​ជាប់​ទោស​ឬ​អ្នក​ជាប់គុក​ម្នាក់​ក្នុង​រយៈពេល​៣​ស​ប្ដា​ហ៍ ។ ពាក់ព័ន្ធ​នឹង​តម្លៃ​ខ្លួន លោក​ថា​ទទួល​បាន​ខ្ពស់​ធៀប​នឹង​តម្លៃ​ខ្លួន​ថតកុន​ក្នុងស្រុក ។

លោក ហ៊ុន ចាន់​រាជ្យ បង្ហើប​ថា ខាង​ក្រុមហ៊ុន​អា​មេ​រិ​ក​មិន​ទាន់​អនុញ្ញាត​ឲ្យ​បង្ហើប​អំពី​ចំណ​ង​ជើង​រឿង​ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ​នោះ​នៅឡើយ​ទេ ប៉ុន្តែ​ភាពយន្ត​នេះ​កំពុង​នៅ​បន្ត ថត​ទៀត​នៅ​ទឹកដី​អា​មេ​រិ​ក ។ ភាពយន្ត​នេះ​នៅ​ពេល​ថត​ចប់​លើ​ទឹកដី​អា​មេ​រិ​ក នឹង​មក​ថត​នៅ​កម្ពុជា​ក្នុង​ទីតាំង​ដែល​ផលិតករ​កំណត់​យក តែ​ក្រុមការងារ​បាន​កំណត់​ជ្រើសរើស​តួ​សម្ដែង​រួច​ហើយ ដោយ​លោក​បង្ហាញ​ទឹកចិត្ត​រំភើប​យ៉ាងខ្លាំង​ដែល​រូប​លោក​និង​កូនសិស្ស​ជា​ច្រើន​រូប​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ថរ​ក្នុង​ភាពយន្ត​នេះ ។

លោក​បន្ត​ថា នេះ​ជា​សញ្ញា​ជោគជ័យ​របស់ កីឡាករ​ខ្មែរ​ក្នុង​ភាពយន្ត​បរទេស ក៏​ដូច​ជា​ដើម្បី ផ្សព្វផ្សាយ​ពី​កីឡាករ​ខ្មែរ​ឲ្យ​ផលិតករ​បរទេស និង អន្តរជាតិ​បាន​ស្គាល់​ពី​សមត្ថភាព​ក្នុង​ការ​សម្ដែង​ផង ។ ភាយ​យន្ត​នេះ គ្រោង​នឹង​ថត ចប់​ឆាប់​ៗ​ដោយ​ត្រូវ​ដាក់​បញ្ចាំង​ជា ផ្លូវការ​នៅ​ឆ្នាំ​២០២០​ខាង​មុខ ។

លោក ហ៊ុន ច័ន្ទ​រាជ្យ បាន​ថ្លែងប្រាប់​បណ្ដាញ ព័ត៌មាន​ក្នុងស្រុក​ថា ៖ «​ខាង​ក្រុមហ៊ុន​គេ​អត់ ចង់​បង្ហើប​សាច់​រឿង​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ដើរតួ​ធំ​ដែរ គឺ​តួ​ជា​មេ​ប៉ូលិស​ស៊ើបអង្កេត​អ្នកទោស និង​ស៊ើប អង្កេត​​ការ​ជួញដូរ​គ្រឿងញៀន​ទៀត​ផង ហើយ​កូនសិស្ស​ខ្ញុំ​ជា​ច្រើន​ក្នុង​ក្លិប​បាន​ដើរតួ​ដែរ​។
តាម​ពិត សាច់​រឿង​នេះ​គឺ​តម្រូវ​ថត​នៅ​ថៃ​ទេ តែ​គេ​យក​ទីតាំង​មក​ថត​នៅ​កម្ពុជា ហើយ​ខ្ញុំ ជា​​មេ​ប៉ូលិស ពាក់​ឈុត​ខោអាវ​ប៉ូលិស​ថៃ​ដើម្បី ស៊ើបអង្កេត​»​។

គ្រូបង្វឹក​រូប​នេះ​រៀបរាប់​ត្រួស​ៗ​ថា កីឡាករ ដែល​ចូលរួម​ថត​ក្នុង​ភាពយន្ត​នោះ​រួម​មាន លោក
ហ៊ុន ច័ន្ទ​រាជ្យ កីឡាករ សាន សៅ​យ៉ា​ន់ កីឡា ករ ស សី កីឡាករ សុខ ធី កីឡាករ សុខ រិ​ទ្ធ កីឡាករ រិ​ន សា​រ័​ត្ន កីឡាករ​ចាន់ សំអាត និង​កូនសិស្ស​ជា​ច្រើន​នាក់​ទៀត ។ ចំពោះ​ទីតាំង​ថត​ដែល​មាន​សកម្មភាព​ស៊ើបអង្កេត និង​មាន​អ្នកទោស​ជាប់គុក​ជាប់ច្រវាក់​ផង​នោះ ត្រូវ​បាន​គេ​អះអាង​ថា ស្ថិត​នៅ​ម្ដុំ​វាល​ព្រះ​មេរុ ។

លោក​ថ្លែង​ថា ភាពយន្ត​នេះ​មានការ​សហ ការ​គ្នា​រវាង​ក្រុមហ៊ុន​អា​មេ​រិ​ក​និង​ក្រុមហ៊ុន​នៅ ថៃ ដោយ​សាច់​រឿង​ទាំងមូល​គឺ​និយាយ​ពី​ជីវិត ពិត​របស់​អ្នកទេសចរ​ម្នាក់​ដែល​ត្រូវ​គេ​ចាប់
ដាក់គុក​នៅ​ថៃ ។

គួរ​បញ្ជាក់​ថា ក្លិប Cambodian Top Team ជា​ក្លិប​ប្រដាល់​មួយ​ដែល​ទទួល​បាន ការ គាំទ្រ​ពី​សំណាក់​ការ​ហ្វឹកហាត់​ក្នុងស្រុក និង​អន្តរ ជាតិ ហើយ​ក្លិប​មាន​ទំនាក់ទំនង​ទៅ​ក្រៅប្រទេស ជា​ច្រើន​ដូច​ជា ថៃ មី​យ៉ា​ន់​ម៉ា និង សង្វៀន ONE Championship ជាដើម ទើប​កីឡាករ​កម្ពុជា​ជា​ច្រើន​រូប​មានឱកាស​បង្ហាញមុខ​ក្នុង​សង្វៀន​ប្រដាល់​ដាក់​ទ្រុង ។ ក្លិប​នេះ​ត្រូវ​បាន បង្កើត​ដោយ​លោក ហ៊ុន ច័ន្ទ​រាជ្យ នៅ​ឆ្នាំ ២០១៣ ដោយ​ប្ដូរ​ទីតាំង​ចំនួន​៣​ដង​រួច​មក​ហើយ ។ បច្ចុប្បន្ន​នេះ ក្លិប​មាន​ទីតាំង​ថ្មី​លេខ #2s ផ្លូវ​លេខ​៤៦៨ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ ដោយ​ទំហំ​ទទឹង ១៤ ម៉ែត្រ និង​បណ្ដោយ​៣៥​ម៉ែត្រ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ