ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ប្រចាំ​ថ្ងៃជា​ផល​សម្រាប់​សាង​កំណើតសត្វ

4 ឆ្នាំ មុន

បើ​និយាយ​ពី​ឋាន​នៃ​សេចក្ដី​ទុក្ខ​ធំ​បំផុត​គឺ​ឋាននរក ចំណែក​ឋាន​នៃ​សេចក្ដីសុខ មាន​ឋានមនុស្ស និង​ឋាន​ទេវតា ឋាន​ណាមួយ​ដែល​យើង​នឹង​ចាប់បដិសន្ធិ​គឺ​អាស្រ័យ​លើ​កម្ម​ដែល​យើង​បាន​សន្សំ​ដោយ​ខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ជាតិ​ក៏​ដូច​ជា​កម្ម​ដែល​យើង​បាន​សន្សំ​តាំងពី​អតីតជាតិ​ផង ។ កម្ម​នេះឯង​ជា​ផល​នៃ​សកម្មភាព​របស់​យើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​គ្មាន​អ្នក​ណា​ដែល​អាច​កំណត់ ឬ​ធ្វើ​ស្ថិតិ​ពី​ទំហំ​នៃ​អត្រា​សត្វលោក​នៅ​លើ​ភព​ផែនដី​នោះ​ឡើយ ព្រោះ​ការ​ចាប់បដិសន្ធិ​មិន​មាន​កំណត់​ថា​មាន​តែ​ក្នុង​ឋានមនុស្ស​ឯណា​។…

បើ​និយាយ​ពី​ឋាន​នៃ​សេចក្ដី​ទុក្ខ​ធំ​បំផុត​គឺ​ឋាននរក ចំណែក​ឋាន​នៃ​សេចក្ដីសុខ មាន​ឋានមនុស្ស និង​ឋាន​ទេវតា ឋាន​ណាមួយ​ដែល​យើង​នឹង​ចាប់បដិសន្ធិ​គឺ​អាស្រ័យ​លើ​កម្ម​ដែល​យើង​បាន​សន្សំ​ដោយ​ខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ជាតិ​ក៏​ដូច​ជា​កម្ម​ដែល​យើង​បាន​សន្សំ​តាំងពី​អតីតជាតិ​ផង ។

កម្ម​នេះឯង​ជា​ផល​នៃ​សកម្មភាព​របស់​យើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​គ្មាន​អ្នក​ណា​ដែល​អាច​កំណត់ ឬ​ធ្វើ​ស្ថិតិ​ពី​ទំហំ​នៃ​អត្រា​សត្វលោក​នៅ​លើ​ភព​ផែនដី​នោះ​ឡើយ ព្រោះ​ការ​ចាប់បដិសន្ធិ​មិន​មាន​កំណត់​ថា​មាន​តែ​ក្នុង​ឋានមនុស្ស​ឯណា​។ ក្រៅពី​ភព​មនុស្ស ក៏​នៅ​មាន​ភព​ជា​ច្រើន​ទៀត​ក្នុង​ចក្កវាឡ​នេះ ជា​កន្លែង​ដែល​យើង​ទៅ​ចាប់បដិសន្ធិ ។

បើ​យើង​ភ្លាត់ជើង​ធ្លាក់​ទៅ​កើត​ក្នុង​ឋាននរក តើ​យើង​នឹង​នៅ​ទីនោះ​រហូត​ឬ? មិន​ដូច្នោះ​ទេ រយៈពេល​ដែល​នឹង​ត្រូវ​សោយ​នូវ​សេចក្ដី​ទុក្ខ​នៅ​ក្នុង​ឋាននរក​នោះ វា​អាស្រ័យ​លើ​ទម្ងន់​នៃ​អំពើអាក្រក់​ដែល​ខ្លួន​បាន​សន្សំទុក​មក​ពី​អតីតជាតិ ស្រាល​ក៏​ឆាប់​រួច​ទោស បើ​ធ្ងន់​ក៏​នៅ​យូរ តែ​ក៏​គង់​នឹង​រួច​ចាក​ទោស មិន​នៅ​រហូត​នោះ​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ