ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ សូ​នី​តា ស្រឡាញ់​ស្វាមី ដោយសារ​បំពេញ​គ្រប់យ៉ាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សង្គម​សិល្បៈ​នរណា​ក៏​កោតសរសើរ​ពី​ភ័ព្វសំណាង​របស់​អតីត​តារា​សម្តែង នៅ សូ​នី​តា ដែល​បាន​ជំពប់​ស្នេហ៍​ជាមួយ​លោក ទិ​ត ថា​វរិ​ទ្ធ រហូត​អាច​ធ្វើ​ឲ្យ​លោក​បាក់ចិត្ត​តាម​ស្រឡាញ់​មក​ធ្វើ​ជា​ភរិយា​ហើយ​បើកមុខ​ឲ្យ​គេ​ដឹង ខុស​ពី​ពេល​មុន​ៗ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សង្គម​សិល្បៈ​នរណា​ក៏​កោតសរសើរ​ពី​ភ័ព្វសំណាង​របស់​អតីត​តារា​សម្តែង នៅ សូ​នី​តា ដែល​បាន​ជំពប់​ស្នេហ៍​ជាមួយ​លោក ទិ​ត ថា​វរិ​ទ្ធ រហូត​អាច​ធ្វើ​ឲ្យ​លោក​បាក់ចិត្ត​តាម​ស្រឡាញ់​មក​ធ្វើ​ជា​ភរិយា​ហើយ​បើកមុខ​ឲ្យ​គេ​ដឹង ខុស​ពី​ពេល​មុន​ៗ ។

នៅ សុនី​តា នៅ​តែ​មាន​ភាព​ទាក់ទាញ ទោះជា​អ្នក​នាង​ទើប​សម្រាល​បានកូន​ប្រុស​ក៏​ដោយ ក៏​សម្រស់​របស់​នាង​នៅ​តែ​មាន​ភាព​ស្រស់​ស្អាត​ដដែល ។ តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ​អ្នក​នាង នៅ សុនី​តា និង ស្វាមី បាន​មូលមតិ​គ្នា​ដោយ​ដាក់​ឈ្មោះ កូនប្រុស​ដំបូង​ថា «​ទិ​ត្យ សង្ក្រាន្ត​គាថា​ណា​រិ​ទ្ធ​» ។

គ្រាន់តែ​ឈ្មោះ​របស់​កូនប្រុស​ក៏​ទាក់ទាញ​ការ​អារម្មណ៍​ផង​ដែរ ។ លោក ទិ​ត្យ ថា​វរិ​ទ្ធ បាន​បញ្ជាក់​ពី​អារម្មណ៍​ពិតជា​របស់​លោក​ថា លោក​ពិតជា​ស្រឡាញ់​កូនប្រុស​របស់​លោក​ខ្លាំង​ណាស់ ព្រោះ​កូនប្រុស​ដំបូង​នេះ​ក៏​ជា​ចំណង​ស្នេហ៍​ដែល​លោក​មិន​អាច​បំភ្លេច​បាន​នោះ​ឡើយ ។

នៅ សុនី​តា ត្រូវ​គេ​រំពឹង​ថា នឹង​ក្លាយទៅជា​ជំទាវ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ ព្រោះថា ស្វាមី​នាង​ត្រូវ​បាន​ព្រះករុណា​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃ​ទី ១២ ខែមករា ឆ្នាំ ២០១៩ មក​ម្ល៉េះ​។

ដោយឡែក​ឯ សុនី​តា វិញ​នាង​រំភើបចិត្ត​ណាស់​ទើប​នៅ​លើ​បណ្តាញ​សង្គម​របស់​នាង​បាន​សរសេរ​​រៀបរាប់​ថា «​បទ​ដែល​ស្រលាញ់​បំផុត ផ្ញើរ​ជូន​មនុស្ស​ជាទី​ស្រលាញ់ ឧត្តម​ស្វាមី និង​កូន​សំលាញ់ បង​បាន​បំពេញ​គ្រប់យ៉ាង​អស់ហើយ ជា​ប្តី​ផ្តល់​ការ​ស្រលាញ់​យកចិត្តទុកដាក់ និង​ទំនួល​ខុស​ត្រូវជា​បងប្រុស តែងតែ​ឈរ​ពាំង​ពីមុខ​រាល់ពេល​ជួប​បញ្ហា ដោះ​ដូរ​យោបល់​ទៅ​វិញ​ទៅ​មក ។

ជា​មិត្ត​ភ័ក្តិ​ផ្តល់​ភាព​ស្និទ្ធស្នាល និង​ស្នាមញញឹម ។ ជា​ប៉ា​ផ្តល់​ការ​ទំនុកបំរុង​គ្រប់​បែប​យ៉ាង ប្រៀន​ប្រដៅ​ជា​គ្រូ តែងតែ​ត្រួសត្រាយ​ផ្លូវ និង​បង្រៀន​ពី​ផ្លូវ​ជីវិត​ភាព​ស្ងប់​សុខ​មិនមែន​មាន​ន័យ​ថា គ្មាន​ក្តី​សុខ​នោះ​ទេ ប្តី​ប្រឹង​ប្រពន្ធ​ខំ ក៏​មិន​ប្រាកដ​ថា មិន​ជោគជ័យ thank u for coming in to my life hon Love n respect both Thavrith Tith សង្ក្រាន្ត​រក្សា​ភាព​ស្មោះត្រង់ និង​សុភមង្គល​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ