ស្បូនគឺជាសរីរាង្គភេទរបស់ស្ត្រីដែលមាននាទីរក្សាទារកដើម្បីលូតលាស់ក្នុងពេលមានផ្ទៃពោះ។ក្នុងពេលដែលស្បូននេះត្រូវការកាត់ចោល គ្រូពេទ្យក៏អាចនឹងកាត់ទាំងបំពង់ដៃស្បូន និងក្រពេញអូវ៉ែបន្ថែមទៀត។ ក្រោយពីកាត់ស្បូនរួច អ្នកក៏មិនអាចមានផ្ទៃពោះទៀត និងមករដូវទៀតដែរ។
យ៉ាងណាមិញ ការជាសះស្បើយក្រោយពីកាត់ស្បូនរួចអាចនឹងត្រូវការពេលយូរ។ សម្រាប់ស្ត្រីភាគច្រើនអាចត្រូវការសម្រាកក្នុងមន្ទីរពេទ្យមួយទៅពីរថ្ងៃក្រោយពីកាត់ស្បូនរួច។ គ្រូពេទ្យខ្លះអាចនឹងអនុញ្ញាតិឲ្យអ្នកត្រឡប់ទៅផ្ទះវិញនៅថ្ងៃតែមួយនៃការវះកាត់ដែរ។ ស្ត្រីខ្លះអាចនឹងត្រូវការសម្រាកក្នុងមន្ទីរពេទ្យរយៈពេលយូរ ជាពិសេសការកាត់ស្បូនដោយសារតែជំងឺមហារីកតែម្តង។
គ្រូពេទ្យទំនងជានឹងសុំឲ្យអ្នកងើបពីគ្រែ និងធ្វើចលនាឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានក្រោយពីកាត់ស្បូនរួច។ រឿងនេះរួមទាំងទៅបន្ទប់ទឹកដោយខ្លួនឯងតែម្តង។ យ៉ាងណាមិញ អ្នកប្រហែលជាត្រូវដាក់សុងទឹកនោមរយៈពេលមួយទៅពីរថ្ងៃក្រោយពីវះកាត់រួច។
ពេលវេលាដែលអ្នកនឹងអាចត្រឡប់ទៅធ្វើការងារធម្មតាវិញបានក៏អាស្រ័យទៅតាមប្រភេទនៃការវះកាត់ដែរដូចជា៖
១-ការវះកាត់ដោយបើកពោះ អាចនឹងត្រូវស៊ីពេលពី ៤ ទៅ៦សប្តាហ៍ទើបជាសះស្បើយ
២- ការវះកាត់ដោយប្រើម៉ាស៊ីន វះកាត់ដោយប្រើបំពុងឆ្លុះ អាចនឹងស៊ីពេលពី ៣ ទៅ៤សប្តាហ៍ទើបជាសះស្បើយ។
អ្នកក៏គួរតែសម្រាកឲ្យបានច្រើន និងមិនត្រូវលើករបស់របរដែលធ្ងន់ធ្ងររយៈពេល ៤ ទៅ៦សប្តាហ៍ដែរក្រោយពីវះកាត់រួច។ ជាមួយគ្នានេះដែរ អ្នកគួរតែអាចងូតទឹកបាន និងរួមភេទបានដែរហើយ។ ទោះបីជាយ៉ាងណាក៏ដោយ រយៈពេលដែលអ្នកអាចនឹងជាសះស្បើយវិញកគឺអាស្រ័យទៅតាមប្រភេទនេះការវះកាត់ និងសុខភាពទូទៅមុនពេលវះកាត់ដែរ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ