ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​គួរ​ធ្វើ​ការងារ​ដើម្បី​តែ​លុយ​ទេ?

4 ឆ្នាំ មុន

អ្នកស្រី Suzy Welch ដែល​ជា​សហ​ស្ថាបនិក​វិទ្យាស្ថាន Jack Welch Management Institute និង​ជា​អ្នកនិពន្ធ​មួយ​រូប​បាន​ចែករំលែក​ថា អ្នកស្រី​តែងតែ​ប្រាប់​មនុស្ស​គ្រប់​គ្នា​ឲ្យ​ធ្វើការ​ងារ​ដែល​ពួក​គេ​ស្រលាញ់​ច្រើន​ជាង​ធ្វើការ​ដែល​មាន​ប្រាក់ខែ​ខ្ពស់…

អ្នកស្រី Suzy Welch ដែល​ជា​សហ​ស្ថាបនិក​វិទ្យាស្ថាន Jack Welch Management Institute និង​ជា​អ្នកនិពន្ធ​មួយ​រូប​បាន​ចែករំលែក​ថា អ្នកស្រី​តែងតែ​ប្រាប់​មនុស្ស​គ្រប់​គ្នា​ឲ្យ​ធ្វើការ​ងារ​ដែល​ពួក​គេ​ស្រលាញ់​ច្រើន​ជាង​ធ្វើការ​ដែល​មាន​ប្រាក់ខែ​ខ្ពស់ ។ ប៉ុន្តែ​អ្នកស្រី​បាន​ប្រាប់​ថា មាន​ពេល​ខ្លះ​ដែល​អ្នក​អាច​ជ្រើសរើស​ការងារ​មួយ ព្រោះតែ​ប្រាក់ខែ​តែ​មួយ​កត្តា​បាន​ដូច​ខាងក្រោម​នេះ ៖

១. ពេល​អ្នកមាន​បញ្ហា​ហិរញ្ញវត្ថុ ៖ ប្រសិនបើ​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថាន​ការ​លំបាក​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​ត្រូវការ​ថវិកា​បន្ថែម សម្រាប់​តម្រូវការ​ប្រចាំ​ថ្ងៃ​នោះ ការ​ជ្រើសរើស​ការងារ​ព្រោះតែ​ប្រាក់ខែ គឺជា​រឿង​សម​ហេតុ​សម​ផល ។ តើ​ស្ថាន​ការ​បែប​ណា​ដែល​អាច​ចាត់​ទុក​ថា ជា​ស្ថាន​ការ​លំបាក​ខាងលើ ? សម្រាប់​អ្នកស្រី Welch វា​គឺជា​ស្ថាន​ការ​ដែល​មាន​ជាប់បំណុល​ធំ ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ ឬ​ខ្វះ​ថវិកា​បង់ថ្លៃ​ព្យាបាល​ជម្ងឺ​ប្រចាំ​កាយ​ផ្សេង​ៗ​ជាដើម ។

២. ពេល​ដែល​អ្នកមាន​ផែនការ​ច្បាស់លាស់ ៖ ប្រសិនបើ​អ្នក​កំពុង​តែ​ព្យាយាម​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​ដែល​តម្រូវ​ឲ្យ​អ្នក​ចាប់ផ្តើម​សន្សំ​ថវិកា​មួយ​ចំនួន​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​ការ​ជ្រើសរើស​ការងារ ព្រោះតែ​ប្រាក់ខែ គឺជា​យុទ្ធសាស្ត្រ​ល្អ​មួយ ។
ឧទាហរណ៍​ដូច​ជា អ្នក​កំពុង​តែ​សន្សំ​ថវិកា ដើម្បី​បង់ថ្លៃ​សិក្សា​ថ្នាក់ខ្ពស់​នៅ​បរទេស ឬ​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​មួយ​ផ្ទាល់ខ្លួន​ជាដើម ។ ក្នុង​ករណី​ទាំងនេះ​ការ​ជ្រើសរើស​ការងារ ព្រោះតែ​ប្រាក់ខែ​ខ្ពស់​អាច​ជា​ការ​វិនិយោគ​លើ​អ​នាគ​ទ​របស់​អ្នក ។

៣. ពេល​ដែល​អ្នកជា​មនុស្ស​ចូល​ចិត្ត​ជួយ​សង្គម ៖ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​ចូលរួម​ដល់​ការ​អភិវឌ្ឍន៍​សង្គម ហើយ​អ្នក​គិត​ថា អ្នក​អាច​ចូលរួម​បាន​ច្រើន ប្រសិនបើ​ការងារ​អ្នកមាន​ប្រាក់ខែ​ខ្ពស់​នោះ​អ្នកស្រី Welch ក៏​គាំទ្រ​អ្នក​ដែរ ។

អ្នកស្រី​បាន​កត់​សម្គាល់ថា ប្រសិនបើ​លុយ គឺជា​កត្តា​តែ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់​ការងារ​អ្នក​ទេ អ្នក​គួរតែ​ធានា​ថា អ្នកមាន​មូលហេតុ​ត្រឹមត្រូវ​ក្នុង​ការ​ជ្រើសរើស​វា ។ បើ​មិន​ដូច្នេះ​ទេ​អ្នក​គួរតែ​ចំណាយពេល​រក​ការងារ​ថ្មី​ដែល​មាន​តម្លៃ​ដល់​ជីវិត​អ្នក​ច្រើន​ជាង​នេះ​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ