ស្ងាត់​ៗ Rolls-Royce ត្រៀម​នឹង​ផលិត​រថយន្ត​ប្រភេទ​ថ្មី


ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំងអស់​ដែល​កំពុង​ប្រឡូក​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី គ្មាន​ក្រុមហ៊ុន​ណាមួយ​ដែល​គ្រប់​គ្នា​ចង់​ឃើញ​ជាង​ក្រុមហ៊ុន Rolls-Royce នោះ​ទេ​។ យីហោ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាស៊ីន V12 ដែល​មាន​សម្លេង​ស្ងាត់​មហា​សែន​ស្ងាត់​។ ចុះ​ទម្រាំ​តែ​ប្រើ​ម៉ាស៊ីន​អគ្គិសនី​ទៀត​នោះ? វា​នឹង​កាន់តែ​ស្ងាត់​ថែម​មួយ​កម្រិត​ទៀត​។ ក្រុមហ៊ុន​នេះ​បាន​និយាយ​ពី​រថយន្ត​អគ្គិសនី​យូរណាស់​មក​ហើយ តែ​យើង​នៅ​មិន​ទាន់​ឃើញ​មាន​រថយន្ត Hybrid ចេញពី​ក្រុមហ៊ុន​នេះ​ឡើយ​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Rolls-Royce លោក Torsten Müller-ötvös មាន​ប្រសាសន៍​ទៅ​កាន់​សារព័ត៌មាន Roadshow ក្នុង​ព្រឹត្តិការណ៍ Pebble Beach Concours d’Elegance ឆ្នាំ ២០១៩ ថា នឹង​ផលិត​រថយន្ត​អគ្គិសនី​ពេល​ដែល​ឱកាស​សម​ស្រប​មក​ដល់​។

ការ​កំណត់​ពេលវេលា​នេះ​គឺ​មិន​ច្បាស់​ទេ ពីព្រោះ​វា​មិន​ទាំង​បាន​ផ្តល់​នូវ​ប៉ារ៉ាម៉ែត្រ​ណាមួយ​លើ​អ្វី​ដែល​ក្រុមហ៊ុន Rolls-Royce កំពុង​រង់ចាំ​ផលិត​នោះ​ទេ​។ គេ​នៅ​មិន​ទាន់​ដឹង​ថា​ពេល​ណា​ដែល​រថយន្ត​អគ្គិសនី​ដំបូង​គេ​របស់ Rolls-Royce នឹង​ចេញ​មុខ​នោះ​ទេ តែ​គេ​ដឹង​ច្បាស់​ថា​ក្រុមហ៊ុន​នេះ​នឹង​មិន​ផលិត​រថយន្ត Hybrid នោះ​ទេ​។

លោក Muller-Ötvös បាន​មាន​ប្រសាសន៍​ថា​៖ “​យើង​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ឆ្លាត​វៃ​លើ​កន្លែង​ដែល​យើង​វិនិយោគ​លុយ​របស់​យើង​។ វា​អាច​មិន​មាន​បញ្ហា​សម្រាប់​ក្រុមហ៊ុន​ធំ​ៗ ដើម្បី​ចូល​ទៅ​ក្នុង​វិស័យ​រថយន្ត Hybrid តែ​យើង​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ឱ្យ​ជាក់លាក់​។ អតិថិជន​របស់​យើង ជា​ពិសេស​មនុស្ស​វ័យក្មេង ចង់បាន​រថយន្ត​អគ្គិសនី​ជាង​រថយន្ត Hybrid​។​”

នៅ​ពេល​ដែល Rolls-Royce បញ្ចេញ​មុខ​របស់​រថយន្ត​អគ្គិសនី​របស់​ខ្លួន គេ​នឹង​មិន​ប្រើប្រាស់​ឈ្មោះ​ម៉ូ​ដែល​របស់​រថយន្ត Rolls-Royce ដែល​មាន​ស្រាប់​នោះ​ទេ​។ ខាង​សារព័ត៌​មានបាន​សង្កត់ធ្ងន់​លើ​កាលកំណត់ ដែល Rolls-Royce នឹង​ផលិត​រថយន្ត​អគ្គិសនី​។ តែ​លោក Muller-Ötvös បាន​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា​៖ “​ខ្ញុំ​មិន​ប្រាប់​អ្នក​ទេ​”៕

ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ