ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពេល​ណា​ដែល​អ្នក​គួរ​ចរចា​សុំ​ឡើង​ប្រាក់ខែ?

4 ឆ្នាំ មុន

ការ​ចរចា​ពី​រឿង​ប្រាក់ខែ​មិនមែន​ជា​រឿង​ដ៏​ងាយស្រួល​ធ្វើ​ទេ ប៉ុន្តែ​វា​ជា​រឿង​មួយ​ដែល​អ្នក​មិន​គួរ​មើល​រំលង ។ អ្នកស្រី Sallie Krawcheck ដែល​ជា​សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Ellevest បាន​ប្រាប់​ដល់…

ការ​ចរចា​ពី​រឿង​ប្រាក់ខែ​មិនមែន​ជា​រឿង​ដ៏​ងាយស្រួល​ធ្វើ​ទេ ប៉ុន្តែ​វា​ជា​រឿង​មួយ​ដែល​អ្នក​មិន​គួរ​មើល​រំលង ។ អ្នកស្រី Sallie Krawcheck ដែល​ជា​សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Ellevest បាន​ប្រាប់​ដល់ CNBC Make It ថា ពេល​ដែល​អ្នក​គួរ​សុំ​ឡើង​ប្រាក់ខែ គឺ​ថ្ងៃ​ម្សិលមិញ ហើយ ប្រសិនបើ​អ្នក​មិន​បាន​ធ្វើ​វា​ពី​ម្សិលមិញ​ទេ អ្នក​គួរតែ​ធ្វើ​វា​នៅ​ថ្ងៃនេះ ។

ប្រសិនបើ​អ្នកមាន​សំណាង​អ្នក​អាច​នឹង​បាន​អ្វី​តាម​ចិត្ត​ទៀត ។ អ្នកស្រី Krawcheck បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មិន​ងាយ​ផ្តល់​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាង​មុន​ទេ ប្រសិនបើ​អ្នក​មិន​សុំ ។ ប្រាកដ​ណាស់ ប្រ​សិន បើ​អ្នក​មិន​ប្តូរ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ​ទេ​នោះ អ្នក​គួរតែ​និយាយ​ពី​រឿង​ដំឡើង​ប្រាក់ខែ ឬ​ប្រាក់​បូ​ណឺ​ស​ជា​ប្រចាំ ។

វា​មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​អង្គុយ​ចុះ​ចរចា​ជា​ផ្លូវការ​ជាមួយ​អ្នកគ្រប់គ្រង​របស់​អ្នកជា​រៀង​រាល់​ខែ​ទេ ប៉ុន្តែ​អ្នក​អាច​ចាប់ផ្តើម​ដោយ​ពិភាក្សា​ពី​គោលដៅ​ច្បាស់លាស់ និង​អ្វី​ដែល​អ្នក​ចង់បាន​ជាដើម ។ ដូច្នេះ​ពេល​ដែល​ដល់​ពេល​ចរចា​ពី​រឿង​ប្រាក់ខែ អ្នក​អាច​បង្ហាញ​ពី​អ្វី​ដែល​អ្នក​បាន​សម្រេច និង​បង្ហាញ​ប្រាប់​ក្រុមហ៊ុន​ពី​តម្លៃ​របស់​អ្នក​សម្រាប់​ក្រុមហ៊ុន​ជាដើម ។ អ្នកស្រី​បាន​បន្ថែម​ទៀត​ថា អ្នក​មិន​គួរ​គិត​ថា មនុស្ស​ក្នុង​ក្រុមហ៊ុន​មើលឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ឡើយ ។

លោក Ramit Sethi ដែល​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​យល់​ស្រប​នឹង​អ្នកស្រី​ដែរ ហើយ​លោក​បាន​ផ្តល់​យោបល់​មក​ថា អ្នក​គួរតែ​មាន​ភស្តុ​តាង​ច្បាស់លាស់​ភ្ជាប់​ជាមួយនឹង​មូលហេតុ​ដែល​សម​ហេតុ​សម​ផល និង​គួរ​ឲ្យ​ជឿ​សម្រាប់​ចៅហ្វាយ​របស់​អ្នក ។ លោក​បាន​និយាយ​ថា «​វា​ងាយ​ណាស់​ក្នុង​ការ​ប្រាប់​ដល់​ចៅហ្វាយ​អ្នក​ថា អ្នកធ្វើការ​បាន​ល្អ ហើយ​អ្នក​គួរតែ​ទទួល​បានការ​ដំឡើង​ប្រាក់ខែ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​អាច​បង្ហាញ​វា​ឲ្យ​ឃើញច្បាស់​លាស់ និង​បកស្រាយ​ការ​ចូលរួម​របស់​អ្នក​ដែល​ជួយ​រក​ប្រាក់​ចំណេញ ឬ​កាត់​បន្ថយ​ការ​ចំណាយ​ដល់​ក្រុមហ៊ុន​នោះ​អ្នក​នឹង​ទទួល​បាន​ចំណាប់អារម្មណ៍​ពី​ចៅហ្វាយ​អ្នក​ហើយ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ