ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាយ ល​ក្ខិ​ណា ខក​ណាត់​អេ​ឡិច ចន្ត្រា នៅ​កា​ណា​ដា

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ឡាយ ល​ក្ខិ​ណា បន្ទាប់​ពី​ច្បាម​ការងារ​សិល្បៈ​ឡើង​វិញ ទទួល​បាន​ល​ទ្ឋ​ផល​ល្អ គឺ​មានការ​ងារ​មិន​ដាច់​រយៈ ។ ក្រៅពី​ទទួល​ថត​ភាពយន្ត នាង​ក៏​មានឱកាស​ឡើង​ច្រៀង​តាម​ស្ថានីយទូរទស្សន៍​នានា ព្រម​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅប្រទេស​ផង​។…

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ឡាយ ល​ក្ខិ​ណា បន្ទាប់​ពី​ច្បាម​ការងារ​សិល្បៈ​ឡើង​វិញ ទទួល​បាន​ល​ទ្ឋ​ផល​ល្អ គឺ​មានការ​ងារ​មិន​ដាច់​រយៈ ។ ក្រៅពី​ទទួល​ថត​ភាពយន្ត នាង​ក៏​មានឱកាស​ឡើង​ច្រៀង​តាម​ស្ថានីយទូរទស្សន៍​នានា ព្រម​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅប្រទេស​ផង​។ ជាក់ស្ដែង​ពេល​នេះ​នាង​កំពុង​តែ​សម្ដែង​នៅ​ប្រទេស​កា​ណា​ដា​ជា​ថ្មី​ម្តងទៀត ។

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​នាង​ឡាយ ល​ក្ខិ​ណា​បាន​ឱកាស​ទៅ​ច្រៀង​នៅ​ប្រទេស​កា​ណា​ដា បន្ទាប់​ពី​គេ​ដឹង​ថា នាង​ងាក​មក​ប្រឡូក​សិល្បៈ​វិញ ។ ត្រឡប់​មក​ស្រុក​វិញ​មិន​បាន​ប៉ុន្មាន​ផង នាង​ក៏​ឡើង​យន្តហោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ​ទៅ​កាន់​ប្រទេស​កា​ណា​ដា​សា​ជា​ថ្មី​ទៀត ។

ការ​ចាកចេញ​ទៅ​ម្តងនេះ​មាន​រយៈពេល​៣​ខែ ហើយ​អ្នក​នាង​ឡាយ ល​ក្ខិ​ណា នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នា​ខែវិច្ឆិកា​ខាង​មុខ ។ មានការ​លើក​ឡើង​ថា ពិតជា​តារា​សំណព្វចិត្ត​អ្នក​នៅ​កា​ណា​ដា​មែន​ទើប​ឡាយ ល​ក្ខិ​ណា បាន​ឱកាស​ទៅ​សម្ដែង ម្ដង​ហើយ​ម្ដងទៀត​ជាប់​គ្នា​មិនយូរ​ប៉ុន្មាន​ផង ខណៈ​តារា​ខ្លះ​ចង់​ដែរ តែ​គ្មាន​ឱកាស​បែប​នេះ ។

មាន​ប្រភព​លើក​ឡើង​ថា​អ្នក​នាង​ឡាយ ល​ក្ខិ​ណា ត្រូវ​គេ​ទុកចិត្ត​ឲ្យ​រៀបចំ​គម្រោង​នាំ​តារា​ខ្មែរ​ទៅ​សម្ដែង​នៅ​កា​ណា​ដា​ស្រប​តាម​លក្ខខណ្ឌ​ការងារ ។ ដូចនេះ​ហើយ​ទើប​ឱកាស​ចេញ​ទៅ​ទីនោះ​របស់​នាង​មាន​លក្ខណៈ​អំណោយផល​ល្អ​ជាងគេ ស្រប​ពេល​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ​ក៏​ពេញចិត្ត​នាង​ផង ។

អ្នក​នាង​ឡាយ ល​ក្ខិ​ណា មាន​គម្រោង​ធំ​ក្នុង​ការ​ចាប់ដៃ​ជាមួយ​លោក​អេ​ឡិច ច​ន្ត្រា ទៅ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា ក្នុង​អំឡុង​ខែតុលា ខណៈ​ដែល​អ្នក​នាង​ល​ក្ខិ​ណា បាន​ចេញពី​ស្រុក​ខ្មែរ កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែសីហា តែ​ម្នាក់ឯង​រួច​ហើយ ។ ទោះជា​យ៉ាងណា​ក្ដី​គម្រោង​នេះ​ត្រូវ​បរាជ័យ​ព្រោះ​លោក​អេ​ឡិច ច​ន្ត្រា អាក់ខាន​ក្នុង​ការ​ចេញ​ទៅ​តាម​កាលកំណត់ ។

អ្នក​នាង​ឡាយ ល​ក្ខិ​ណា បានឱ្យ​ដឹង​ថា ក្រៅពី​ត្រៀម​ច្រៀង​ម្នាក់ឯង​នៅ​កា​ណា​ដា លើក​នេះ នាង​ក៏​នឹង​ច្រៀង​ឆ្លង​ឆ្លើយ​ជាមួយ​តារាចម្រៀង​នៅ​ទីនោះ ។ ល​ក្ខិ​ណា និយាយ​ថា «​បើ​ទោះជា​បាន ឬ​មិន​បាន​ច្រៀង​ឆ្លង​ឆ្លើយ​ជាមួយ​លោក​អេ​ឡិច ច​ន្ត្រា ក៏​ដោយ តែ​ខ្ញុំ​នឹង​វិល​មក​ស្រុក​វិញ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ហើយ​»​។

មាន​សម្រស់​ផូរផង់ តែ​ពេល​នេះ​ឡាយ ល​ក្ខិ​ណា នៅ​តែ​មិន​ទាន់​រកបាន​គូគាប់​ទេ ដោយ​ត្រឹមតែ​កំពុង​មើលចិត្ត​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ