ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ត្រកូល ឈួ​ន ទាំង​៣​ជួប​គ្នា​កក្រើក​​ឆាក​សម្តែង​នៅ​អាម​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​ចំណោម​បងប្អូន​ស្រី​ទាំង​៣​នៃ​ត្រកូល ឈួ​ន ដែល​រួម​មាន ឈួ​ន សុវណ្ណ​ឆៃ​, ឈួ​ន សុវណ្ណ​ដា​លី​ន និង ឈួ​ន ស្រី​ម៉ៅ…

ក្នុង​ចំណោម​បងប្អូន​ស្រី​ទាំង​៣​នៃ​ត្រកូល ឈួ​ន ដែល​រួម​មាន ឈួ​ន សុវណ្ណ​ឆៃ​, ឈួ​ន សុវណ្ណ​ដា​លី​ន និង ឈួ​ន ស្រី​ម៉ៅ មាន ២​នាក់ រស់នៅ​អា​មេ​រិ​ក​ច្រើន​ឆ្នាំ​មក​ហើយ ។ ក្នុង​ចំណោម​អ្នក​នៅ​ទីនោះ​មាន ឈួ​ន ស្រី​ម៉ៅ ចាប់​អាជីព​ជា​អ្នកចម្រៀង ។

ចុង​ក្រោយ​នេះ ឈួ​ន សុវណ្ណ​ឆៃ កំពុង​តែ​មាន​វត្ត​មាននៅ​អា​មេ​រិ​ក​ដែរ​ដោយ​ឃើញ​មាន​ទាំង​កូន ៣ នាក់​នៅ​ទីនោះ​ផង​ដែរ ។ តាម​គម្រោង សុវណ្ណ​ឆៃ អាច​នឹង​ច្រៀង​ទាំង ៣ នាក់​បងប្អូន​តាម​រដ្ឋ​នានា ។

យោង​តាម​ការ​បង្ហោះ​របស់ ឈួ​ន ស្រី​ម៉ៅ បាន​ឲ្យ​ដឹង​ថា បងប្អូន​ត្រកូល ឈួ​ន នឹង​មានការ​សម្តែង​ជូន​ប្រជាជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក​ដោយសារ​នេះ​ជា​ឱកាស​កម្រ​មួយ ។ ម្យ៉ាងទៀត​ដើម្បី​រំឭក​ស្នាដៃ​ឡើង​វិញរ​បស់បង​ប្អូនស្រី​ទាំង ៣ ស្រប​ពេល​ដែល​បង ឈួ​ន សុវណ្ណ​ឆៃ និង​កូន​ទាំង ៣ មក​កម្សាន្ត​ផង​នោះ ទើប​ឆ្លៀត​មក​សម្តែង​ខ្លះ​ៗ ។

នៅ​លើ​បណ្តាញ​សង្គម​ដដែល​នេះ ឈួ​ន សុវណ្ណ​ឆៃ ក៏​បាន​បង្ហោះ​រូប​ដើរ​កម្សាន្ត​តាម​តំបន់​នានា​នៅ​លើ​ទឹកដី​អា​មេ​រិ​កដោយ​ទឹកមុខ​រីករាយ​ពេល​បាន​ជួបជុំ​បងប្អូន​បង្កើត​ដែល​កម្រ​នេះ ។ ក្រៅពី​ឲ្យ​កូន​ៗ​ស្គាល់​អា​មេ​រិ​ក​ហើយ​នោះ សុវណ្ណ​ឆៃ បាន​ដឹក​ដៃ​ប្អូនស្រី​ទាំង ២ ច្រៀង​ជាមួយ​គ្នា ដើម្បី​បង្កើន​ប្រជាប្រិយភាព​ឡើង​វិញ​ដោយសារ​បងប្អូន​របស់​នាង​សុទ្ធតែ​ជា​តារាចម្រៀង​ដែល​និយម​បទ​សម័យ​ដើម​ដូច​គ្នា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ