ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​បាន​សុខ​ក៏​ព្រោះ​វៀរចាក​បាបកម្ម

4 ឆ្នាំ មុន

ដើម្បី​ទ្រទ្រង់​ជីវិត​ប្រចាំ​ថ្ងៃ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ សូម​សាធុជន​សាកល្បង​ប្រតិបត្តិ​នូវ​គោល​ធម៌​ទាំង​១០​ប្រការ នេះ​ល​មើល នោះ​ជីវិត​គ្រួសារ​នឹង​បាន​សុខ​ចម្រើន​ជា​មិន​ខាន ។ មាតិការ​ធម៌​ទាំង​១០​នោះ​គឺ ១-​វៀរចាក​ការ​សម្លាប់សត្វ ២-​វៀរចាក​ការ​លួច​ទ្រព្យ​អ្នក​ដទៃ ៣-​វៀរចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ ៤-​វៀរចាក​ការ​និយាយ​កុហក…

ដើម្បី​ទ្រទ្រង់​ជីវិត​ប្រចាំ​ថ្ងៃ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ សូម​សាធុជន​សាកល្បង​ប្រតិបត្តិ​នូវ​គោល​ធម៌​ទាំង​១០​ប្រការ នេះ​ល​មើល នោះ​ជីវិត​គ្រួសារ​នឹង​បាន​សុខ​ចម្រើន​ជា​មិន​ខាន ។

មាតិការ​ធម៌​ទាំង​១០​នោះ​គឺ ១-​វៀរចាក​ការ​សម្លាប់សត្វ ២-​វៀរចាក​ការ​លួច​ទ្រព្យ​អ្នក​ដទៃ ៣-​វៀរចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ ៤-​វៀរចាក​ការ​និយាយ​កុហក ៥-​វៀរចាក​ការ​និយាយ​ញុះញង់ ៦-​វៀរចាក ការ​និយាយ​ចាក់​ដោត ៧-​វៀរចាក​ការ​និយាយ​ពាក្យ​ឥតប្រយោជន៍ ៨-​មិន​សម្លឹង​រំពៃ​ចង់បាន​ទ្រព្យ​របស់​អ្នក​ដទៃ ៩-​មិន​ចងចិត្ត​ប្រទូស្ដ​រាយ​គេ និង​១០-​មើលឃើញ​តាម​គន្លង​ធម៌​ដ៏​ត្រឹមត្រូវ ។

គុណធម៌​ទាំង​១០​ប្រការ​នេះ​កាលបើ​បុគ្គល​ណា​បង្អោន​ចិត្ត​ចូល​ទៅ​ប្រតិបត្តិ​បាន​ត្រឹមត្រូវ​ហើយ បុគ្គល​នោះ​នឹង​ដល់​នូវ​សិរី​សួស្តី វិបុល​សុខ​គ្រប់​ប្រការ​តប​មក​វិញ​មិន​រំលង​ជាតិ​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ