ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ហើមស្អុយទៅហើយ ទើប​ត្រូវ​អ្នក​ភូមិ​​​ប្រទះ​​ឃើញ​

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ ​សាកសព​បុរស​ម្នាក់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ហើម​ស្អុយ​ទៅ​ហើយ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ សីហា នេះ នៅ​ក្បែរ​ភ្លឺស្រែ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​អូរ​ដា…

​ខេត្តបាត់ដំបង​ ៖ ​សាកសព​បុរស​ម្នាក់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ហើម​ស្អុយ​ទៅ​ហើយ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ សីហា នេះ នៅ​ក្បែរ​ភ្លឺស្រែ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​អូរ​ដា ស្រុក​កំ​រៀង តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ជាកលាក់​នៃ​ការ​ស្លាប់​នេះ​នៅឡើយ​ទេ​ ។

សាកសព​បុរស​​នេះ ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ​វឿ​ន អាយុ​៥០​ឆ្នាំ ​ជា​កម្មករ​សំណង់ រស់នៅ​ក្នុងភូមិ​ព្រះពុទ្ធ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សាកសព​មាន​ស្ថានភាព​ហើម​ស្អុយ ដែល​អាច​ស្លាប់​ច្រើន​ថ្ងៃ​មក​ហើយ ហើយ​អ្នក​ភូមិ​ម្នាក់​បាន​ប្រទះ​ឃើញ​សព​បុរស​នេះ​។ បើ​តាម​ប្រវត្តិ គាត់​ជា​កម្មករ​សំណង់​ ដែល​តែង​ចេញចូល​ទៅ​ធ្វើការ​នៅ​ក្នុង​ទឹកដី នៃ​ប្រទេស​ថៃ តែ​ចូល​ព្រឹក​វិល​មក​ដី​ខ្មែរ​វិញ​ពេល​ល្ងាច​។

មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​ថា គាត់​មាន​ប្រពន្ធ​កូន តែ​គាត់​ជា​អ្នក​ចូល​ចិត្ត​ផឹកស្រា​ស្រ​វិ​ង​មិនសូវ​លស់​ពេល​ផង​ដែរ ហើយ​ពេល​ប្រទះ​ឃើញ​សាកសព​នេះ ក្រុម​គ្រួ​សារបាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា គាត់​បាន​បាត់​ខ្លួន​ពី​ផ្ទះ​ប្រហែល​មួ​យស​ប្ដា​ហ៍​មុន ក្រោយ​ពី​ផឹក​ស្រវឹង​ជោកជាំ​នា​ពេល​នោះ​។ ក្រុម​គ្រួ​សារបាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ឈ្មោះ​វឿ​ន គាត់​តែង​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ ហើយ​នៅ​ថ្ងៃ​បាត់​ខ្លួន​ពី​ផ្ទះ​កាលពី​ស​ប្ដា​ហ៍ គាត់​បាន​ផឹកស្រា​ស្រវឹង ហើយ​ថែម​ទាំង​កើត​ខ្យល់​ទៀត​ផង ​។

ប៉ុន្តែ​ក្រោយមក​ ក៏​បាន​ដើរ​បាត់​ពី​ផ្ទះ​ឈឹង​រហូត​តែ​ម្ដង ដោយ​គ្មាន​ដំណឹង​ឡើយ​ ។ សាច់ញាតិ​បាន​ប្រាប់​ទៀត​ថា គ្មាន​នរណា​ម្នាក់​ដឹង​ដំណឹង​ពី​គាត់​ទេ ក្រោយ​ដើរ​បាត់​ពី​ផ្ទះ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ទើប​មាន​អ្នក​ភូមិ​ប្រទះ​ឃើញ តែ​ជា​ដំណឹង​អ​កុស​ល្យ​គឺ​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ដែល​ទំនង​ស្លាប់​តាំងពី​ថ្ងៃ​បាត់​ខ្លួនម្ល៉េះ ព្រោះ​មាន​សភាព​ហើម​ស្អុយ​ផង​។

ជាមួយនឹង​ស្ថានភាព​បែប​នេះ ក្រុម​គ្រួសារ​ហាក់​ទ​ទួល​ស្គាល់​ថា សាកសព​ឈ្មោះ​វឿ​ន នេះ​ទំនង​អាច​ស្លាប់​ដោយ​ជំងឺ​ខ្យល់គ ដែល​ផ្ដើម​ចេញពី​ការ​ផឹកស៊ី​ស្រវឹង​កើត​ខ្យល់​ដើរ​ដាច់​បាយ​ដាច់​ទឹក​។ ដោយឡែក ​សមត្ថ​កិច្ច​ ដែល​បាន​ចុះ​ពិនិត្យ​សាកសព​និង​ទីតាំង​កើតហេតុ ក៏​កំពុង​ធ្វើ​កោស​ល្យ​វិច័យ​លើ​ជន​រង​គ្រោះ និងសាក​សួរ​នូវ​ព័ត៌​មាន​នានាពី​ក្រុម​គ្រួសារ​ និង​សាក្សី​ផង​ដែរ ដើម្បី​ស្វែងរក​ការ​ពិត​ ។

ប៉ុន្តែ​មន្ត្រី​ជំនាញ​ក៏​កំពុង​ដាក់​ការ​សង្ស័យ​ដូច​ការ​លើក​ឡើង​របស់​សាច់ញាតិ​ដែរ ដែល​ថា ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​កើត​ខ្យល់ ដែល​ផ្ដើម​ចេញពី​ការ​ស្រវឹង ដើរ​ដាច់​បាយ​ដាច់​ទឹក តែ​យ៉ាងណា​នេះ ​គ្រាន់តែ​ជាស​ន្ន​ដ្ឋា​ន​ក្រៅផ្លូវការ​តែ​ប៉ុណ្ណោះ​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ