ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សីហ​នុ​ប្រើ​ដ្រូ​ន​សម្រាប់​ប្រមូល​ទិន្នន័យ​ពី​ប្រព័ន្ធ​អូរ​ប្រឡាយ​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​អាច​នឹង​ប្រើ​ប្រព័ន្ធ​ដ្រូ​ន ដើម្បី​ប្រមូល​ទិន្នន័យ​ពី​ប្រព័ន្ធ​ឡូ​ប្រឡាយ​នានា​ក្នុង​ខេត្ត ដើម្បី​ដោះស្រាយ​ការ​ជន់​ទឹកភ្លៀង បណ្តា​ឲ្យ​មាន​លិច​ផ្ទះ​ប្រជាពលរដ្ឋ ។ ការ​ប្រើ​ប្រព័ន្ធ​នេះ ខណៈ​ដែរ​លោក គួ​ច…

រាជធានី​ភ្នំពេញ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​អាច​នឹង​ប្រើ​ប្រព័ន្ធ​ដ្រូ​ន ដើម្បី​ប្រមូល​ទិន្នន័យ​ពី​ប្រព័ន្ធ​ឡូ​ប្រឡាយ​នានា​ក្នុង​ខេត្ត ដើម្បី​ដោះស្រាយ​ការ​ជន់​ទឹកភ្លៀង បណ្តា​ឲ្យ​មាន​លិច​ផ្ទះ​ប្រជាពលរដ្ឋ ។ ការ​ប្រើ​ប្រព័ន្ធ​នេះ ខណៈ​ដែរ​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​បង្ហោះ​ដ្រូ​ន ដើម្បី​សិក្សា និង​ប្រមូល​ទិន្នន័យ​ពី​ប្រព័ន្ធ​អូ​ប្រឡាយ​ក្នុង​ក្រុងព្រះសីហនុ ។

យោង​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ក្នុង​គោលបំណង​រំដោះ​ជំនន់​ទឹកភ្លៀង ក្រុង​អោយ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង កាលពី​ទី​២៧ ខែសីហា​នេះ លោក គួ​ច ចំរើន បាន​ជួប​ពិភាក្សា​ការងារ និង​ស្តាប់​បទ​បង្ហាញ​របស់​ក្រុម ហ៊ុន​បង្ហោះ​ដ្រូ​ន ដើម្បី​សិក្សា និង​ប្រមូល​ទិន្នន័យ​ប្រព័ន្ធ​អូ​ប្រឡាយ​ក្នុង​ក្រុងព្រះសីហនុ ។

ក្នុង​ជំនួប​លោក សោម មិថុនា​រ័​ត្ន ប្រធាន​ក្រុមហ៊ុន KCC Cambodia Co Ltd បាន​លើក​ឡើង​ថា ដោយ សារ​តែ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​បង្ក​ឱ្យ​មានការ​ជន់​លិច​ផ្ទះ ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មក ក្រុមហ៊ុន​ផ្តោត​ជា​សំខាន់​មាន​ដូច​ជា បញ្ហា​ទឹកភ្លៀង សណ្ឋាន​ដី កម្ពស់​ទឹកសមុទ្រ​ដែល​មាន​វិសាលភាព​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ដូច្នេះ​យើង​ត្រូវ​មាន​ទិន្ន​ន័ យ​ពី​សណ្ឋាន​ដី គម្រោង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង ។ លោក​បាន​បន្ត​ថា អ្វី​ដែល​យើង​ត្រូវធ្វើ​ពេល​នេះ គឺ ៖​ប្រមូល​ព័ត៌មាន​ទិន្នន័យ​សុក្រឹត សិក្សា​សណ្ឋាន​ដី ប្រមូល​ព័ត៌មាន​ពី​ប្រព័ន្ធ​អូរ​ប្រឡាយ​ទឹកភ្លៀង ទឹក​កខ្វក់ និង​ទឹក​ស្អាត សិក្សា​ផ្អែក​លើ​វិទ្យាសាស្ត្រ និង​មជ្ឈមណ្ឌល​វិភាគ បណ្តុះបណ្តាល និង​អាប់​ដែ​ត​ទិន្នន័យ ម្យ៉ាងទៀត​ការ​បង្ហោះ​ដ្រូ​ន​នេះ​ប្រើ​ពេល​ប្រហែល​១២​ស​ប្តា​ហ៍ ដើម្បី​ប្រមូល​ទិន្នន័យ​ជាក់លាក់​លើ​ផ្ទៃដី​៥.០៨០​ហិ​កតា ក្នុង​ក្រុងព្រះសីហនុ ។

ជាមួយ​គ្នា​នេះ​ដែរ​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន KCC Cambodia Co Ltd មាន​គោលបំណង​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​សិក្សា​លើ​ប្រពន្ធ​អូរ​ប្រឡាយ​ដាក់​លូរ​រំដោះ​ទឹកភ្លៀង និង​ទឹក​កខ្វក់​នៅ​ក្រុងព្រះសីហនុ ដើម្បី​កែ​លម្អ​សោភ័ណ​ភាព​បរិស្ថាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត ពិត​ណាស់​បញ្ហា​ប្រឈម​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​បច្ចុប្បន្ន ជា​បន្ទុក​របស់​រដ្ឋបាល​ខេត្ត​ក៏​ដូច​ជា ក្រសួង​មួយ​ចំនួន​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​ដោះស្រាយ​សភាពការណ៍​នៃ​គ្រោះ​មហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ