ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គួ​ច ចំរើន បញ្ជា​មន្ត្រី​ជំនាញ​កាយ​ផ្លូវទឹក​ជូន​ពលរដ្ឋ​នៅ​តំបន់​ទំនាប​ក្នុង​ក្រុង

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយសារ​តែ​ប្រព័ន្ធ​អូរ​ប្រឡាយ​នៅ​តំបន់​ទំនាប​នេះ​រង​ការ​រំលោភ និង​ស្ទះ​ដោយ​បណ្តាល​ឲ្យ​ស្ទះ​ចរន្តទឹក​ហូរ​បង្ក​ការ​ជន​លិច និង​ការ​លំបាក​ដល់​ប្រជាជន​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា​នេះ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ អមដំណើរ​ដោយ​លោក​អ៊ី…

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយសារ​តែ​ប្រព័ន្ធ​អូរ​ប្រឡាយ​នៅ​តំបន់​ទំនាប​នេះ​រង​ការ​រំលោភ និង​ស្ទះ​ដោយ​បណ្តាល​ឲ្យ​ស្ទះ​ចរន្តទឹក​ហូរ​បង្ក​ការ​ជន​លិច និង​ការ​លំបាក​ដល់​ប្រជាជន​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា​នេះ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ អមដំណើរ​ដោយ​លោក​អ៊ី សុខ​ឡេ​ង អភិបាលក្រុង និង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​ទៀត​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ និង​ប្រព័ន្ធ​ប្រឡាយ ក្នុងភូមិ​២ ភូមិ​៣ នៃ​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ខណៈ​តំបន់​ទំនាប​នេះ​នៅ​តែ​ប្រឈម​នៅឡើយ ។

បើ​តាម​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា ពួក​គាត់​កំពុង​តែ​ជួប​បញ្ហា​លំបាក និង​បាន​ស្នើ​សុំ​ឯក​លោក​អភិបាលខេត្ត​ជួយ​សម្របសម្រួល​ដោះស្រាយ​ប្រព័ន្ធ​បង្ហូរទឹក និង​ផ្លូវថ្នល់​ជូន​ពួក​គាត់​ផង ។
ឆ្លើយ​តប​ចំពោះ​កង្វល់ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​លោក គួ​ច ចំរើន នឹង​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​សិក្សា​កាយ​ដាក់​លូ​បង្ហូ​ចូល​ទៅ​ប្រឡាយ​មេ ដើម្បី​ដោះស្រាយ​បញ្ហា​ការ​លំបាក​ទាំងនេះ​ជូន​ប្រជាពលរដ្ឋ ។ លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា នឹង​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​សិក្សា​បន្ទាន់ និង​កាយ​ដាក់​លូ​រំដោះ​ទឹក​ពី​ចំណុច​ដែល​កំពុង​តែ​ដក់​ទឹក​ជន់​លិច​ដោយ​ដាក់​លូ​រំដោះ​ទឹក​ចេញពី​ចំណុច​ដែល​កំពុង​តែ​ដក់​ទឹក​នេះ អោយ​ហូរ​ទៅ​ប្រឡាយ​មេ ដែល​ហូរ​បន្ត​ចូល​ទៅ​ស្ថានីយ​បូមទឹក​កខ្វក់​ធ្វើ​យ៉ាងណា​ដោះស្រាយ​ចំពោះ​មុខ​នៅ​បញ្ហា​ប្រឈម​ដែល​កំពុង​តែ​កើត​មាន​ឡើង​លើ​បងប្អូន​ប្រជា​ព​រដ្ឋ​នៅ​ក្នុង​តំបន់​មួយ​នេះ ។

លោក គួ​ច ចំរើន បញ្ជាក់​បន្ថែម​ថា ក្រៅពី​ស្តា​ផ្លូវទឹក​នេះ រដ្ឋបាល​ខេត្ត​ក៏​បាន​រៀបចំ​កែ​លំអ​នូវ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​អូរ លូ ប្រឡាយ​នៅ​ក្នុង​ក្រុងព្រះសីហនុ​ទាំងមូល​ផង​ដែរ ។ គ្រឿងចក្រ​បាន​នឹង​កំពុង​បន្ត​កាយ​ស្តា​រាល់ថ្ងៃ​នៅ​តាម​ទីតាំង​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​បញ្ចៀស​ការ​ជន់​លិច ។

ទន្ទឹម​នឹង​ការ​កាយ​ប្រឡាយ ឬ​កាយ​ដាក់​លូ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ស្តា និង​ជួសជុល​ផ្លូវ​ជា​បណ្តោះអាសន្ន​ដែរ ដោយ​ធ្វើការ​លុប​គ​ន្លុ​ក សំបុកមាន់​តាម​ដងផ្លូវ​នានា ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ខណៈ​គម្រោង​ជួសជុល​កែ​លម្អ​ផ្លូវ​ប្រមាណ​២២​ខ្សែ​នៅ​ក្នុង​ក្រុងព្រះសីហនុ​ត្រូវ​បាន​រាជរដ្ឋាភិបាល​បាន​អនុម័ត​រួចរាល់ ដើម្បី​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្រុងព្រះសីហនុ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ