ស្លាប់​៩​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់


រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៨ ​ខែសីហា ឆ្នាំ​២០១៩​ កើតឡើង​១៤​លើក​(​យប់​៣​លើក​)​ស្លាប់​៩​នាក់​(​ស្រី​១​នាក់​)​របួសធ្ងន់​១១​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៨​នាក់​(​ស្រី​៣​នាក់​) ។ ស្លាប់​សរុប​៩​នាក់​: ម៉ូតូ​៩​នាក់​(​មិន​ពាក់មួក​៥​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​៤​នាក់​, មិន​គោរព​សិទ្ធ​ិ៦​លើក​ស្លាប់​២​នាក់​,​មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​២​នាក់​,​ប្រជែង​២​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​១​លើក ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​៤​លើក​ស្លាប់​៣​នាក់​,​ម៉ូតូ​និង​ផ្សេង​ៗ១​លើក​,​រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក, ​រថយន្ត​ធំ​និង​ផ្សេង​ៗ១​លើក​ស្លាប់​៣​នាក់​,​រថ​យ​ន្ធំ​និង​រថយន្ត​ធំ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១២​គ្រឿង​,​រថយន្ត​តូច​៦​គ្រឿង​,​រថយន្ត​ធំ​៨​គ្រឿង​,​យាន​ផ្សេង​ៗ២​គ្រឿង ។

យាន​បង្កហេតុ​: ម៉ូតូ​៤​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​៦​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៨​លើក​,​ផ្លូវ​ខេត្ត​៥​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ រាជធានី​ភ្នំពេញ​៣​លើក​ស្លាប់​១​នាក់​របួស​២​នាក់​,​ ខេត្ត​ស្វាយ​រៀង​២​លើក​ស្លាប់​២​នាក់​របួស​១​នាក់​, ខេត្ត​​កំពង់ស្ពឺ​១​លើក​ស្លាប់​៣​នាក់​,​ ខេត្ត​ពោធិ៍សាត់​២​លើក​ស្លាប់​១​នាក់​របួស​៤​នាក់​,​ ខេត្ត​កំពត​១​លើក​ស្លាប់​១​នាក់ និងខេត្ត​​ត្បូងឃ្មុំ​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៨​ខែសីហា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៦៣០៨​គ្រឿង​(​ម៉ូតូ​៦០%) មធ្យោបាយ​ល្មើស​២០៣៥​គ្រឿង​(៧៣%) អប់រំ​៥៣២​គ្រឿង​(​ម៉ូត​៦៨%) មធ្យោបាយ​ពិន័យ​១៥០៣​គ្រឿង​(​ម៉ូតូ​៧៦%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៨​ ខែសីហា ឆ្នាំ​២០១៩​ បាន​ចុះ​អនុវត្ត​៨៧​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣៣៨៦​គ្រឿង​ អប់រំ​២៩២​គ្រឿង​ ពិន័យ​ចំនួន​សរុប​១០២៣​គ្រឿង​ (​មួក​៧៥៩​គ្រឿង​ កញ្ចក់​១៩៦​គ្រឿង​ បញ្ច្រាស់ទិស​​គ្មាន​ ផ្សេង​ៗ៦៨​គ្រឿង​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ