ភ្លៀង​ធ្លាក់​យ៉ាង​គំហុក គួរ​ឱ្យ​បារម្ភ​បំផុត​…!


ខេត្តរតនគិរី​ ៖ ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាង​គំហុក​​ធ្វើឱ្យ​​តំបន់​មួយ​ចំនួន​តាម​ជ្រោះ​អូរ​ជ្រលងភ្នំ មាន​ការ​លិចលង់​រហូតរង​ផល​ប៉ះពាល់ ​និង​បង្ក​ឱ្យសត្វពាហនៈ​រង​គ្រោះ ក្នុងនោះ​មាន​គោ​​​៣​ក្បាល​លង់​ទឹក​ងាប់​ ស្ថិត​នៅ​ក្នុង​ទីរួមខេត្ត​និង​​​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​ ។

ការ​លិចលង់​​ធ្វើ​ឱ្យ​​សត្វ​គោ​៣​ក្បាលលង់ទឹក​ងាប់​នេះ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កម្រិត​២១១​មី​លី​ម៉ែត្រ ​តាំងពី​​ម៉ោង​១២​​​នាទីអធ្រាត្រ រហូត​ដល់​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២៩​ សីហា​ នេះ​​ ក៏មាន​​ទឹកជំនន់​យ៉ាង​គំហ៑ុក​នៅ​តាម​ជ្រោះ​អូរ​ចាស់​ៗ​ រួម​មាន​អូក​ន្តឹ​ល​ សង្កាត់​បឹង​កន្សែង​ អូរ​កាញ​ហូរ​ធ្លាក់​ រហូត​ដល់​អូរ​កា​ទៀង​ សង្កាត់​កាចា​ញ​ក្រង​បាន​លុង​ និង​ដល់​អូរ​ទទឹង​ ឃុំ​ល្បាំ​ង​មួយ ​ស្រុក​លំ​ផាត់ ខេត្តរតនគិរី​ ។

​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​បាន​ប៉ះពាល់​ពលរដ្ឋ​ជាក់ស្តែង​ចំនួន​២៩៦​គ្រួសារ លិច​ផ្ទៃដី​ស្រែ​ចម្ការ​ផ្ទះសម្បែង ជ្រូក មាន់ ទា គោ ក្របី​មួយ បាក់​បង្គោល​ភ្លើង និង​លិច​កាត់​ផ្លូវជាតិ​លេខ​៧៦​ពី​បាន​លុង ទៅ​ស្រុក​លំ​ផាត់​ចំនួន​​២​កន្លែង​ផង​ដែរ ​។

លោក​ថង សា​វុន អភិបាលខេត្ត បាន​ចុះ​អន្តរាគមន៍ និង​ពិនិត្យ​ស្ថានភាព​ទឹកភ្លៀង​នៅ​ឃុំ​ល្បាំ​ង​១ ឃុំ​បា​តាង ស្រុក​លំ​ផាត់ ហើយ​អាជ្ញាធរ​ក៏​បាន​សង្គ្រោះ​ពលរដ្ឋ​៣​នាក់ ដែល​ជាប់​លើដំបូល​ផ្ទះ ដែល​ទឹក​លិច​មិន​អាច ឆ្លង​រក​ទីទួល​សុវត្ថិភាព​បាន ។ លោក​អភិបាលខេត្ត បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ឱ្យ​ខ្ពស់​បំផុត ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ