ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីងាយៗក្នុងការក្លាយជាមនុស្សឆ្លាតវៃជាងមុនអំពីលុយ

4 ឆ្នាំ មុន

អ្នកមិនចំាបាច់ក្លាយជាអ្នកជំនាញ ដើម្បីធ្វើជាមនុស្សដែលមានសមត្ថភាពក្នុងការគ្រប់គ្រងលុយបានល្អទេ ។ គ្រាន់តែការផ្លាស់ប្តូរទម្លាប់តិចតួចទៅលើការសន្សំចាយវាយ និងវិនិយោគក៏អាចជួយឲ្យអ្នកមានទ្រព្យសម្បត្តិច្រើនជាងមុនដែរ ។ ដើម្បីជួយឲ្យអ្នកចាប់ផ្តើមខាងក្រោមនេះ គឺជាគន្លឹះងាយៗដែលត្រូវបានចងក្រងឡើងដោយអ្នកជំនាញរបស់ CNBC Make…

អ្នកមិនចំាបាច់ក្លាយជាអ្នកជំនាញ ដើម្បីធ្វើជាមនុស្សដែលមានសមត្ថភាពក្នុងការគ្រប់គ្រងលុយបានល្អទេ ។ គ្រាន់តែការផ្លាស់ប្តូរទម្លាប់តិចតួចទៅលើការសន្សំចាយវាយ និងវិនិយោគក៏អាចជួយឲ្យអ្នកមានទ្រព្យសម្បត្តិច្រើនជាងមុនដែរ ។

ដើម្បីជួយឲ្យអ្នកចាប់ផ្តើមខាងក្រោមនេះ គឺជាគន្លឹះងាយៗដែលត្រូវបានចងក្រងឡើងដោយអ្នកជំនាញរបស់ CNBC Make It ដែលអាចជួយឲ្យអ្នកគ្រប់គ្រងលុយដោយខ្លួនផ្ទាល់ ៖

១. ចាប់ផ្តើមវិនិយោគនៅអាយុខ្ទង់២០ ៖ អ្នកស្រី Suze Orman ដែលជាអ្នកជំនាញហិរញ្ញវត្ថុផ្ទាល់ខ្លួនបានប្រាប់មកថា ប្រសិនបើអ្នកមានសមត្ថភាព អ្នកគួរតែវិនិយោគនៅអាយុខ្ទង់២០ច្រើនជាងពេលដែលអ្នកមានអាយុខ្ទង់៣០ ។ អ្នកស្រីបានបកស្រាយថា ប្រសិនបើអ្នកវិនិយោគតិចក្នុងរយៈពេលយូរនោះប្រាក់ចំណេញដែលអ្នកទទួលវិញបាននឹងមានច្រើនជាងពេលដែលអ្នកវិនិយោគច្រើនក្នុងរយៈពេលខ្លី ។

២. កុំផ្តោតស្មារតីខ្លំាងពេកលើការសន្សំលុយ ៖ លោក Danielle Town ដែលជាអ្នកនិពន្ធសៀវភៅ Invested : How Warren Buffett and Charlie Munger Taught Me to Master My Mind, My Emotions, and My Money (with a Little Help from My Dad) បានប្រាប់ថា អ្នកនឹងខាតបង់ថវិកាប្រសិន បើអ្នកគ្រាន់តែសន្សំតែមិនវិនិយោគ ព្រោះអតិផរណាបង្កឲ្យតម្លៃកើនឡើង និងធ្វើឲ្យតម្លៃលុយអ្នកធ្លាក់ចុះបន្តបន្ទាប់ ។

៣. យល់ដឹងពីបំណុល ៖ បំណុលមិនតែងតែបង្កឲ្យអ្នកខាតបង់ថវិកាទេ ប៉ុន្តែវាអាចប៉ះពាល់ដល់ផ្នែកដទៃនៃជីវិតរបស់អ្នកដូចជា ក្លាយជាឧបសគ្គរារំាងអ្នកមិនឲ្យរកប្រាក់ចំណូលបានបន្ថែម ឬសម្រេចបានអ្វីដែលអ្នកចង់បានជាដើម ។

អ្នកស្រី Suze Orman បាននិយាយថា ការមានបំណុលជាប់ខ្លួនបង្កឲ្យអ្នកមានអារម្មណ៍ថា ខ្លួនមិនមានសមត្ថភាពក្នុងការគ្រប់គ្រងជីវិតខ្លួន និងកំពុងពឹងផ្អែកមនុស្សដទៃ ។ ដូច្នេះអ្នកស្រីផ្តល់យោបល់ថា ការសងបំណុលគួរតែទទួលបានអាទិភាពខ្ពស់ជាងគេ ។ ពេលដែលអ្នករួចពីបំណុលហើយអ្នកនឹងចាប់ផ្តើមមានជំនឿចិត្តលើខ្លួនវិញជាក់ជាមិនខាន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ