ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ប្រកាស​អាសន្ន​ហើយ ​ព្រោះ​កំពុង​ភ្លៀង​ធ្លាក់​ខ្លាំងបំផុត (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ អាជ្ញាធរ​ជប៉ុន​កាលពី​ថ្ងៃ​ទី​២៨​សីហា បាន​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់់​ខណៈ​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង​បំផុត​នៅ​ភាគ​និរតី​ប្រទេស ពិសេស​លើ​កោះ​ឃ្យូ​ស៊ូ​ដែល​នៅ​ទីនោះ​ទឹកជំនន់​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២​នាក់​រួច​ហើយ​។ សាកសព​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ក្នុង​រថយន្ត​របស់​គេ ដែល​ទឹក​កួច​នាំ​យក​ទៅ ហើយ​បុរស​ម្នាក់​ទៀត​ស្លាប់​ដោយ​លង់ទឹក​ក្នុង​ស្ថានភាព​ដូច​គ្នា​នោះ​ដែរ​។ ចំណែក​មនុស្ស​ម្នាក់​ទៀត​ត្រូវ​បាន​គេ​រាយការណ៍​ថា​គាំងបេះដូង​នៅ​តំបន់​សា​ហ្គា​។ ពាក្យ​ថា​គាំងបេះដូង​នៅ​ជប៉ុន​មាន​ន័យ​ថា​ជា​ការ​ស្លាប់​តែ​មិន​ទាន់​ផ្លូវការ​។…

ប្រទេស​ជប៉ុន ៖ អាជ្ញាធរ​ជប៉ុន​កាលពី​ថ្ងៃ​ទី​២៨​សីហា បាន​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់់​ខណៈ​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង​បំផុត​នៅ​ភាគ​និរតី​ប្រទេស ពិសេស​លើ​កោះ​ឃ្យូ​ស៊ូ​ដែល​នៅ​ទីនោះ​ទឹកជំនន់​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២​នាក់​រួច​ហើយ​។

សាកសព​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ក្នុង​រថយន្ត​របស់​គេ ដែល​ទឹក​កួច​នាំ​យក​ទៅ ហើយ​បុរស​ម្នាក់​ទៀត​ស្លាប់​ដោយ​លង់ទឹក​ក្នុង​ស្ថានភាព​ដូច​គ្នា​នោះ​ដែរ​។ ចំណែក​មនុស្ស​ម្នាក់​ទៀត​ត្រូវ​បាន​គេ​រាយការណ៍​ថា​គាំងបេះដូង​នៅ​តំបន់​សា​ហ្គា​។ ពាក្យ​ថា​គាំងបេះដូង​នៅ​ជប៉ុន​មាន​ន័យ​ថា​ជា​ការ​ស្លាប់​តែ​មិន​ទាន់​ផ្លូវការ​។

មានការ​ខូចខាត​ច្រើន​ក្នុង​តំបន់​ផ្សេង​ៗ​ដោយ​ទឹកជំនន់​មក​ពី​ទឹក​ហៀរ​ស្ទឹង​នានា​និង​ការ​បាក់​ដី ហើយ​ផ្ទះ​ទាំងឡាយ​ត្រូវ​ទឹក​លិច​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ម្នាក់​បញ្ជាក់​ថា ទំហំ​នៃ​ការ​ខូចខាត​អាច​មាន​កាន់តែ​ធ្ងន់ធ្ងរ​នា​ប៉ុន្មាន​ម៉ោង​ខាង​មុខ​។ ក្រៅពី​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់ អាជ្ញាធរ​មូលដ្ឋាន​ក៏​ចេញ​បញ្ជា​ឲ្យ​ជម្លៀស​មនុស្ស​ចេញ ប្រមាណ​ជា​៦៧០.០០០​នាក់​។ ចំំ​ណែ​ក​មនុស្ស​ជិត​១​លាន​នាក់​ថែម​ទៀត​ក៏​ទាក់ទិន​នឹង​សំណើ​ឲ្យ​ជម្លៀស​ចេញ​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Le Huffington Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ