ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​រ៉ា​យ ស​ក្ខ​ណា ចង់បាន​កូនប្រុស​ម្នាក់​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្រប​ពេល​ដែល​កូនស្រី​ទី​១ មាន​វ័យ​កាន់តែ​ធំធាត់​ឡើង តារា​សម្តែង​និយម​ភាព​ក្រមិចក្រមើម​អ្នក​នាង សា​រ៉ា​យ ស​ក្ខ​ណា ស្រាប់តែ​ចង់បាន​កូន​ម្នាក់​ទៀត ប្រសិនបើ​ស្វាមី​ឯកភាព​ដោយ​នាង​យោង​លើ​ហេតុផល​ទាន់​អាយុ​នៅ​ក្មេង​មាន​លទ្ធភាព​បង្ក​កំណើត ហើយ​មាន​កូនចៅ​ច្រើន​ងាយស្រួល​នៅ​ពេល​ចាស់ ។ ជា​ការ​ពិត​មនុស្ស​ស្រី​គ្រប់​រូប​សុទ្ធសឹងតែ​ចង់បាន​ជីវិត​គូ​ដែល​ផ្អែមល្ហែម…

ស្រប​ពេល​ដែល​កូនស្រី​ទី​១ មាន​វ័យ​កាន់តែ​ធំធាត់​ឡើង តារា​សម្តែង​និយម​ភាព​ក្រមិចក្រមើម​អ្នក​នាង សា​រ៉ា​យ ស​ក្ខ​ណា ស្រាប់តែ​ចង់បាន​កូន​ម្នាក់​ទៀត ប្រសិនបើ​ស្វាមី​ឯកភាព​ដោយ​នាង​យោង​លើ​ហេតុផល​ទាន់​អាយុ​នៅ​ក្មេង​មាន​លទ្ធភាព​បង្ក​កំណើត ហើយ​មាន​កូនចៅ​ច្រើន​ងាយស្រួល​នៅ​ពេល​ចាស់ ។

ជា​ការ​ពិត​មនុស្ស​ស្រី​គ្រប់​រូប​សុទ្ធសឹងតែ​ចង់បាន​ជីវិត​គូ​ដែល​ផ្អែមល្ហែម និង​មាន​បុរស​ដែល​ចេះ​យកចិត្តទុកដាក់​ចំពោះ​ក្រុម​គ្រួសារ ។ ជាក់ស្ដែង​តារា​សម្ដែង​ស្រី សា​រ៉ា​យ ស​ក្ខ​ណា បាន​ធ្វើ​ឲ្យ​ហ្វេ​ន​ៗ​មិន​សរសើរ​មិន​បាន​ពី​ចំណង​ស្នេហ៍​របស់​នាង ។ ក្នុង​នោះ​អ្នក​នាង​បាន​រៀប​ការ​ជាមួយ​ស្វាមី​ដែល​ជា​អាណិកជន ហើយ​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក និង​មាន កូនស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ចំណងដៃ ។

បើ​ក្រឡេក​មើល​ជីវិត​ស្នេហា​របស់​នាង​បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ច្រណែន​ជា​ខ្លាំង គឺ​ស្វាមី​របស់​នាង​បាន​ថ្នាក់ថ្នម​មិន​ឲ្យ​ទាស់ចិត្ត​ឡើយ ជា​ពិសេស​បើ​ទោះបីជា​ម្ចាស់​បេះដូង​របស់​នាង​រវល់​បែប​ណា​ក៏​តែង​ឆ្លៀត​ពេលវេលា​សម្រាប់​នាង និង​កូនស្រី​ជា​និច្ច ។

ស​ក្ខ​ណា ធ្លាប់​និយាយ​កន្លង​មក​ថា «​នាង​ចង់​ពពោះ​កូន​ទី​២ ចេះ​ស្រ​ម៉ៃ​ថា បើ​បានកូន​ប្រុស​មួយទៀត ក៏​ពិសេស​ស្រណុក​កូនស្រី​ដំបូង​មាន​ដៃគូ​គ្នា ហើយ​ទាន់​យើង​នៅ​ក្មេង ។ នាង​ក៏​យល់​ថា អាស្រ័យ​លើ​ចិត្ត​ស្វាមី​ប៉ុណ្ណោះ បើ​គាត់​ឯកភាព​នាង​សុខចិត្ត ។

ប៉ុន្តែ​បើ​មើល​លើ​ភាព​មមាញឹក​ការងារ​មិន​ទាន់​ដឹង​ថា អាច​សម្រេច​ផែនការ ឬ​អត់ ? ។ ម្យ៉ាង​ស្វាមី​ក៏​ហត់​ណាស់​ដែរ រឿង​ជួយ​គ្រួសារ​មើល​បីបាច់​កូនស្រី បើ​ពពោះ​អាច​ថា គាត់​លំបាក​ចាំ​ពិភាក្សា​សិន ។ តាម​គម្រោង សា​រ៉ា​យ ស​ក្ខ​ណា នឹង​ទៅ​អា​មេ​រិ​ក​វិញ នៅ​ខែកញ្ញា​ខាង​មុខ ដោយ​មួយ​ជើង​នេះ​នាង​មក​កម្ពុជា​មិន​ខាត​នោះ​ទេ ព្រោះ​នៅ​តែ​ពេញ​និយម​ដោយ​បាន​ថត​សម្អាងការ ឡើង​ច្រៀង​តាម​កញ្ចក់​ទូរទស្សន៍ និង​សម្តែង​ភាពយន្ត​ដុំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ