ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ែឪ​តែង​សង្ឃឹមលើ​កូន​នៅ​ពេល​ខ្លួន​ចាស់​ទៅ

4 ឆ្នាំ មុន

នៅ​ពេល​មាន​វ័យ​កាន់តែ​ចាស់​ទៅ ឪពុក​ម្តាយ​រមែង​គិត​ថា មាន​តែ​កូន​ហ្នឹងហើយ​ដែល​ជាទី​ពឹង អាច​ជួយ​ចិញ្ចឹម​បីបាច់​ថែរក្សា​គាត់​បាន តែបើ​កូន​ជា​មនុស្ស​មិន​បានការ មិនដឹង​ខុស​ត្រូវ ធ្វើបាប​គាត់​រាល់ថ្ងៃ មិន​ចិញ្ចឹម​បីបាច់​គាត់ នោះ​ពិតជា​ខុស​បំណង​ម៉ែឪ​ខ្លាំង​ណាស់ ។…

នៅ​ពេល​មាន​វ័យ​កាន់តែ​ចាស់​ទៅ ឪពុក​ម្តាយ​រមែង​គិត​ថា មាន​តែ​កូន​ហ្នឹងហើយ​ដែល​ជាទី​ពឹង អាច​ជួយ​ចិញ្ចឹម​បីបាច់​ថែរក្សា​គាត់​បាន តែបើ​កូន​ជា​មនុស្ស​មិន​បានការ មិនដឹង​ខុស​ត្រូវ ធ្វើបាប​គាត់​រាល់ថ្ងៃ មិន​ចិញ្ចឹម​បីបាច់​គាត់ នោះ​ពិតជា​ខុស​បំណង​ម៉ែឪ​ខ្លាំង​ណាស់ ។

ឪពុក​ម្តាយ​រមែង​សង្ឃឹមលើ​បុត្រ​យ៉ាងនេះ បុត្រ​ដែល​យើង​ចិញ្ចឹម​ហើយនឹង​ចិញ្ចឹម​យើង​វិញ​, កូន​នោះ​នឹង​ជួយ​ធ្វើ​កិច្ច​យើង​, វង្ស​ត្រកូល​នឹង​ឋិត​នៅ​យូរ​, បុត្រ​ប្រតិបត្តិ​ទទួលយក​មត៌ក​, បុត្រ​នឹង​ឧទ្ទិស​ទក្ខិណាទាន​ឲ្យ​ដល់​យើង​ដែល​ធ្វើ​មរណកាល​ទៅ​កាន់​លោក​ខាង​មុខ ។

ព្រោះហេតុនោះ​កូនប្រុស​ស្រី​ត្រូវ​ភ្ញាក់​ខ្លូ​ន​ហើយ​ងាក​មក​រក​ផ្លូវត្រង់​ចិញ្ចឹម​មាតាបិតា​ដោយ​យកចិត្តទុកដាក់​គឺ មិន​ត្រូវធ្វើ​ជា​មនុស្ស​សោះកក្រោះ​មិន​អើពើ​ជាមួយ​ឪពុក​ម្តាយ​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ