ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​មែន​ៗ…ឃើញ​អោប​កូនប្រុសដើរ​យំ​សស្រាក់​លើ​​ស្ពាន​ព្រះ​មុន្នី​វង្ស​​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​បីកូន​ប្រុស​តូច​អាយុ​ទើបតែ​១​ខួប ដើរ​ឆ្លងកាត់​ស្ពាន​ព្រះ​មុន្នី​វង្ស ទាំង​ទឹកមុខ​យំសោក​ស​ង្រេ​គ ។ លុះ​ដើរ​បានដល់​ពាក់កណ្តាល​ស្ពាន​ ក៏ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន តែ​សំណាងល្អ​ត្រូវ​នគរបាល​​​ជិះ​ម៉ូតូ​ល្បាត​ឆ្លងកាត់​ទីនោះ​ប្រទះ​ឃើញ ក៏​ឈប់​ម៉ូតូ​ចុះ​ទៅ​ឃាត់​ទាន់​ពេល…

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​បីកូន​ប្រុស​តូច​អាយុ​ទើបតែ​១​ខួប ដើរ​ឆ្លងកាត់​ស្ពាន​ព្រះ​មុន្នី​វង្ស ទាំង​ទឹកមុខ​យំសោក​ស​ង្រេ​គ ។ លុះ​ដើរ​បានដល់​ពាក់កណ្តាល​ស្ពាន​ ក៏ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន តែ​សំណាងល្អ​ត្រូវ​នគរបាល​​​ជិះ​ម៉ូតូ​ល្បាត​ឆ្លងកាត់​ទីនោះ​ប្រទះ​ឃើញ ក៏​ឈប់​ម៉ូតូ​ចុះ​ទៅ​ឃាត់​ទាន់​ពេល និងបង្កការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩​ សីហា ​នេះ ស្ថិតនៅ​លើ​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់ ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

https://www.youtube.com/watch?v=DiyxNHQ9aU8

សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី​​ខាងលើ​មាន​ឈ្មេ​ាះ ជា សុ​ផា​វង្ស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់ដែលជា​អ្នក​ជួ​យស​ង្គ្រេ​ាះ​ថា នៅ​មុន​កើត​ហេតុ ​គាត់​បាន​ជិះ​ម៉ូតូ​ល្បាត​ឆ្លងកាត់​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់ ស្រប​ពេល​ជាមួយ​គ្នា​នេ​ាះ​ដែរ ក៏​ប្រទះ​ឃើញ​ស្ត្រី​ខាងលើ​ដើរ​បណ្តើរ​យំសោក​បណ្តើរ ដោយ​មាន​បីកូន​ប្រុស​តូច​ជាប់​នៅ​ហ្នឹង​ដៃ​ផង​ដែរ ។

​លោក​បន្ត​ថា ឃើញ​ដូច​នោះហើយ​ ​គាត់​មានការ​សង្ស័យ ក៏​ជិះ​ម៉ូតូ​យឺត​តាម​មើល​ពីក្រោយ​រហូត លុះ​ដើរ​ដល់​​ពាក់កណ្តាល​ស្ពាន ស្ត្រី​រង​នេ​ាះ​បាន​ឈប់ ហើយ​ដាក់​ដៃ​ម្ខាង​ទៅ​លើ​បង្កាន់ដៃស្ពាន និង​សម្លឹង​មើលទៅ​ផ្ទៃ​ទន្លេ ទំនងជា​ប៉ុន​ប៉ុង​លោតទឹក​សម្លាប់​ខ្លួន ទើប​មន្ត្រី​នគរបាល​ខាងលើ សម្រេច​ឈប់​ម៉ូតូ រួច​ស្ទុះ​ទៅ​ចាប់​ឃាត់​ស្ត្រី​រូប​នេ​ាះ​ភ្លាម​ៗ​តែ​ម្តង បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​លើ​ស្ពាន​មួយ​ដង្ហើមចង្រិត ។

បន្ទាប់​ពី​ជួយ​ស្ត្រី​ខាងលើ​ទាន់​ពេល​រូប​មក កម្លាំង​នគរបាល​បាន​ដឹក​នាង និង​កូនតាម​ម៉ូតូ​នាំ​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ច្បារ​អំពៅ​ទី​២ ដើម្បី​សាកសួរ​នាំ​បន្ថែម ។ តាម​ការ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច គឺ​នាង​ពិតជា​ចង់​បញ្ចប់ជីវិត​ដោយ​លោតទឹក​សម្លាប់​ខ្លួនជាមួយ​កូនប្រុស​ប្រាកដ​មែន ដោយសារ​នាង​មាន​វិបត្តិ​ក្នុង​គ្រួសារ គឺ​ឈ្លេ​ាះ​គ្នា​ជាមួយ​បុរស​ជា​ប្តី ។ តាម​ការ​បញ្ជាក់​របស់​ស្ត្រី​រង​គ្រេ​ាះ អោយ​ដឹង​ថា បុរស​ជា​ប្តី​មាន​ឈ្មេ​ាះ លឹ​ម ចាន់​វាសនា អាយុ​៣២​ឆ្នាំ ជា​ជាងមាស​នៅ​ផ្សារ​ច្បារ​អំពៅ ។

ជំ​ុ​វិញ​ករណី​នេះ គេ​ក៏​ស​ង្គេ​ត​ឃើញ​វត្តមាន​បុរស​ជា​ប្តី​បាន​ទៅ​ដល់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ច្បារ​អំពៅ​ទី​២​ផង​ដែរ ប៉ុន្តែ​ការ​ទៅ​ដល់​របស់​គេ គឺ​មិនមែន​ទៅ​និយាយ​សម្របសម្រួល​អ្វី​ ដែល​ជា​ផល​វិជ្ជមាន​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ និង​កូន​ឡើយ គ្រាន់តែ​ទៅ​ដល់​និយាយ​ចំ​ពេ​ាះ​មុខ​មហាជន និង​នគរបាល​ថា គេ​មិន​អាច​នៅ​រួមរស់​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​តទៅ​មុខ​ទៀត​ឡើយ ពោល​គឺ​ចង់​បញ្ចប់​គ្នា ។

យ៉ាងណាមិញ ស្រប​ពេល​ជាមួយ​គ្នា​នេ​ាះ បងប្អូន​សាច់ញាតិ​ស្ត្រី​រង​គ្រេ​ាះ ពិសេស​ស្ត្រី​ជា​ម្តាយក្មេក បាន​មក​និយាយ​លួងលោម​នាង រួច​នាំ​នាង​ជិះ​ម៉ូតូ​កង់បីត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ