ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​អត្តឃា.ត… ​ហ្គា​ហ្សា​ប្រកាស​​អាសន្ន

4 ឆ្នាំ មុន

ប៉ា​ឡេ​ស្ទី​ន ៖ ជ្រោយ​ហ្គា​ហ្សា​ដែល​ត្រួតត្រា​ដោយ​ចលនា​អ៊ិ​ស្លា​ម​និយម​ហា​ម៉ាស់ ស្ថិត​ក្រោម​ការ​ប្រកាស​អាសន្ន​កាលពី​ថ្ងៃ​ទី​២៨​សីហា ក្រោយ​ការ​វាយប្រហារ​អត្តឃាត​២ ដែល​សម្លាប់​ប៉ូលិស​ប៉ា​ឡេ​ស្ទី​ន​៣​នាក់​។ នោះ​ជា​ការ​វាយប្រហារ​អត្តឃាត​លើក​ដំបូង​នៅ​ហ្គា​ហ្សា ហ៊ុម​ព័ន្ធ​ដោយ​អុី​ស្រា​អែ​ល​ពុំ​ធ្លាប់​មាន ចាប់តាំងពី​ជាង​២​ឆ្នាំ​មក​ហើយ​។ យោង​តាម​ក្រសួងមហាផ្ទៃ​ហ្គា​ហ្សា​ថា…

ប៉ា​ឡេ​ស្ទី​ន ៖ ជ្រោយ​ហ្គា​ហ្សា​ដែល​ត្រួតត្រា​ដោយ​ចលនា​អ៊ិ​ស្លា​ម​និយម​ហា​ម៉ាស់ ស្ថិត​ក្រោម​ការ​ប្រកាស​អាសន្ន​កាលពី​ថ្ងៃ​ទី​២៨​សីហា ក្រោយ​ការ​វាយប្រហារ​អត្តឃាត​២ ដែល​សម្លាប់​ប៉ូលិស​ប៉ា​ឡេ​ស្ទី​ន​៣​នាក់​។ នោះ​ជា​ការ​វាយប្រហារ​អត្តឃាត​លើក​ដំបូង​នៅ​ហ្គា​ហ្សា ហ៊ុម​ព័ន្ធ​ដោយ​អុី​ស្រា​អែ​ល​ពុំ​ធ្លាប់​មាន ចាប់តាំងពី​ជាង​២​ឆ្នាំ​មក​ហើយ​។

យោង​តាម​ក្រសួងមហាផ្ទៃ​ហ្គា​ហ្សា​ថា ប៉ូលិស​២​នាក់​ស្លាប់​និង​ម្នាក់​ទៀត​រង​របួស ក្នុង​សង្កាត់​តា​ល់​អាល់​ហា​វ៉ា​ក្នុង​ទីក្រុង​ហ្គា​ហ្សា​។​បន្ទាប់​មក​ក្នុង​ការ​វាយប្រហារ​អត្តឃាត​ទី​២ ប៉ូលិស​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ទៀត​បាន​ត្រូវ​ស្លាប់ និង​មនុស្ស​២​នាក់​រង​របួស នៅ​លើ​ផ្លូវថ្នល់​មួយ​តាម​បណ្ដោយ​មាត់សមុទ្រ​ក្នុង​ទីក្រុង​ដដែល​នោះ​។

អ្នកនាំពាក្យ​ក្រសួង​នេះ​លោក​KYAD AL BOZM​អះអាង​នា​យប់​ថ្ងៃ​ទី​២៨​សីហា​ថា ភ្នាក់ងារ​សើ​ុ​ប​ការណ៍​មូលដ្ឋាន កំណត់​មុខសញ្ញា​២​នាក់​ដែល​បាន​ធ្វើ​ឲ្យ​ផ្ទុះ​នៅ​ត្រង់​កន្លែង​ត្រួតពិនិត្យ​២​របស់​ប៉ូលិស​នៅ​ហ្គា​ហ្សា​។ លោក​បន្ត​ថា​ការ​ស៊ើ​ប​អង្កេត​នៅ​បន្ត​ដើម្បី​កំណត់​ថា តើ​នរណា​នៅ​ពីក្រោយ​ការ​វាយប្រហារ​ទាំងនោះ​។

សាក្សី​ទាំងឡាយ​និយាយ​ថា ជា​ការ​វាយប្រហារ​អត្តឃាត​២​ធ្វើ​ឡើង​ដោយ​ពួក​ជន​អត្តឃាត​ជិះ​ម៉ូតូ​។ ចំណែក​ប្រភព​ជិតដិត​នឹង​ការ​ស៊ើ​ប​អ​ង្តេ​ត​បញ្ជាក់​ថា ពួក​ជនសង្ស័យ​ជា​ពួក​សាឡា​ហ្វី​ស្ត ពាក្យ​ដែល​ក្រុម​ហា​ម៉ាស់​និយាយ​ពី​បណ្ដា​ក្រុម​រ៉ា​ឌី​កាល់​តូច​ៗ ដែល​ប្រឆាំង​នឹង​អា​ជ្ញា​ធរ​របស់​ខ្លួន ហើយ​ក្រុម​ទាំងនេះ​មាន​ទំនោរ​ទៅ​រក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ