រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តលើករណីឃាតកម្មបាញ់សម្លាប់លោកគ្រូបង្រៀន នៅព្រឹកថ្ងៃទី២៩ សីហា នេះ ស្ត្រីជាប្រពន្ធដើមនិងស្ត្រីប្រពន្ធចុង ត្រូវបានសមត្ថកិច្ចរៀបចំឯកសារ និងអនុញ្ញាតឱ្យពួកគេទាំង២នាក់អាចត្រឡប់ទៅផ្ទះបាន ក្រោយពីសមត្ថកិច្ចបានសុំគោលការណ៍ព្រះរាជអាជ្ញាអម សាលា ដំបូងរាជធានីភ្នំពេញ ក្នុងការឃាត់ខ្លួនមួយយប់ ដើម្បីសាកសួរលើករណីនេះ នៅអធិការដ្ឋានខណ្ឌ សែន សុខ ។ សូមរំលឹកថា៖ ទាំងដើមទាំងចុងកំពុងសួរនៅខណ្ឌ…ករណីលោកគ្រូត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់
លោកវរសេនីយ៍ឯក ហួង ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឱ្យកោះសន្តិភាពដឹង និងបដិសេធ ចំពោះការដឹងពីអត្តសញ្ញាណខ្មាន់កាំភ្លើង ខណៈកម្លាំងកំពុងធ្វើការស្រាវជ្រាវបន្ត ។ លោកអធិការបន្តថា ករណីនេះ លោកកំពុងអង្កេតបន្តនទៀត ព្រោះនៅតំបន់កន្លែងកើតហេតុ គឺមានសភាពងងឹតពេក ដូច្នេះ ពិបាកបន្តិច តែយ៉ាងណានោះ រឿងនេះគឺបានផ្តើមចេញពីស្នេហាត្រីកោណ ។
ប្រភពគួរឱ្យទុកចិត្តមួួយបានបង្ហើបថា ខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចដឹងពីតម្រុយនិងស្គាល់អត្តសញ្ញាណរួចហើយ គ្រាន់តែមិនទាន់អាចបង្ហាញប៉ុណ្ណោះ ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។ សូមរំលឹកថា៖ ប្រពន្ធក៏យំសង្សារក៏យំ…អ្វីទៅ?ទើបគ្រូបង្រៀនត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់?
ចែករំលែកព័តមាននេះ