ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សូមបងប្អូនជិះផ្លូវ​វាង​សិន ចំណុច​គីឡូ ១០២​-១០៣​ លើផ្លូវជាតិ០​៤

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហន​ុ ៖ ​ការ​​ដំណេ​ី​រ​តាម​ផ្លូវជាតិ​លេខ​៤ គឺកើត​មាន​​​​បញ្ហា​កក​ស្ទះ​ចរាចរណ៍​​ត្រង់ចំណុចនៅ​គីឡូ​១០២ និង​១០៣ ស្ថិតក្នុង​ខេត្តកំពង់ស្ពឺយ៉ាងខ្លាំង ​ទោះ​ជាសមត្ថ កិច្ច​កំពុង​​តែ​ព្យាយាម​ដោះស្រាយក៏ដោយ ។ បេ​ី​តាម​បញ្ហា​ប្រឈមកំពុង​​កេ​ី​ត​ឡេ​ី​ងនេះ…

ខេត្តព្រះសីហន​ុ ៖ ​ការ​​ដំណេ​ី​រ​តាម​ផ្លូវជាតិ​លេខ​៤ គឺកើត​មាន​​​​បញ្ហា​កក​ស្ទះ​ចរាចរណ៍​​ត្រង់ចំណុចនៅ​គីឡូ​១០២ និង​១០៣ ស្ថិតក្នុង​ខេត្តកំពង់ស្ពឺយ៉ាងខ្លាំង ​ទោះ​ជាសមត្ថ កិច្ច​កំពុង​​តែ​ព្យាយាម​ដោះស្រាយក៏
ដោយ ។

បេ​ី​តាម​បញ្ហា​ប្រឈមកំពុង​​កេ​ី​ត​ឡេ​ី​ងនេះ ​គឺ​អាច​ពន្យារ​ពេល​អស់​យូរ​ថែម​ទៀត ដូច្នេះ​ សូម​អំពាវនាវ​អោយ​បងប្អូនចង់ធ្វើ​​ចរាចរ​នៅលើ​​ផ្លូវជាតិ​លេខ​៤ សូម​មេត្តា​រក​ផ្លូវ​វាង​ដូច​ជា​ផ្លូវជាតិ​លេខ​៣ ឬ​ផ្លូវ​ណា​ដែល​អាច​បញ្ចៀស​​ចរាចរ​រួច​ ។ នេះបើយោងតាមការឱ្យដឹង​លើ​ផេកផ្លូវការបស់លោកគួច ​ចំរើន អភិ​បាល​ខេត្ត ព្រះ​សីហនុ ។

សូមរំលឹកថា កាលពីវេលា​ម៉ោង​៧​កន្លះ​ព្រឹក ថៃ្ង​ទី​២៨ សីហា ​​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ប៉ះ​គ្នា​រវាង​រថយន្ដ​ដឹក​ប្រេង​ខ្មៅ ក្រុមហ៊ុន PTT ជាមួយ​រថយន្ត​ដឹក​ទំនិញ នៅ​ចំណោត​លោកយាយ​ម៉ៅ​ពេជ្រនិល បណ្ដាល​ឲ្យ​ធ្លាក់​រថយន្ដ​ពីលើ​ផ្លូវ និង​បង្ក​អោយ​ធ្លាយ​ប្រេង​ខ្មៅ​ហូរ​ស្រោច​លើ​ផ្លូវ​ផង​ដែរ ។

ករណី​នេះ​អាជ្ញាធរ​ជូនដំណឹង និង​អំពាវនាវ​ដល់​អ្នកបើកបរ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​នេះ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ដោយឡែក​ចំពោះ​ការ​ខូចខាត​យើង​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ។ (សម្រួលដោយ៖ ស្រីណា​)