ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​លាក់​មុខ​ឆក់​យក​ជីវិត​ម្នាក់​និង​របួសធ្ងន់​ម្នាក់​តែ​មិន​ស្គាល់​អត្តសញ្ញាណ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បង្ក​ដោយ​បុរស​ពី​នាក់​បើក​ម៉ូតូ​ទៅ​បុក​រថយន្ត​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។ ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩…

ខេត្តកណ្តាល ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បង្ក​ដោយ​បុរស​ពី​នាក់​បើក​ម៉ូតូ​ទៅ​បុក​រថយន្ត​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។ ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​នឹង​៥០​នាទី នៅ​ចំណុច​គល់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ថិត​នៅ​ភូមិ​ព្រែក​តា​មា​ក់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

សាក្សី​បានអោយ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​បង្ក​ឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Honda ធន់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1BP-6870 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស មាន​សំលៀក​បំពាក់ ពាក់អាវ​ក្រឡា​ការ៉ូ ដៃ​វែង ពណ៌​ស ខោជើងវែង ពណ៌​ខ្មៅ រាង​ស្គម សម្បុរ​សណ្តែកបាយ កំពស់ 1.60cm បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​មាន​រួម​ដំណើរ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ជាមួយ​រថយន្ត មួយ​គ្រឿង​ដឹក​ទំនិញ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3D-1846 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បញ្ច្រាសទិស​គ្នា បណ្តាល​អោយ​អ្នក​បើក​មូ​តូ​ជ្រុល​ចង្កូត​ទៅ​បុក​ចំ​ពីមុខ​រថយន្ត​យ៉ាង​ពេញទំហឹង​ស្លាប់​ម្នាក់ និង​របួសធ្ងន់​។ ចំពោះ​ករណី​នេះ​កំលាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​បងប្អូន​សាច់ញាតិ​អោយ​ជន​រង​គ្រោះ​ទាំង​ពីរ​ព្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ