ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​អី​ក៏​ខ្លាំង​ដៃ​ម្ល៉េះ ជេ​ប្រមាថ​ប៉ូលិស​គ្មាន​សំចៃមាត់​អី​បន្តិច

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ លោក គឹ​ម រ័​ត្ន​ណា​រិ​ន ចៅក្រម​សើ​ប​សួរ និង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ លោក គឹ​ម រ័​ត្ន​ណា​រិ​ន ចៅក្រម​សើ​ប​សួរ និង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជន​ស​ង្ស​យ័​បួន​នាក់​ដែល​តាម​រករឿង និង​វាយ​បុរស​ម្នាក់​បណ្តាល​ឱ្យ​រង​របួស និង​ជេរ​ប្រមាថ គំរាម​សមត្ថកិច្ច ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ,​គំរាមកំហែង​ថា​និង​សម្លាប់​,​ជេរ​ប្រមាថ​សាធារណៈ​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​បឹង​ខ្យា​ង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ តាម​មាត្រា​២១៨,២៣៣,៣០៧ នៃ​ក្រមព្រហ្មទណ្ឌ​។

ជនជាប់ចោទ​ទី​១-​ឈ្មោះ មាស ចំរើន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​, ទី​២-​ឈ្មោះ ឆិត ល​ក្ខិ​ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជាងសំណង់​, ទី​៣-​ឈ្មោះ វិ​ច្ឆ័​យ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាងសំណង់ និង​ទី​៤-​ឈ្មោះ សុ​ន ចាន់​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ជាងសំណង់ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ច​ន កំសាន្ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនដេរ ជនជាតិ​ខ្មែរ មាន​ទីលំនៅ នៅ​ភូមិ​ប្រាសាទ ឃុំ​ព្រែក​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

លោក​វរសេនីយ៍ ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពីផ្ទះ​មក​ហូប​បបរគ្រឿង​នៅ​ផ្សា​របឹង​ខ្យា​ង ពេល​មក​ដល់​កន្លែង​កើតហេតុ​ជនសង្ស័យ​ឈ្មោះ ឆិត ល​ក្ខិ​ណា និង​ឈ្មោះ ហេង វិ​ច្ឆ័​យ បាន​ដាល់​ក្បាល​ជន​រង​គ្រោះ​ពីក្រោយ​៣​ដៃ បណ្តាល​ឲ្យ​ពក ជន​រង​គ្រោះ​បាន​ផ្តួល​ម៉ូតូ​រត់ ហើយ​ជនសង្ស័យ​២​នាក់​ខាងលើរ​ត់ទៅ​ហៅ​គ្នា និង​យក​ពូថៅ កាំបិតប៉័ងតោ​ដំបង​ឈើ​ត្រឡប់​មក​ដេញ​កាប់​ជន​រង គ្រោះ​ទៀត​ដោយ​ជិះឡាន​ព្រូស​មក ។

បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ចុះ​អន្តរាគមន៍​ទៅ​ដល់​កន្លែង​កើតហេតុ ក្រុម​ជនសង្ស័យ​បាន​ជេរ​ប្រមាថ និង​គំរាម​មក​លើ​សមត្ថកិច្ច​ថែម​ទៀត ។ ក្រោយមក​សមត្ថកិច្ច​ក៏​ឃាត់​ជនសង្ស័យ​បាន​៤​នាក់​បញ្ជូន​មក​អធិការដ្ឋាន នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ