ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​តេ​ក្វា​ន់​ដូ​កម្ពុជា ឧបត្ថម្ភ​ដោយ វើក ឈ្នះ​មេដាយមាស​ពិភព​លោក

4 ឆ្នាំ មុន
  • ភ្នំពេញ

កីឡាករ​តេ​ក្វា​ន់​ដូ ប៉ា​ល់ ជីវ័ន ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) បាន​ឈ្នះ​មេដាយមាស ក្នុង​វិញ្ញាសារ​សម្តែង​មេ​គុន​ខ្សែរ​ក្រ​វ៉ា​ត់​ខ្មៅ ៥ ដាន់…

កីឡាករ​តេ​ក្វា​ន់​ដូ ប៉ា​ល់ ជីវ័ន ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) បាន​ឈ្នះ​មេដាយមាស ក្នុង​វិញ្ញាសារ​សម្តែង​មេ​គុន​ខ្សែរ​ក្រ​វ៉ា​ត់​ខ្មៅ ៥ ដាន់ នៃ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​តេ​ក្វា​ន់​ដូ​ពិភពលោក World Taekwon – do ITF Championship ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ប៊ុល​ហ្គា​រី កាលពី​ថ្ងៃ​ទី ២៦ ខែសីហា​កន្លង​មកនេះ ។

លោកស្រី គង់ កុសល នាយិការ​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មាន​ប្រសាសន៍​ថា «​នេះ​គឺជា​មោទនភាព​មួយ​របស់​កម្ពុជា ដែល​អាច​បំបែក​កំណត់​ត្រា​ថ្មី​សន្លាង​មួយ​ដែល​ឈរ​លើ​តំណែង​ជា​ម្ចាស់​មេដាយមាស​លើ​ប្រភេទ​កីឡា​នេះ ហើយ​យើង​ពិតជា​មាន​សេចក្តី​សោមនស្ស​មែនទែន ដែល​បាន​គាំទ្រ និង​ឧបត្ថម្ភ ដើម្បី​លើក​ស្ទួយ​កីឡាករ​ជាតិ​យើង ទៅ​ប្រកួត​ព្រឹត្តិការណ៍​នេះ​» ។

នេះ​គឺជា​មេដាយមាស​ទី​មួយ ដែល​កម្ពុជា​ទទួល​បាន​លើ​វិញ្ញាសា​ររ​សម្តែង​មេ​គុន​ខ្សែ​ក្រ​វ៉ា​ត់​ខ្មៅ​៥ ដាន់ ក្រោយ​ពី​ធ្លាប់​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​នេះ ៦ លើក​រួច​មក​ហើយ តែ​ទទួល​បាន​ត្រឹម​ទេ​មេដាយ​ប្រាក់ និង​សំរឹទ្ធ​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា កម្ពុជា​នៅ​មានការ​ប្រកួត​វិញ្ញាសារ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​លទ្ធ​ផល​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ថា កម្ពុជា​អាច​ទទួល​បាន​មេដាយ​បន្ថែម​ទៀត ឬ​យ៉ាងណា? ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ