សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់រ៉ូហានី កាលពីថ្ងៃទី២៧សីហាបានស្នើដល់អាមេរិក ឲ្យឈានមួយជំហានមុនដោយលុបចោលរាល់ទណ្ឌកម្មប្រឆាំងប្រទេសលោក ដែលការលើកឡើងនោះកើតមានបន្ទាប់ពីសេចក្ដីថ្លែងការណ៍ របស់ប្រធានាធិបតីអមេរិកលោកដូណាល់ត្រាំដែលយល់ថា ប្រាកដនិយមការជួបគ្នានាពេលខាងមុខរបស់លោកជាមួយមេដឹកនាំអ៊ីរ៉ង់។
ក្នុងសុន្ទរកថាមួយផ្សាយបន្តផ្ទាល់តាមទូរទស្សន៍រដ្ឋលោករ៉ូហានីថ្លែងថា ដំណាក់កាលដំបូងគឺដកបណ្ដាទណ្ឌកម្ម។ គេត្រូវដកចេញបណ្ដាទណ្ឌកម្មខុសច្បាប់ អយុត្តិធរនិងខុសឆ្គង ប្រឆាំងប្រជាជាតិអ៊ីរ៉ង់។
ទណ្ឌកម្មទាំងនេះត្រូវបានស្ដារឡើងវិញ ក្រោយពីការសម្រេចកាលពីឆ្នាំ២០១៨ របស់ក្រុងវ៉ាស៊ីនតោនដកខ្លួនថយចេញជាឯកតោភាគិ ពីកិច្ចព្រមព្រៀងអន្តរជាតិ ស្ដីពីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលចុះហត្ថលេខាក្នុងឆ្នាំ២០១៥នៅក្រុងវីយែន។ ចាប់តាំងពីច្រើនខែមកហើយភាពតានតឹងមានការកើនឡើង រវាងក្រុងតេហេរ៉ង់ និងក្រុងវ៉ាស៊ីនតោន។ រួចកាលពីថ្ងៃទី២៦សីហាពេលបិទកិច្ចប្រជុំកំពូលG7 នៅបារាំង ប្រធានាធិបតីអាមេរិកបានបញ្ចេញលទ្ធភាពទម្លុះវិបត្តិអ៊ីរ៉ង់ ដោយយល់ថាប្រាកដនិយម ការជួបគ្នាមួយជាមួយលោករ៉ូហានីនាពេលខាងមុខ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ