Arsenal បើកដៃឱ្យខ្សែបម្រើឆ្លាបឆ្វេងដើរចេញទៅ Real Sociedad
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal ពេញចិត្តនឹងបើកដៃឱ្យខ្សែបម្រើស្លាបឆ្វេង Nacho Monreal ទៅលេងនៅក្លិប…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal ពេញចិត្តនឹងបើកដៃឱ្យខ្សែបម្រើស្លាបឆ្វេង Nacho Monreal ទៅលេងនៅក្លិប…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal ពេញចិត្តនឹងបើកដៃឱ្យខ្សែបម្រើស្លាបឆ្វេង Nacho Monreal ទៅលេងនៅក្លិប Real Sociedad នៅសប្តាហ៍នេះ ប្រសិនបើគេចង់ទៅ។
កីឡាករ Monreal អាយុ៣៣ឆ្នាំ នៅសល់តែរដូវកាលនេះទេ ដែលមានជាប់កុងត្រាជាមួយនឹងក្លិបកាំភ្លើងធំ។ គេក៏បានដឹងខ្លួនច្បាស់ថា ក្លិបកាំភ្លើងធំនឹងមិនផ្តល់កុងត្រាសម្រាប់បន្តដែរ។ លោក Unai Emery គ្រូបង្វឹកក្លិប Arsenal សប្បាយចិត្តប្រសិនបើ Monreal នៅលេងមួយរដូវកាលនេះសិន មុននឹងចាកចេញ តែប្រសិនបើគេចង់ចាកចេញនៅសប្តាហ៍ក្រោយ លោកក៏មិនឃាត់ដែរ។
ខាងក្លិប Real Sociedad បានផ្តល់ជូននូវកុងត្រារយៈពេល២ឆ្នាំ ជាមួយនឹងការបន្ថែម១២ខែទៀត ពេលដែលកុងត្រាផ្លូវការត្រូវបានបញ្ចប់។ មុននឹងអាចយក Monreal ទៅបាន Sociedad ត្រូវជះលុយ៣លាន ឱ្យមកក្លិបកាំភ្លើងធំ ដែលបានទិញកីឡាកររូបនេះកាលពី៦ឆ្នាំមុនពី Malaga ក្នុងតម្លៃ៨.៥លានផោន។
នាពេលនេះ Monreal គឺជាកាពីទែនក្រុមម្នាក់ក្នុងចំណោមកាពីទែនផ្សេងទៀតនៅក្នុងក្លិបកាំភ្លើងធំ តែក្រោយពីការទិញយក Kieran Tierney ពីក្លិប Celtic ក្នុងតម្លៃ២៦លានផោនមក អនាគតរបស់ Monreal ហាក់បីដូចជាងងឹតសូន្យ ។
បច្ចុប្បន្ននេះ Tierney មិនអាចមកលេងបានទេ រហូតទាល់តែខែតុលា ព្រោះតែគេត្រូវសម្រាកក្រោយការវះកាត់ថ្លន។ ដូចនេះ Arsenal នៅសល់តែ Sead Kolasinac ជាកីឡាករខ្សែការពារខាងឆ្វេង ប្រសិនបើ Monreal សម្រេចចិត្តថាចាកចេញមែនទែន ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ