ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​អស់​ប្រជាពលរដ្ឋ​ក្រោយ​អា​យក្ស​បះជើង​ទ្រ​មេឃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ដឹក​កុង​ស្លា​កកេ​បោះពួយ​យ៉ាង​លឿន​មក​ដល់​ចំណុច​ផ្លូវ​កោង​ដោយ​បួង​ចង្កូត​មិន​ប្រយ័ត្ន​ក៏​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ស្តុ​ប តាម​បណ្តោយ​ផ្លូវ​២៧១​កែង​នឹង​ផ្លូវ​១៨២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ដឹក​កុង​ស្លា​កកេ​បោះពួយ​យ៉ាង​លឿន​មក​ដល់​ចំណុច​ផ្លូវ​កោង​ដោយ​បួង​ចង្កូត​មិន​ប្រយ័ត្ន​ក៏​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ស្តុ​ប តាម​បណ្តោយ​ផ្លូវ​២៧១​កែង​នឹង​ផ្លូវ​១៨២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​បង្ក​ខាងលើ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3B-4390 ជា​ប្រភេទ​រថយន្ត​កុងតឺន័រ​ដឹក​ក្តារ​កុង​ស្លា​កកេ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​មក​ពី​ស្តុ​ប​ណូ​គា​ឆ្ពោះទៅ​ស្ពាន​អាកាស​៧​មក​រា និង​ក្នុង​ល្បឿន​លឿន ។

លុះ​មក​ដល់​ចំណុច​ដែល​ផ្លូវ​មាន​ស្ថានភាព​កោង​ផ្គួប​ផ្សំ​រថយន្ត​ដឹក​ធ្ងន់​ខ្លាំង​ពេក​ផង ខណៈ​ដែល​អ្នកបើកបរ​ព្យាយាម​បួង​ចង្កូត​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​បណ្ដាល​ឲ្យ​រថយន្ដ ក្រឡាប់​ផ្ងារជើង​រង​ការ​ខូចខាត និង​បណ្តាល​អោយ​ខឿន​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត​បែកបាក់​បន្តិចបន្តួច ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​បង្ក​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ