ចង់​បាន​ធ្មេញ​.ស​ស្អាត​មែន​ទេ អាហារ​ទាំង​នេះ​ជួយ​អ្នក​បាន…


កំពុង​ស្វែងរក​អាហារ​ដែល​អាច​ជួយ​ឱ្យ​ធ្មេញ​ស រឹង​មាំ បាត់​កំណកកំបោរ និង​ប្រយុទ្ធ​ប្រឆាំង​បាក់តេរី​បង្ក​ក្លិន​មាត់​មែន​ទេ?

ក្រៅពី​អនាម័យ​មាត់​ធ្មេញ​ត្រឹមត្រូវ​ហើយ​នោះ​ការ​បន្ថែម​អាហារ​មួយ​ចំនួន​ខាងក្រោម​ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​នឹង​ជួយ​ឱ្យ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ រួម​ទាំង​ភេសជ្ជៈ​ដែល​ជួយ​ឱ្យ​ធ្មេញ​សរឹង​មាំ​តាម​បែប​ធម្មជាតិ ៖

១. ទឹក ៖ ទឹក​ជួយ​រក្សា​អញ្ចាញ​ឱ្យ​មាន​សំណើម​និង​រំញោច​ទឹកមាត់​ដែល​ល្អ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​បាក់តេរី​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​លាង​សម្អាត​ក្នុង​មាត់​ជាមួយ​ទឹក​ក៏​ជួយ​កម្ចាត់​កំទេច​កំទី​អាហារ​ដែល​ជាប់​ចន្លោះ​ធ្មេញ​និង​មាត់​ទប់ស្កាត់​បញ្ហា​ក្លិន​មាត់​មិនល្អ​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់​ជា​ប្រចាំ​ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ​និង​ជម្រុញ​ការ​ផលិត​ទឹកមាត់ ហើយ​ប្រសិនបើ​អ្នក​មិន​អាច​ដុសធ្មេញ​ក្រោយ​ទទួលទាន​អាហារ​រួច​ទេ​នោះ​យ៉ាង​ហោច​ណាស់​ក៏​គួរ​លាង​សម្អាត​ជាមួយ​ទឹក​ដែរ​។

២. ផ្កា​ខាត់ណា​ខៀវ ៖ បន្លែ​នេះ​មាន​ផ្ទុក​ជាតិ​ដែក​ដែល​ជួយ​ការពារ​ធ្មេញ​ទប់ទល់​នឹង​ជាតិ​អាស៊ីត​ពី​ភេសជ្ជៈ ក៏​ដូច​ជា​អាហារ​ដែល​អ្នក​បាន​ទទួលទាន​។

៣. ម្នាស់ ៖ ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​អង់ស៊ីម bromelain ដែល​ជួយ​កម្ចាត់​ស្នាម​ប្រឡាក់​លើ​ផ្ទៃ​ធ្មេញ​ដោយ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​អញ្ចាញ​។

៤. តែ​បៃតង ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ Catechins ដែល​ជួយ​កម្ចាត់​បាក់តេរី​ក្នុង​មាត់​។ ដូច្នេះ​ព្យាយាម​ទទួលទាន​តែ​បៃតង​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ពី ២ ទៅ ៥ ពែង​ក្នុង​មួយ​ថ្ងៃ​។

៥. គ្រាប់ល្ង ៖ ការ​ទទួលទាន​គ្រាប់ល្ង​មិន​ត្រឹមតែ​ជួយ​កម្ចាត់​កំណកកំបោរ​ជាប់​ធ្មេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើន​ភាពរឹងមាំ​នៃ​កាចា​ធ្មេញ​ផង​ដែរ​។ គ្រាប់ល្ង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​ជុំវិញ​អញ្ចាញធ្មេញ​និង​ធ្មេញ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ