ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​ចត​សុខ​ៗ ស្រាប់តែ​…​ផ្អើល​ទាំង​អ្នក​បើក​និង​ភ្ញៀវ​រត់​ចែក​ជើង​គ្នា​ព្រាត

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​យ៉ាង​សន្ធោសន្ធៅ ខណៈ​ម្ចាស់​ឈប់​ចត​ដើម្បី​ដាក់​ភ្ញៀវ​ចុះ ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​២​រថយន្ត ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ តែ​រថយន្ត​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។ ទោះបី​យ៉ាងណា គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​យ៉ាង​សន្ធោសន្ធៅ ខណៈ​ម្ចាស់​ឈប់​ចត​ដើម្បី​ដាក់​ភ្ញៀវ​ចុះ ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​២​រថយន្ត ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ តែ​រថយន្ត​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។ ទោះបី​យ៉ាងណា គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ព្រោះ​ពេល​កើតហេតុ ម្ចាស់​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ម្តុំ​មហោស្រព ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។

រថយន្ត​មួយ​គ្រឿង​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ ម៉ាក​សាំ​យ៉ុ​ង ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​មាន​ដឹក​អ្នកដំណើរ បើកបរ​ក្នុង​ទិស​ដៅ​មក​ពី​ភ្នំពេញ បាន​មក​ឈប់​សំចត​នៅ​ចំណុច​​​កើតហេតុ​ខាងលើ ដើម្បី​ដាក់​ភ្ញៀវ​ចុះ​ពីលើ​រថយន្ត​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ពេល​ដែល​អ្នកដំណើរ​ប្រមាណ​ពី​៣​ទៅ​៤​នាក់​កំពុង​តែ​ដើរ​ចុះ​ពីលើ​រថយន្ត​នោះ ស្រាប់តែ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​នៅ​ផ្នែក​ខាង​មុខ​រថយន្ត ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត និង​ភ្ញៀវ​រត់​ចែក​ជើង​គ្នា​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​ដែល​ភ្លើងកំពុង​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​កន្លែង​កើតហេតុ រហូត​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​ខាងលើ​នេះ គឺ​បាន​បើកបរ​ចេញពី​ផ្សារ​ត្រែង​ត្រ​យឹ​ង ដោយ​មាន​ដឹក​ភ្ញៀវ​ចំនួន​៥​នាក់ ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ ប៉ុន្តែ​ជា​អកុសល​នៅ​ពេល​កំពុង​ដាក់​ភ្ញៀវ​ចុះ​ពីលើ​រថយន្ត​ក៏​មាន​អគ្គិភ័យ​ឆាបឆេះ​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​មាន​អគ្គី​ភ័យ​ឆាបឆេះ​រថយន្ត​កើតឡើង គឺ​ម្ចាស់​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ដោយ​មិន​មក​ទទួលខុសត្រូវ​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ