ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទូស្ត​តបសម្តី​អ្នក​ដទៃ​ដូច​បង្ហាញ​កេរ្តិ៍​អសោចិ៍

4 ឆ្នាំ មុន

បុគ្គល​ពួក​ខ្លះ​ដែល​ជោកជាំ​ទៅ​ដោយ​សេចក្តី​ក្រោធ នោះ​ក៏​ព្រោះតែ​ចិត្ត​របស់​គេ​មាន​រោគ​ទោសៈ​នៅ​ត្រាំ​ក្នុង​សន្តាន​ក្រាសឃ្មឹក​ពេក កាលបើ​ពាក្យ​សម្តី​អ្នក​ដទៃ​មក​ប៉ះ​ខ្ទប់​តែ​បន្តិចបន្តួច​ក៏​មាន​អាកប្បកិរិយា​ច្រឡោងខាម ប្រែ​ទឹកមុខ ពោល​សម្តី​អសុរោះ​ត​តប​វិញ​ភ្លាម ។ នេះ​ជា​សន្តាន​ដ៏​អាក្រក់ ជះក្លិន​ស្អុយ​ទៅ​ទាំង​បណ្តោយ​ខ្យល់ ទាំង​បញ្ច្រាស​ខ្យល់ ជា​ការ​ប្រកាស​កេរ្តិ៍​អសោចិ៍​របស់​ខ្លួនឯង​ប្រាប់​អ្នក​ដទៃ​ឱ្យ​ឃើញ​ប្រាកដ​ច្បាស់​នឹង​ភ្នែក​មហាជន…

បុគ្គល​ពួក​ខ្លះ​ដែល​ជោកជាំ​ទៅ​ដោយ​សេចក្តី​ក្រោធ នោះ​ក៏​ព្រោះតែ​ចិត្ត​របស់​គេ​មាន​រោគ​ទោសៈ​នៅ​ត្រាំ​ក្នុង​សន្តាន​ក្រាសឃ្មឹក​ពេក កាលបើ​ពាក្យ​សម្តី​អ្នក​ដទៃ​មក​ប៉ះ​ខ្ទប់​តែ​បន្តិចបន្តួច​ក៏​មាន​អាកប្បកិរិយា​ច្រឡោងខាម ប្រែ​ទឹកមុខ ពោល​សម្តី​អសុរោះ​ត​តប​វិញ​ភ្លាម ។

នេះ​ជា​សន្តាន​ដ៏​អាក្រក់ ជះក្លិន​ស្អុយ​ទៅ​ទាំង​បណ្តោយ​ខ្យល់ ទាំង​បញ្ច្រាស​ខ្យល់ ជា​ការ​ប្រកាស​កេរ្តិ៍​អសោចិ៍​របស់​ខ្លួនឯង​ប្រាប់​អ្នក​ដទៃ​ឱ្យ​ឃើញ​ប្រាកដ​ច្បាស់​នឹង​ភ្នែក​មហាជន ។

ដោយឡែក​មនុស្ស​ដែល​មានចិត្ត​មាំទាំ អប់រំ​ល្អ​ហើយ មាន​ភាព​បរិសុទ្ធ​មិន​មាន​ដំបៅ ទោះជា​អារម្មណ៍មិនល្អ បក់​បោក​មក​ប៉ះ​ខ្ទប់​យ៉ាងណា ក៏​មិន​អាច​ជ្រួតជ្រាប​ធ្វើ​ឲ្យ​ចិត្ត​មានការ​ថ្នាំងថ្នាក់​បាន​ឡើយ ដូច​ទឹក​មិន​ជ្រាប​ទៅ​ក្នុង​កែវ​មណី​ដែល​មិន​មាន​ស្នាម​ប្រេះស្រាំ​ដូច្នោះ​ដែរ ។ (​ដោយ​សាន សា​រិ​ន​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ