ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ឡើយ​នេះ​ស្រី​តែងខ្លួន​ប្រុស​ម្នាក់​នេះ​… ជាង​១​ពាន់​ដុល្លារ​ចុង​ក្រោយ​ទឹកភ្នែក

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​តែងខ្លួន​ដូច​ប្រុស​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចងក្រង​ឯកសារ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកំពត នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា​នេះ ពាក់ព័ន្ធ​ពី​បទ​ឆបោក (​ដាក់​ថ្នាំ​សណ្តំ​) យក​ទ្រព្យសម្បតិ្ត​អ្នក​ដទៃ​ដែល​មាន​តម្លៃ​ជាង​១​ពាន់​ដុល្លារ…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​តែងខ្លួន​ដូច​ប្រុស​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចងក្រង​ឯកសារ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកំពត នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា​នេះ ពាក់ព័ន្ធ​ពី​បទ​ឆបោក (​ដាក់​ថ្នាំ​សណ្តំ​) យក​ទ្រព្យសម្បតិ្ត​អ្នក​ដទៃ​ដែល​មាន​តម្លៃ​ជាង​១​ពាន់​ដុល្លារ ។

ជនរងគ្រោះ

យោង​តាម​ឯកសារ​របស់​សមត្ថកិច្ច​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ស្ត្រី​តែងខ្លួន​ដូច​ប្រុស​ខាងលើ​មានឈ្មោះ លី មិន​ហ៊ួ​រ អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​ឡ​នំ​បុ័ង នៅ​សូ​សូ គី​រី​វង្ស ចំណុច​រង្វង់​មូល​គួរ​ស្រូវ (​ផ្លូវជាតិ​លេខ​២) ត្រូវ​ជាប់ចោទ​ពី​បទ​ឆបោក​យក​ទ្រព្យសម្បតិ្ត​អ្នក​ដទៃ ដែល​មាន​តម្លៃ​សរុប​ជាង​មួយ​ពាន់​ដុល្លារ​អា​មេ​រិ​ក ដោយ​ការ​ឃាត់ខ្លួន​នេះ ខណៈ​ពេល​ម្ចាស់​ទ្រព្យសម្បតិ្ត​ឈ្មោះ ថុ​ល ស្រី​អូន ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​នៅ​បិទ​ត្រាង​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា​នេះ ។

ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ទើប​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​នារី​ជា​ជន​ឆបោក​នោះ​នាំ​មក​កាន់​ស្នងការ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ បន្ទាប់​ពី​បាន​ចម្លើយ​ពី​ជន​នោះ​សារភាព​ហើយ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកំពត ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា​នេះ នារី​សង្ស័យ​ឈ្មោះ លី មិន​ហ៊ួ​រ ខាងលើ បាន​ឆបោក​យក​ទ្រព្យសម្បតិ្ត​របស់​នារី​កម្ម​ការ​នី​រោងចក្រ​ឈ្មោះ ថុ​ល ស្រី​អូន នៅ​ចំណុច​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត រួច​គេចខ្លួន​បាត់ ។ ចំពោះ​សម្ភារៈ​ដែល​ត្រូវ​បាត់បង់​រួម​មាន​ខ្សែ​ក​ប្លា​ទី​ន​មាន​តម្លៃ​១.០០០.០០០​រៀល ប្លា​ទី​ន​២​ខ្សែ​ទៀត តម្លៃ ៦៤០.០០០​រៀល ចិញ្ចៀនមាស​១​វង់​(១​ជី​) តម្លៃ​៧០០.០០០​រៀល ចិញ្ចៀន​ប្លា​ទី​ន​១​វង់​ទម្ងន់​១​ជី តម្លៃ​៣០០.០០០​រៀល ខ្សែជើង​មួយ​ខ្សែ តម្លៃ​១.០០០.០០០​រៀល លុយ​ផ្ទាល់ខ្លួន​ចំនួន ៨០.០០០​រៀល ព្រមទាំង​ទូរស័ព្ទ​ដៃ​ម៉ាក Oppo A7​មួយ​គ្រឿង​ផង​ដែរ លុះ​មាន​ពាក្យបណ្តឹង សមត្ថកិច្ច​ក៏​តាម​ស្រាវជ្រាវ​រហូត​ក្របួច​បាន​យក​មក​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ