ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​​យ៉ាង​តិច​ជាង​៥០​នាក់ ក្រោយ​​ប្រយុទ្ធ​គ្នា​​នានា​ក្នុង​តំបជាប់​ព្រំដែន

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ការ​ប្រយុទ្ធ​គ្នា​នានា​ក្នុង​តំបន់​អុី​ដ​លី​ប​ជាប់​ព្រំដែន​តួ​ក​គី ដែល​របប​ក្រុង​ដា​ម៉ាស់​ប៉ុនប៉ង​វាយ​ដណ្ដើម​​យក​ពី​ពួក​ជី​ហា​ដ​និង​ពួក​ឧទ្ទាម​ឯទៀត​ៗ ជាមួយ​ការ​ជួយ​ទ្រទ្រង់​កង​យន្តហោះ​រុ​ស្ស៊ី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥១​នាក់​ទាំង​សងខាង​។ ជួយ​ទ្រង់​ទ្រង់​ដោយ​កង​យន្តហោះ​រុ​ស្ស៊ី កងទ័ព​ស៊ីរី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ វាយ​ដណ្ដើម​យក​បាន​មូលដ្ឋាន​ជា​ច្រើន​នៅ​ខេត្ត​អុី​ដ​លី​ប…

ប្រទេស​ស៊ី​រី ៖ យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ការ​ប្រយុទ្ធ​គ្នា​នានា​ក្នុង​តំបន់​អុី​ដ​លី​ប​ជាប់​ព្រំដែន​តួ​ក​គី ដែល​របប​ក្រុង​ដា​ម៉ាស់​ប៉ុនប៉ង​វាយ​ដណ្ដើម​​យក​ពី​ពួក​ជី​ហា​ដ​និង​ពួក​ឧទ្ទាម​ឯទៀត​ៗ ជាមួយ​ការ​ជួយ​ទ្រទ្រង់​កង​យន្តហោះ​រុ​ស្ស៊ី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥១​នាក់​ទាំង​សងខាង​។

ជួយ​ទ្រង់​ទ្រង់​ដោយ​កង​យន្តហោះ​រុ​ស្ស៊ី កងទ័ព​ស៊ីរី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ វាយ​ដណ្ដើម​យក​បាន​មូលដ្ឋាន​ជា​ច្រើន​នៅ​ខេត្ត​អុី​ដ​លី​ប ដោយ​បន្ត​ការ​វាយលុក​នៅ​លើ​ដី​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៨​សីហា​មក ក្រោយ​រយៈពេល​៤​ខែ​នៃ​ការ​ទម្លាក់​គ្រាប់បែក​ស្ទើរ​រាល់ថ្ងៃ​។

ចាប់តាំងពី​ថ្ងៃ​ទី​២១​សីហា​មក កងទ័ព​ស៊ី​រី​ដណ្ដើម​យក​បាន​ទីក្រុង​យុទ្ធសាស្ត្រ​KHAN CHEIKHOUN ព្រមទាំង​មូលដ្ឋាន​ជា​ច្រើន​ក្នុង​ខេត្ត​ហា​ម៉ា​ជិតខាង ហើយ​ឡោម​ព័ទ្ធ​ប៉ុស្តិ៍​សង្កេតការណ៍​មួយ​របស់​កងទ័ព​តួ​ក​គី​។ កង​ទ៍​ព​ស៊ីរី​នា​ថ្ងៃ​ទី​២៤​សីហា​បាន​បន្ថែម​កម្លាំង​នៅ​KHAN CHEIKHOUN ហើយ​ពេល​នេះ​កំពុង​ឈាន​ទៅ​វាយ​ដណ្ដើម​យក​តំបន់​ម៉ា​អា​រេ​ត​អាល់​ណូ​អូ​ម៉ា​ន ចុង​ខាងជើង​ខេត្ត​អុីដ​លី​ប​។

កាលពី​ថ្ងៃ​ទី​២៧​សីហា​ពួក​យុទ្ធ​ជន​ឧទ្ទាម​និង​ពួក​ជី​ហា​ដ បាន​វាយប្រហារ​បណ្ដា​ទីតាំង​កងទ័ព​ស៊ី​រី​នៅ​ភាគ​ខាងត្បូង​ខេត្ត​នោះ​។ ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​ផ្ទុះ​ឡើង​នៅ​ខាងកើត​ក្រុង​KHAN CHEIKHOUN​ា ក្រោយ​ការ​វាយប្រហារ​នានា​របស់​ពួក​ជី​ហា​ដ​និង​ពួក​ឧទ្ទាម លើ​បណ្ដា​ទីតាំង​កងទ័ព​រដ្ឋាភិបាល​។ ការ​ប្រយុទ្ធ​គ្នា​បណ្ដាល​ឲ្យ​ទាហាន​ស៊ី​រី​ស្លាប់​២៣​នាក់​ហើយ​ពួក​បះបោរ​មាន​ស្លាប់​២០​នាក់ ក្នុង​នោះ​មាន​ពួក​ជី​ហា​ដ​១៣​នាក់​។ ម្យ៉ាងទៀត​ពួក​ឧទ្ទាម​៨​នាក់​បាន​ត្រូវ​ស្លាប់ ពេល​ពួក​គេ​ប៉ុនប៉ង​ជ្រៀតចូល​ទៅ​ក្បែរ​ទីតាំង​កងទ័ព​រដ្ឋាភិបាល​នៅ​ក្បែរ​ព្រ​លាន​យន្តហោះ​យោធា ABOU DOUHOUR​។

នា​ថ្ងៃ​ទី​២៦​សីហា​ការ​វាយប្រហារ​តាម​អាកាស​របស់​ស៊ី​រី​និង​រុ​ស្ស៊ី​សម្លាប់​ជន​ស៊ីវិល​១២​នាក់​ក្នុង​តំបន់​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ