ខេត្តបាត់ដំបង ៖ ព័ត៌មានផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះឡើងយ៉ាងកក្រើក ហើយក៏មានតែការ Comment ជេរពីជុំទិស ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះវត្តពោធិ៍វាល ដែលនៅកណ្តាលក្រុងបាត់ដំបង នោះគឺស្ត្រីចំណាស់ម្នាក់នៅអាមេរិក បានជេរប្រមាថដល់ព្រះសង្ឃប៉ាតណាប៉ាតណីចោទថា «ចោរថង់យាម» ដែលការជេរប្រមាថព្រះសង្ឃបែបនេះ គឺជាការជេរតាមលោក ឃឹម វាសនា បក្ស LDP ។
ទោះបីជាបែបណា រឿងរ៉ាវដែលស្ត្រីចំណាស់ខកខ្លួនបង់អស់លុយកាក់ ដោយសារភិក្ខុកំហូចរូបណានោះ គឺជារឿងបុគ្គល ហើយត្រូវបានលាតត្រដាងតបថា គឺជារឿងចាស់កាលពី៦ឆ្នាំមុន ដែលគេបានគាស់កកាយមកផ្សាយធ្វើដូចជារឿងថ្មី ។ ចំណែកបុគ្គលដែលបង្កឱ្យមានរឿងនេះក៏បានផ្សឹកចេញពីវត្តបាត់ទៅហើយដែរ តើមានប្រយោជន៍អី ឱ្យវត្តខូចឈ្មោះជាថ្មីទៀតនោះពិតជាប៉ះពាល់ដល់ភិក្ខុសាមណេរ ដែលកំពុងបួសប្រតិបត្តិធម៌អារ្យតាមគន្លងព្រះពុទ្ធសាសនា ។ ចំណែកស្ត្រីចំណាស់ម្នាក់នោះទំនងអស់ចង់អស់តណ្ហាដែរហើយមើលទៅ ។
ប្រភពព័ត៌មានទាក់ទិនរឿងអាស្រូវ កាលពី៦ឆ្នាំនោះថា មានបុគ្គល៣ឬ៤នាក់ មកពីខេត្តពោធិ៍សាត់ បួសជាសង្ឃនៅក្នុងស្រុកមោងឫស្សី ហើយសុំបន្តស្នាក់នៅរៀនបាលីនៅក្នុងវត្តពោធិ៍វាលក្នុងក្រុងបាត់ដំបង ។ ក្រោយបាតុភាពពេលនោះ(៦ឆ្នាំមុន) លោកគ្រូសូត្រស្តាំ បានកោះប្រជុំណែនាំសង្ឃគ្រប់អង្គក្នុងវត្ត សូមបែងចែករឿងបុគ្គល និងការរៀនសូត្រវិស័យព្រះពុទ្ធសាសនាឲ្យបានច្បាស់លាស់ ចៀសវាងបង្កើតរឿងអាស្រូវដែលនាំឲ្យខូចកិត្តិនាមដល់ព្រះសង្ឃដ៏ទៃៗទៀត ដែលកំពុងសិក្សារៀនសូត្រនៅក្នុងវត្តនេះកុំមានការជ្រួលច្របល់ឲ្យសោះ ។
មានសង្ឃដីកាកាលពីព្រឹកថ្ងៃទី២៧ សីហា នៅក្នុងវត្តពោធិ៍វាល ភិក្ខុសង្ឃ១អង្គ (សុំមិនបញ្ចេញព្រះនាម) ក្នុងចំណោមព្រះសង្ឃ១៨៨អង្គដែលកំពុងគង់នៅសិក្សារៀនសូត្រនៅក្នុងវត្តនេះ មានសង្ឃដីកាថា ក្នុងនាមព្រះអង្គជាភិក្ខុគង់នៅក្នុងវត្តនេះ ដែលតែងគោរពតាមវិន័យសង្ឃ ពិតមែនតែពេលនេះគ្មានប្រតិកម្មអ្វីទៅលើព័ត៌មាន ដោយផ្តោតលើវត្តពោធិ៍វាលនេះ គឺជារឿងមិនពិតឡើយ ហើយរាល់ការទប់ស្កាត់ តវ៉ា ឆ្លើយតបវិញនោះ គឺជាតួនាទីរបស់អន្តរក្រសួង (មាន៣ក្រសួង) ដែលមានក្រសួងមហាផ្ទៃជាប្រធាន ត្រូវតាមដានទប់ស្កាត់រាល់បាតុភាពផ្សព្វផ្សាយព័ត៌មានបង្ខូចឈ្មោះវត្ត ដែលជាវត្តមានព្រះមេគណ អនុគណ និងសង្ឃភាគច្រើន ជាបុគ្គលិករបស់មន្ទីរធម្មការនៅទីនេះហើយស្រេច ។
ទាក់ទិននឹងការផ្សព្វផ្សាយតាមបណ្តាញសង្គមកន្លងមកនេះ ក៏ព្រោះតែបុគ្គលនោះបាន លាចាកសិក្ខាបទ (សឹក) ឈប់បួសជាសង្ឃមួយរយៈពេលមកហើយ ដោយបានទៅលួចជួបគ្នា នៅទីណាជាមួយបុគ្គលនោះ(ស្ត្រីចំណាស់នៅសហរដ្ឋ) ដោយគ្មានអ្វីជាប់ពាក់ព័ន្ធជាមួយវត្តអារាមនេះទៀតឡើយ ។ ពេលនេះស្រាប់តែ ចេញផ្សាយតាមបណ្តាញសង្គមមួយចំនួនធ្វើឱ្យយល់ច្រឡំ ព្រោះជារឿងចាស់កាលពី៦ឆ្នាំមុន ដែលពេលនោះភិក្ខុសង្ឃនាម ឃឹម រ៉ានី មកពីខេត្តពោធិ៍សាត់ ក៏បានផ្សឹកទៅជាគ្រហស្តរួចទៅហើយមិនដឹងគាត់ទៅរស់នៅឯណាទេ ។
ភិក្ខុអង្គនេះមានដីកាថា ដើម្បីបញ្ចប់បាតុភាពដែលផ្ទុះឡើងថ្មីៗ មានតែសមត្ថកិច្ចរបស់រដ្ឋទេ ដែលត្រូវមានវិធានការទប់ស្កាត់ ចំពោះព្រះសង្ឃក្នុងវត្តនេះគឺ មិនតបត និងមិនឆ្លើយឆ្លងឡើយ ។
ពាក្យចាស់ៗតែងប្រដៅថា សាឡនៗអើយ…កុំស្រឡាញ់លោក…បុរសល្អគគោកទុកលោកធ្វើបុណ្យ ។ ប៉ុន្តែកាលពី៦ឆ្នាំមុនស្ត្រីចំណាស់ម្នាក់រស់នៅសហរដ្ឋអាមេរិកមិនដឹងមានតណ្ហាកម្រាស់ណាទេ ទៅជាស្នេហ៍ជាមួយសង្ឃមួយអង្គរហូតសង្ឃអង្គនោះត្រូវផ្សឹកបាត់ទៅ ។ ឬមួយគាត់យល់ថាបួសជាសង្ឃជាកំលោះបរិសុទ្ធ ឯបុរសដ៏ទៃលែងសុទ្ធ ?
ចែករំលែកព័តមាននេះ