ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងើច​តែ​ម្ចាស់​ម៉ូតូ​កង់​ហ៊ាន​ដឹក​…​នេះ​ចាត់​ជា​​សំណាងល្អ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ហៅ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ដឹក​​ពីមុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ទៅ​កាន់​ក្លិប​សេះ​មាស​ ស្ថិតលើនៅ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹង​មាន​ជ័យ​3 រួច​បាន​ខ្ចី​ទូ​រស័ព្ទ​ម្ចាស់​ម៉ូតូកង់​បីសុំខល​​ទៅ​មិត្ត​ភ​ក្តិ ​ឱ្យយក​លុយ​​​​​ថ្លៃ​ដឹក​ ។ ប៉ុន្តែទាក់ទង​មិន​បាន…

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ហៅ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ដឹក​​ពីមុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ទៅ​កាន់​ក្លិប​សេះ​មាស​ ស្ថិតលើនៅ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹង​មាន​ជ័យ​3 រួច​បាន​ខ្ចី​ទូ​រស័ព្ទ​ម្ចាស់​ម៉ូតូកង់​បីសុំខល​​ទៅ​មិត្ត​
ភ​ក្តិ ​ឱ្យយក​លុយ​​​​​ថ្លៃ​ដឹក​ ។ ប៉ុន្តែទាក់ទង​មិន​បាន ក៏​​ឱ្យកង់​បី​នោះ​ដឹក​ពី​ក្លឹ​ប​សេះ​មាស ត្រលប់​មក​វត្ត​ន​ន្ទ​មុន្នី វិញ​ ហើយ​បាន​ខ្ចី​ទូរស័ព្ទពីម្ចាស់​កង់​បីខល​ទៅ​មិត្ត​ភ​ក្តិគេ​ម្តងទៀត ។

​នៅ​ពេល​ម្ចាស់​កង់​បី​ឱ្យ​លើកទី២ ​ស្រាប់តែ​ជនសង្ស័យ​នោះ​កាន់​ទូ​ស័ព្ទ​រត់​ចូល​ក្នុង​វត្ត ​ក៏​ត្រូវ​ជន​រង​គ្រោះ
​ស្រែ​កថា​ «ចោរ​ៗ» ផ្អើល​ទាំង​ប្រជាពលរដ្ឋ នឹង​លោកសង្ឃជួយ​ដេញ​ឃាត់​​បាន​ភ្លាម​ៗ ចាប់​​ប្រគល់​​ឱ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​០៤ជាងទៀប​​ភ្លឺ​ថ្ងៃ​ទី​២៨ សីហា ស្ថិតនៅចំណុច​មុខ​វត្ត​ន​ន្ទ​មុន្នី ផ្លូវ​217 សង្កាត់​ស្ទឹង​មាន​ជ័យ​2 ខណ្ឌមានជ័យ ​។

ប្រភពបន្តថា ជនសង្ស័យ​​ឈ្មោះ រុន រាជ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរមិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ ពោធិ​ចិន​តុង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដកហូត​ទូរ​សព្ទ័​១​គ្រឿងជា​របស់​ជន​រង​គ្រោះ​។ រីឯជន​រង​គ្រោះ​​ឈ្មោះ ផល រ​ត្ន័​ធា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ ត់​កង់​បី ស្នាក់​នៅផ្ទះ​ជួលម្តុំ​កា​ណា​ឌី​យ៉ា សង្កាត់​ចោម​​ចៅ​១ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ មានស្រុក​កំណើត ​ខេត្តកណ្ដាល ។

​ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ ត្រូវ​បាន​ប្រជាពលរដ្ឋ ប្រគល់​ទៅ​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាននាំ​ខ្លួន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​​​ទី​2 ​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ