ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Audi ចង់ឱ្យ​ពិភពលោក​បំភ្លេច Tesla

4 ឆ្នាំ មុន

អ្វី​ដែល​សំខាន់​សម្រាប់​រថយន្ត​អគ្គិសនី គឺ​សមត្ថភាព​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​ជាមួយនឹង​ការ​សាក​ថ្ម​ម្តង​។ នេះ​គឺជា​អ្វី​ដែល​គ្រប់​គ្នា​ចង់បាន​។ គ្មាន​នរណា​ម្នាក់​ចង់​អស់​អា​គុយ​នៅ​កណ្តាលផ្លូវ​នោះ​ទេ ព្រោះថា​កន្លែង​សាក​អា​គុយ​របស់​រថយន្ត​អគ្គិសនី​មិន​សំបូរ​ដូច​ស្ថានីយ​ចាក់​សាំង​ទេ​។ ទាំង Tesla និង Volkswagen កំពុង​តែ​ដុតដៃដុតជើង​ធ្វើ​ស្ថានីយ​ឱ្យ​ច្រើន…

អ្វី​ដែល​សំខាន់​សម្រាប់​រថយន្ត​អគ្គិសនី គឺ​សមត្ថភាព​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​ជាមួយនឹង​ការ​សាក​ថ្ម​ម្តង​។ នេះ​គឺជា​អ្វី​ដែល​គ្រប់​គ្នា​ចង់បាន​។ គ្មាន​នរណា​ម្នាក់​ចង់​អស់​អា​គុយ​នៅ​កណ្តាលផ្លូវ​នោះ​ទេ ព្រោះថា​កន្លែង​សាក​អា​គុយ​របស់​រថយន្ត​អគ្គិសនី​មិន​សំបូរ​ដូច​ស្ថានីយ​ចាក់​សាំង​ទេ​។ ទាំង Tesla និង Volkswagen កំពុង​តែ​ដុតដៃដុតជើង​ធ្វើ​ស្ថានីយ​ឱ្យ​ច្រើន ដើម្បី​ស្រប​តាម​តម្រូវការ​របស់​អតិថិជន​។

ដោយឡែក​ក្រុមហ៊ុន​រថយន្ត Audi ចង់​ផលិត​រថយន្ត​មក​ផ្ចាញ់​ក្រុមហ៊ុន Tesla និង Volkswagen ដោយ​ចេញ​រថយន្ត​ដែល​អាច​បើកបរ​បាន​ចម្ងាយ​ឆ្ងាយ​ជាមួយនឹង​ការ​សាក​ថ្ម​ម្តង​។ គេ​ចង់បាន​រថយន្ត​ដែល​អាច​អាច​បើក​ឆ្លងកាត់​ប្រទេស​១០​ក្នុង​ទ្វីបអឺរ៉ុប ក្នុង​រយៈពេល​២៤​ម៉ោង ដែល​មាន​ចម្ងាយ​ដល់​ទៅ​៩៩៤​ម៉ា​យ ពី Lake Bled នៅ Slovenia ទៅ​កាន់ Amsterdam នៅ Netherlands​។

រថយន្ត​អគ្គិសនី E-tron សេ​រ៊ី​ថ្មី​នា​ពេល​បច្ចុប្បន្ន​អាច​សាក​អា​គុយ​ពេញ​លឿន​ដល់ ៨០% ដោយ​ប្រើប្រាស់​ពេល​ត្រឹមតែ​តិច​ជាង​៣០​នាទី ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង ១៥០​គីឡូវ៉ាត់ម៉ោង​។ គេ​បាន​ដាក់​វា​ឱ្យ​បើក​ឆ្លង​ប្រទេស ដោយ​អនុញ្ញាត​ឱ្យ​សាក​ថ្ម​៧​កន្លែង​។

Audi ក៏​បាន​សង្កត់ធ្ងន់​ថា​ចំនួន​ស្ថានីយ៍​សាក​អា​គុយ​នឹង​បន្ត​កើនឡើង​។ អតិថិជន​ប្រើប្រាស់​រថយន្ត E-tron អាច​គ្រាន់តែ​ប្រើប្រាស់​កាត​មួយ​ប៉ុណ្ណោះ ក្នុង​ការ​ប្រើ​ម៉ាស៊ីន​សាក​អា​គុយ​។ ការ​សាក​អា​គុយ​ទាំងអស់ គឺ​ត្រូវ​បាន​គិត​ប្រាក់​តាម​របៀប​អេ​ឡិច​ត្រូ​និ​ច​នៅ​ក្នុង​គណនី​របស់​ម្ចាស់​រថយន្ត​។ អ្វី​ដែល​គេ​ត្រូវធ្វើ គឺ​គ្រាន់តែ​ចុះ​ឈ្មោះ​ពេល​ទិញ​រថយន្ត​ភ្លាម​ម្តង​ប៉ុណ្ណោះ​។

ដូច​រថយន្ត Audi ផ្សេង​ទៀត​ដែរ រថយន្ត​អគ្គិសនី E-tron មាន​បំពាក់​មក​នូវ​ប្រណិត​ភាព​នៅ​ផ្នែក​ទាំង​ក្នុង​និង​ខាងក្រៅ​ផង​ដែរ​។ វា​មាន​មក​ជាមួយ​នូវ កៅអី​ស្បែក​សុទ្ធ​ដែល​អាច​ម៉ាស្សា​បាន ម៉ាស៊ីនត្រជាក់​កម្រិត VIP និង ពន្លឺភ្លើង​គ្រប់​ពណ៌​ដេញ​តាម​តាប​ឡូ​និង​ទ្វារ​ផង​ដែរ​។ ជាមួយនឹង​ភាពល្អ​ប្រសើរ​ទៅ​លើ​ផ្នែក​ម៉ាស៊ីន និង ផ្នែក​ខាងក្នុង​នៃ​រថយន្ត យើង​ដឹង​ច្បាស់​ណាស់​ថា វា​គឺជា​អ្វី​ដែល Tesla គួរតែ​ភ័យ​ខ្លាច​និង​ប្រុង​ប្រយ័ត្ន​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ