ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺបំពង់កមែន​ទេ… កុំបារម្ភ! ជា​មួយ​គន្លឹះ​​ងាយ​ៗទាំង​នេះ

4 ឆ្នាំ មុន

ជា​ទូទៅ ឈឺបំពង់ក វា​ឈឺ ហើយនឹង​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង (​លើកលែង​ក្នុង​ករណី​រលាក​ធ្ងន់ធ្ងរ​) ប៉ុន្តែ គន្លឹះ​ងាយ​ខាងក្រោម​នេះ​អាច​ជួយ​លោក​អ្នក​ឲ្យ​ធូរស្រាល​បាន​លឿន​ជាង​នេះ ៖ ១- ការ​ព្យាបាល​ដំបូង​អាច​រួម​បញ្ចូល​ទាំង​ការ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល…

ជា​ទូទៅ ឈឺបំពង់ក វា​ឈឺ ហើយនឹង​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង (​លើកលែង​ក្នុង​ករណី​រលាក​ធ្ងន់ធ្ងរ​) ប៉ុន្តែ គន្លឹះ​ងាយ​ខាងក្រោម​នេះ​អាច​ជួយ​លោក​អ្នក​ឲ្យ​ធូរស្រាល​បាន​លឿន​ជាង​នេះ ៖

១- ការ​ព្យាបាល​ដំបូង​អាច​រួម​បញ្ចូល​ទាំង​ការ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល តែ​រុ​ក្ជ​ជាតិ​ហឺរ​ៗ ស្ករ​គ្រាប់​ហឺរ​ៗ និង​ថ្នាំ​ឈឺបំពង់ក ដែល​អាច​ផ្ដល់​ការ​សង្គ្រោះ​ការ​ឈឺចាប់ ជា​បណ្តោះអាសន្ន​បាន ប៉ុន្តែ​ចូរ​ប្រយ័ត្ន​ថ្នាំ​ឈឺបំពង់ក និង​ស្ករ​គ្រាប់​ហឺរ​ៗ ដែល​អាច​ធ្វើ​ឲ្យ​ស្លាក់​សម្រាប់​កុមារ​។

២-ការ​ធ្វើ​ឲ្យ​មាត់ ឬ​បំពង់ក​សើម​ជាប់​រហូត អាច​មាន​ប្រយោជន៍​ក្នុង​ការ​បន្ថយ​រោគ​សញ្ញា ជា​ពិសេស​នៅ​ក្នុង​ការ​ឈឺបំពង់ក ដែល​បណ្តាល​មក​ពី​ការ​ដកដង្ហើម តាម​មាត់​ជាមួយ​ខ្យល់​ស្ងួត​។

៣-អាច​ប្រើ acetaminophen ឬ ibuprofen ដែល​អាច​ជួយ​គ្រប់គ្រង​ការ​ឈឺចាប់​របស់​អ្នក​បាន​។

៤-ចំពោះ​មនុស្ស​ពេញវ័យ ប្រសិនបើ​មានការ​តឹង​ច្រមុះ អ្នក​អាច​ប្រើ​ថ្នាំ​បាញ់​ច្រមុះ ដែល​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ ដើម្បី​ការពារ​ការ​ដកដង្ហើម​តាម​មាត់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ